Saturday, April 27, 2024
Latest:

Month: August 2020

សន្តិសុខ​សង្គម

លោកឧត្ដមសេនីយ៍ម្នាក់ទាស់សំដីគ្នាជាមួយ​ម្ចាស់ហាងវិមានព្រិល​ ឈានដកកាំភ្លើងគំរាមបាញ់ ត្រូវសមត្ថកិច្ចឃាត់ខ្លួន

ភ្នំពេញ ៖​ បុរសម្នាក់ស្លៀកពាក់ស៊ីវិលបានមកផឹកស៊ី ខណៈស្រវឹងស្រឿងៗសុំស្នេហ៍ម្ចាស់​ហាងមិនបានឈានទៅដល់ដកកាំភ្លើងខ្លីគំរាម​បាញ់បណ្ដាលឲ្យភ្ញៀវផឹកស៊ីដូចគ្នារត់ចែកជើងគ្នា ហេតុការណ៍នេះបានបង្កការភ្ញាក់ផ្អើលកាល​ពីវេលាម៉ោង១និង៣០នាទីយប់រំលងអធ្រាត្រឈានចូលថ្ងៃពុធ ទី១២ ខែសីហា ឆ្នាំ២០២០ នៅតាមបណ្តោយផ្លូវ១៦៣ចំណុច​ហាងផឹកសុីមួយកន្លែងសុីយីហោ វិមានព្រិល ស្ថិតក្នុងសង្កាតទួលទំពូងទី១ ខណ្ឌចំការមន រាជធានីភ្នំពេញ។ ប្រភពពីកន្លែងកើតហេតុបានឲ្យដឹងថាមុន​ពេលកើតហេតុគេឃើញបុរសស៉ីវិលម្នាក់​ដែលគេស្គាល់ថាជាឧត្តមសេនីយ៍ត្រី (ផ្កាយ១) បានជិះរថយន្តម៉ាកឡិចសុីស ពណ៌​ទឹកប្រាក់ ពាក់ផ្លាកលេខនគរបាល 2.7119 បានចូលទៅហាងផឹកស៊ីដែល

Read More
ព័ត៌មាន​ជាតិ

អាវុធហត្ថរាជធានីភ្នំពេញ ចូលរួមប្រជុំ ផ្សព្វផ្សាយអប់រំចិត្តសាស្ត្រ ស្តីពីគ្រឿងញៀនខុសច្បាប់​ តាមរយៈ Video Conference

រាជធានីភ្នំពេញ ៖ នាព្រឹកថ្ងៃទី១១ ខែសីហា ឆ្នាំ២០២០ អាវុធហត្ថរាជធានីភ្នំពេញ បានចូលរួមប្រជុំ ផ្សព្វផ្សាយអប់រំចិត្តសាស្ត្រ ស្តីពីគ្រឿងញៀនខុសច្បាប់ ដល់អង្គភាពកងរាជអាវុធហត្ថទាំង២៥ រាជធានី-ខេត្ត តាមរយៈ Video Conference។ ពិធីនេះដែរក្រោមអធិបតីភាពលោកឧត្តមសេនីយ៍ត្រី អេង ហ៊ី ស្នងការ ស្នងការដ្ឋានទំនាក់ទំនងកិច្ចការសាធារណៈ និងជាអ្នកនាំពាក្យកងរាជអាវុធហត្ថលើផ្ទៃប្រទេស

Read More
ព័ត៌មាន​ជាតិ

តុលាការកោះហៅចៅសង្កាត់រងទី១ ត្រពាំងក្រសាំង ខណ្ឌពោធិ៍សែនជ័យ និងឈ្មួញដីម្នាក់ឲ្យចូលបំភ្លឺ

