Thursday, October 1, 2026
Latest:
សន្តិសុខ​សង្គម

ជិះម៉ូតូលឿនវ៉ាជែងចាប់ហ្វ្រាំងរអិលដួលបោក​ក្បាលនិងថ្នល់ស្លាប់យ៉ាងអាណោច​អធម៌

ភ្នំពេញ ៖​ យុវជនម្នាក់បែកក្បាលស្លាប់ភ្លាមៗ​យ៉ាងអាណោចអធម៌បន្ទាប់ពីជិះម៉ូតូមួយគ្រឿងបោះពួយលឿនដូចហោះវ៉ាជែងដួលបោកក្បាលនិងថ្នល់ កាលពីវេលាម៉ោង០​៩​និង៣០នាទីយប់ថ្ងៃទី៨ ខែសីហា ឆ្នាំ២០២០

នៅតាមបណ្ដោយផ្លូវជាតិលេខ៤ ចំណុចមុខការ៉ាសសាំង សូគីមុិច ក្នុងភូមិអូឌឹម សង្កាត់​ចោមចៅទី៣ ខណ្ឌពោធិ៏សែនជ័យ រាជធានី​ភ្នំពេញ។

សពជនរងគ្រោះមានឈ្មោះ ជឿន សីហា ភេទប្រុសអាយុ២០ឆ្នាំ ជនជាតិខ្មែរ មុខរបជាងម៉ាស៊ីនក្នុងរោងចក្រស្នាក់នៅបន្ទប់ជួលជិតផ្សារត្រពាំងថ្លឹង ក្នុងសង្កាត់ចោមចៅទី២ ខណ្ឌពោធិ៏សែនជ័យមានស្រុកកំណើតនៅ​ភូមិតាអង្គ ឃុំព្រះស្និត ស្រុករលាប្អៀ ខេត្តកំពង់ឆ្នាំង ម៉ូតូរបស់ជនរងគ្រោះ​ ម៉ាកហុងដាឌ្រីមC125 ស៊េរីឆ្នាំ២០១៩ ពណ៌ខ្មៅ ពាក់ផ្លាកលេខកំពង់ឆ្នាំង1F-5090 ។

បើតាមសាក្សីនៅកន្លែងកើតហេតុបានឲ្យ​ដឹងថាមុនពេលកើតហេតុគេឃើញយុវជន​ម្នាក់ជិះម៉ូតូមួយគ្រឿងម៉ាក​ ហុងដា​ឌ្រីមធ្វើ​ដំណើរតាមបណ្តោយផ្លូវជាតិលេខ៤ ទិស​ដៅពីកើតទៅលិចក្នុងល្បឿនយ៉ាងលឿន ខណៈមកដល់ចំណុចកើតហេតុខាងលើបាន​វ៉ាជែងរថយន្តកុងតឺន័រមួយគ្រឿងហើយអក់​ស្រ៊ើរនិងរថយន្តចាប់ហ្រ្វាំងដួលបោកក្បាលនិងថ្នល់ បណ្តាលឲ្យបែកក្បាលស្លាប់គួរឲ្យអណោចអធម័ ។

ក្រោយកើតហេតុសមត្ថកិច្ចយកម៉ូតូជនរង​គ្រោះទៅរក្សាទុក រងចាំសាច់ញ្ញាតិយកឯក​សារមកផ្ទៀងផ្ទាត់និងប្រគល់ជូនវិញនៅ​ពេលក្រោយ។ដោយឡែកសពរងគ្រោះខាងលើក្រោយពីសមត្ថកិច្ចធ្វើកំណត់ហេតុ​រួចប្រគល់ឲ្យក្រុមគ្រួសារដឹកយកទៅ​ស្រុក​កំណើតធ្វើបុណ្យតាមប្រពៃណី៕

ចែករំលែកអត្ថបទ