Saturday, April 20, 2024
Latest:
ព័ត៌មាន​ជាតិសិល្បៈ​និង​វប្បធម៌

សេដ្ឋីនី សៀវ ម៉ី ជីវិតជោគជ័យហេីយ នៅធ្វេីរឿងមួយដល់កុមារពិការទៀត


មហាជនអ្នកលេងហ្វេសប៊ុករាប់សែននាក់បានផ្ទុះការកោត សរសើរគ្រប់ៗគ្នា នូវទង្វើរដ៏សប្បុរសរបស់តារាហ្វេសប៊ុកគឺអ្នកនាង Siv Mey Online ដែលត្រូវគេស្គាល់ ថា គឺម្ចាស់ផេក Siv Mey Online Shop និងជាម្ចាស់ផលិតផល EiEi ដែលអ្នកនាងតែងតែធ្វើសកម្មភាពមនុស្សធម៌ស្ទើរតែរាល់ថ្ងៃទៅតាមបណ្តាខេត្តផ្សេងៗ ពេលខ្លះរវល់ពេករហូតធ្លាក់ខ្លួនឈឺ តែអ្នកនាងក៏មិនបោះបង់ នៅតែចាត់តំណាង ឫក៏ផ្តល់សំភារៈ ថវិកាតាមរយៈព្រះសង្ឃទៅជូនដល់អ្នកដែលខ្វះខាតនៅគ្រប់ទិសទី ។

ហើយនៅពេលថ្មីៗនេះសេដ្ឋីនីប្រាក់លាន រូបនេះព្រមទាំងមិត្តភ័ក្របានទៅចែកអំណោយនឹងគរឿងហូបចុកដល់ក្មេងៗកុមារកំព្រារដែលមានពិការភាពកំពុងរស់នៅក្នុងបុរីទារកនិងកុមារជាតិ អាស័យដ្ឋានមណ្ឌល ផ្លូវឌួងងៀប ភូមិដំណាក់ធំ៣ សង្កាត់ស្ទឹងមានជ័យ ខណ្ឌមានជ័យ តាមរយៈហ្វេសប៊ុកផ្ទាល់ខ្លួនក៏បានបង្ហោះសារអមដោយរូបភាពជាច្រើនសន្លឹកយ៉ាងស្រស់សោភា ដោយមានអត្ថន័យថា « ថ្ងៃសុក្រទី07/08/2020 នាងខ្ញុំអ៊ាន សៀវម៉ីនិងក្រុមគ្រួសារព្រមទាំងមិត្តភ័ក្តទាំងអស់បានទៅសួរសុខទុក្ខដល់ក្មេងៗកុមារកំព្រារដែលមានពិការភាពកំពុងរស់នៅក្នុងបុរីទារកនិងកុមារជាតិ ។ពេលដែលបានជួបពួកគាត់នាងខ្ញុំពិតជាសង្វេគខ្លាំងណាស់ នាងខ្ញុំក៏បានឧបត្ថម្ភជាស្បៀងអាហារហូបចុកមួយចំនួនរួមមានអង្ករ២តោន មីម៉ាម៉ា១០កេសធំ ត្រីខ១០កេស ប្រេងឆា២០កាដុង(៥លីត) សាប៊ូប៉ោកខោអាវ៥កេស ធំ(២០កញ្ចប់ធំ)សាប៊ូដុសខ្លួន(៣៦០ដុំតូច)ទឹកផ្លែឈើ២០កេស។រៀបចំអាហារហូបចុកអស់១០០០$។ ហើយហាងពេជ្របុប្ផាគន្ធ ផ្តល់ជូនថវិកា ជូនបុគ្គលិក១០០នាក់គិតជាទឹកប្រាក់២លានរៀលនិងជូនដល់មណ្ឌលក្នុងការចំណាយទូរទៅ៨០០$ជូនដល់ប្រធានមណ្ឌលផ្ទាល់ Mr Dara f Mr Huang 500$ជូនដល់ប្រធានមណ្ឌលផ្ទាល់ឡុងស៊ីវផេងដំណាងចែក លោកជំទាវ ប៉ុល មុន្នីរ័ត្ន និងឯកឧត្តម នឹម ច័ន្ទតាណា ដែលបានចូលរួមបរិច្ចាគថវិការផ្ទាល់ខ្លួនចំនួន៥០០ដុល្លារ នាងខ្ញុំ២០០$ វណ្ណា យី២០០$លោកវេង ជាង និងកញ្ញា ជាគឹ មហួង២០០$។ជូនដល់ប្រធានមណ្ឌលផ្ទាល់នាងខ្ញុំសូមជូនបុណ្យបងប្អូននិងមិត្តភ័ក្តទាំងអស់ផងដែរ។