(ភ្នំពេញ)៖ តំណាងអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ លោកស្រី សុង ឆវ័ន្ត បានកោះហៅលោក ស៊ឹម ភូន ចៅសង្កាត់រងទី១ សង្កាត់ត្រពាំងក្រសាំង ខណ្ឌពោធិ៍សែនជ័យ និងឈ្មួញដីម្នាក់ឈ្មោះ ឈុយ តុលា ឲ្យចូលឆ្លើយបំភ្លឺនៅរសៀលថ្ងៃទី១០ ខែសីហា ឆ្នាំ២០២០នេះ ពាក់ព័ន្ធករណីទំនាស់ដីធ្លីទំហំជាង ១៧ហិកតា នៅក្នុងភូមិព្រៃដូនអុក

Read More
សន្តិសុខ​សង្គម

នារីរូបស្រស់បើករថយន្តបុកម៉ូតូសណ្តោងរឺម៉កបណ្ដាលឲ្យបុរសម្នាក់របួសធ្ងន់រួចព្យា​យាមបើករត់ត្រូវរថយន្តធ្លាក់ចូល​ប្រឡាយ

ភ្នំពេញ៖​ បុរសម្នាក់រងរបួសធ្ងន់ បន្ទាប់ពីបើករឺម៉កតាមផ្លូវ ត្រូវបាននារីរូបស្រស់ម្នាក់រួមដំណើរនឹងរីម្នាក់ទៀត បើករថយន្ត តូយូតាព្រូសមួយគ្រឿងជ្រុលទៅបុកម៉ូតូសណ្តោងរឺម៉ក ពេញទំហឹង ហើយព្យាយាមបើករថយន្តរត់ជិតមួយគីឡូម៉ែត្ររេចង្កូតធ្លាក់​ចូលទឹកប្រឡាយទៅមុខលែងរួច។ គ្រោះថ្នាក់ចរាចរណ៏ខាងលើនេះកើតឡើងកាលពីវេលាម៉ោង១១ និង១០ នាទីយប់ថ្ងៃអាទិត្យ ទី០៩ខែសីហា ឆ្នាំ២០២០​ នៅតាមបណ្ដោយផ្លូវបេតុង ជាប់ផ្លូវរថភ្លើង ក្បែរនឹងបូរីឈូកវ៉ា២ ក្នុងភូមិការកាប សង្កាត់កាកាប​ទី២ ខណ្ឌ ពោធិ៍សែនជ័យ

Read More
សន្តិសុខ​សង្គម

ប្រហែសណាស់!! ម្ចាស់ការដ្ឋានសំណង់អគារកំពង់សាងសង់នៅផ្លូវR5ធ្លាក់ដែកចំម៉ូតូអ្នកធ្វេីដំណេីរ

ភ្នំពេញ​ ៖​  ការដ្ឋានសំណង់អគារកំពង់សាង​សង់មួយកន្លែងធ្លាក់ដែកចំម៉ូតូអ្នកធ្វេីដំណេីរ​ សំណាងល្អដែលចេះចំម៉ូតូបេីចំមនុស្សវិញ​ តេីអ្នកណាទទួលខុសត្រូវ​ ចំពោះជីវិតមនុស្សទៅ​ សូមម្ចាស់ការដ្ឋារដាក់សំណាញ់ការពារដែកឬឈេីធ្លាក់ផងដេីម្បីការពារជីវិតអ្នកធ្វេីដំណេីតាមផ្លូវខាងក្រោមផង។ ហេតុការណ៍ធ្លាក់ដែកនេះ​បានកេីតឡេីង​នៅ​វេលាម៉ោង៩និង៥០នាទីព្រឹកថ្ងៃទី០៩​ខែ​សីហាឆ្នាំ២០២០​ នៅចំណុចអគារខ្ពស់ផ្លូវ​R5​កែងនិងR11​ ស្ថិតក្នុង(ដីបឹងកក់)សង្កាត់ស្រះ​ចក​ ខណ្ឌដូនពេញ​ រាជធានីភ្នំពេញ។ តាមប្រភព័ត៌មានពីកន្លែងកេីតហេតុ​ បានអោយដឹងថា​ ខណៈដែលជនរងគ្រោះកំពង់ធ្វេីដំណេីរតាមបណ្ដោយផ្លូវR5​ ដល់ចំណុចការដ្ឋានសំណង់​ ស្រាប់តែធ្លាក់ដែកខ្នាំងអំពៅ​ប្រវែង​៥ទៅ៦តឹកចំក្បាល់ម៉ូតូរបស់គាត់​ បណ្ដាលអោយបែកកញ្ចក់កុងទ័រ​ ភ្លាមៗនោះមេការដែលជាជនជាតិចិន​ កាតេកាតឺធ្វេី​របៀបមិនចង់សង​

Read More
ព័ត៌មាន​ជាតិសិល្បៈ​និង​វប្បធម៌

សេដ្ឋីនី សៀវ ម៉ី ជីវិតជោគជ័យហេីយ នៅធ្វេីរឿងមួយដល់កុមារពិការទៀត

មហាជនអ្នកលេងហ្វេសប៊ុករាប់សែននាក់បានផ្ទុះការកោត សរសើរគ្រប់ៗគ្នា នូវទង្វើរដ៏សប្បុរសរបស់តារាហ្វេសប៊ុកគឺអ្នកនាង Siv Mey Online ដែលត្រូវគេស្គាល់ ថា គឺម្ចាស់ផេក Siv Mey Online Shop និងជាម្ចាស់ផលិតផល EiEi ដែលអ្នកនាងតែងតែធ្វើសកម្មភាពមនុស្សធម៌ស្ទើរតែរាល់ថ្ងៃទៅតាមបណ្តាខេត្តផ្សេងៗ ពេលខ្លះរវល់ពេករហូតធ្លាក់ខ្លួនឈឺ តែអ្នកនាងក៏មិនបោះបង់ នៅតែចាត់តំណាង ឫក៏ផ្តល់សំភារៈ

Read More
សន្តិសុខ​សង្គម

ឃាត់ខ្លួនមនុស្ស៩នាក់ រឹបអូសត្រាក់ទ័រ៨គ្រឿង និងម៉ូតូ១គ្រឿង ករណីឈូសរានព្រៃល្មើសច្បាប់

សៀមរាប ៖ កាលពីថ្ងៃទី៧ ខែសីហា ឆ្នាំ២០២០ បានឃាត់ខ្លួនមនុស្ស៩នាក់ រឹបអូសត្រាក់ទ័រ៨គ្រឿង និងម៉ូតូ១គ្រឿង ករណីឈូសរានព្រៃល្មើសច្បាប់។ ប្រតិបត្តិការនេះ គឺបានសហការជាមួយអធិការ រដ្ឋានព្រៃឈើខាងជើងបឹងទន្លេសាបនិងប៉ូលីសប៉ុស្តិ៍កន្ទួត និងកម្លាំងយោធាភូមិភាគ៤ ទើបអាចឃាត់គ្រឿងចក្រខាងលើនេះបាន។ ជនសង្ស័យខាងលើ បាននាំគ្នាធ្វើសកម្មភាព ឈូសឆាយដីព្រៃរបស់រដ្ឋល្មើសច្បាប់ ត្រង់ចំនុចអូរដា ក្នុងភូមិសាស្ត្រភូមិខ្នារក្រៅ ឃុំកន្ទួត

Read More
សន្តិសុខ​សង្គម

ជិះម៉ូតូលឿនវ៉ាជែងចាប់ហ្វ្រាំងរអិលដួលបោក​ក្បាលនិងថ្នល់ស្លាប់យ៉ាងអាណោច​អធម៌

ភ្នំពេញ ៖​ យុវជនម្នាក់បែកក្បាលស្លាប់ភ្លាមៗ​យ៉ាងអាណោចអធម៌បន្ទាប់ពីជិះម៉ូតូមួយគ្រឿងបោះពួយលឿនដូចហោះវ៉ាជែងដួលបោកក្បាលនិងថ្នល់ កាលពីវេលាម៉ោង០​៩​និង៣០នាទីយប់ថ្ងៃទី៨ ខែសីហា ឆ្នាំ២០២០ នៅតាមបណ្ដោយផ្លូវជាតិលេខ៤ ចំណុចមុខការ៉ាសសាំង សូគីមុិច ក្នុងភូមិអូឌឹម សង្កាត់​ចោមចៅទី៣ ខណ្ឌពោធិ៏សែនជ័យ រាជធានី​ភ្នំពេញ។ សពជនរងគ្រោះមានឈ្មោះ ជឿន សីហា ភេទប្រុសអាយុ២០ឆ្នាំ ជនជាតិខ្មែរ មុខរបជាងម៉ាស៊ីនក្នុងរោងចក្រស្នាក់នៅបន្ទប់ជួលជិតផ្សារត្រពាំងថ្លឹង ក្នុងសង្កាត់ចោមចៅទី២

Read More
ព័ត៌មាន​ជាតិ

អាវុធហត្ថរាជធានីភ្នំពេញ ប្រជុំពង្រឹងការងារសន្តិសុខ និងផ្សព្វផ្សាយផែនការដែលត្រូវអនុវត្តចំពោះមុខ

រាជធានីភ្នំពេញ ៖ នាព្រឹកថ្ងៃទី០៧ ខែសីហា ឆ្នាំ២០២០ នៅបញ្ជាការដ្ឋានកងរាជអាវុធហត្ថរាជធានីភ្នំពេញ បានបើកពិធីប្រជុំពង្រឹងការងារសន្តិសុខ និងផ្សព្វផ្សាយផែនការដែលត្រូវអនុវត្តចំពោះមុខ។ ពិធីនេះដែរក្រោមអធិបតីភាពលោកឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង មេបញ្ជាការរង កងរាជអាវុធហត្ថលើផ្ទៃប្រទេស ជាមេបញ្ជាការកងរាជអាវុធហត្ថរាជធានីភ្នំពេញ ព្រមទាំងមានចូលរួមពី មេបញ្ជាការរង នាយរងសេនាធិការដ្ឋាន ប្រធានមន្ទីរស្តីទី នាយការិយាល័យ លោកមេបញ្ជាការ

Read More
សន្តិសុខ​សង្គម

អាណិតណាស! ក្មេងប្រុសម្នាក់ធ្លាក់លេីអគារជាន់ទី៦ស្លាប់យ៉ាងអាណោចអាធម៌

ភ្នំពេញ​ ​៖​ មានហេតុការណ៍ភ្ញាក់ផ្អើលមួយបានកើតឡើង​ខណៈក្មេងប្រុសជាជនជាតិ​បរទេសម្នាក់បានធ្លាក់ពីលេីអគារស្លាប់យ៉ាងអាណោចអាធម៌​ កាលពីវេលាម៉ោង១០​និង​៣០នាទីយប់​ ថ្ងៃទី០៤​ ខែសីហា​ ឆ្នាំ២០២០​ នៅចំណុចអគារខុនដូរ​ the penthouse condo តាមបណ្តោយផ្លូវសុធារស់​ សង្កាត់​ទន្លេបាសាក់​ ខណ្ឌចំការមន​ រាជធានី​ភ្នំពេញ​។ យោងតាមប្រភពព័ត៌មាននៅកន្លែងកើត​ហេតុបានឲ្យដឹងថា​ សពក្មេងប្រុសរងគ្រោះខាងលេីអាយុប្រហែល១០ឆ្នាំជាង​ ជាជនជាតិ​បរទេស​ ។ តាមការបង្ហេីបពីសន្តិសុខបានឲ្យដឹងថា​

Read More