នេះគឺជាសកម្មភាពមនុស្សធម៌ដ៏លេចធ្លោមួយក្នុងចំណោមសកម្មភាពជាច្រើនទៀតរបស់សេដ្ឋីនីប្រាក់លាន សៀវ ម៉ី បន្ទាប់ពីការបង្ហាញផ្ទះវីឡាដ៏ស្កឹមស្កៃស្ថិតនៅទីរួមខេត្តកំពង់ចាមដែលតម្លៃរហូតដល់ជាង៤លានដុល្លារ បំពាក់ដោយគ្រឿងឈើដ៏ប្រណិត ជាពិសេសនោះគឺគម្រោងសាងសង់ភូមិគ្រឹះដ៏ល្អប្រណីត ដែលមានរចនាបថបែបសម័យថ្មីគួជាទីទាក់ទាញនិងចង់រស់នៅមានទីតាំងចំកណ្តាលរាជធានីភ្នំពេញគ្រាន់តែទទឹងជិត៤០ម៉ែត្រនឹងធ្វើការសាងសង់នៅខែកញ្ញា ឆ្នាំ២០២០ខាងមុខធ្វើអោយម្នាក់ៗភ្ញាក់ក្រញ៉ាងមិនតិចទេ ដោយសារតែអ្នកនាងមិនត្រឹមតែ ល្បីក្នុងមុខជំនួញអនឡាញ និងសប្បុរសធម៌ប៉ុណ្ណោះទេ តែអ្នកនាងក៏ ជានារីស្តុកស្តម្ភដែលមានទ្រព្យមិនខុសពីសេដ្ឋីនីម្នាក់។

អ្នកនាងក៏ត្រូវគេ ដឹងថាមានវីឡាស្កឹមស្កៃនៅភ្នំពេញ មានដីរាប់ហិកតានៅព្រៃវែង មានរោងចក្រជាច្រើនកន្លែងនៅម្តុំជាតិលេខ៣ ម្តុំផ្សារត្រពាំងថ្លឹងផ្លូវវេងស្រេង អគាររោងចក្រជួល ផ្សារវិនិយោគ មានមាសពេជ្រជាច្រើន រថយន្តទំនើបៗ និងមុខ ជំនួញផ្សេងទៀត ក្រៅពីរបរអនឡាញផងដែរ។ ហើយអ្វីដែលរិទ្ធិតែធ្វើអោយមហាជនកាន់តែភ្ញាក់ផ្អើលនិងកោតសរសើរពីទ្រព្យសម្បត្តិដ៏ស្តុកស្តម្ភរបស់អ្នកនាងនោះគឺថ្មីៗនេះតាមរយៈការLive របស់អ្នកនាងផ្ទាល់បានបង្ហាញអ្នកនាងគ្រោងនឹងបន្ថែមការវិនិយោគលើវិស័យអចលនទ្រព្យបន្ថែមទៀត ដោយសាងសង់បូរី ផ្ទះល្វែង ផ្សារ នៅលើផ្ទៃដីជាច្រើនហិកតាដែលអ្នកនាងមានស្រាប់នៅលើតំបន់ដែលមានសក្តានុពលអភិវឌ្ឍន៌តំបន់វិហ៊ារសួគ៌ និងតំបន់ក្នុងរាជធានីភ្នំពេញផ្សេងទៀត។ បើតាមការលើកឡើងនេះយើងអាចនិយាយបានថាតារាហ្វេសប៊ុកគឺអ្នកនាង Siv Mey Online ដែលត្រូវគេស្គាល់ ថា គឺម្ចាស់ផេក Siv Mey Online Shop គឺជាអ្នកប្រកបរបរអនឡាញដែលឈានមុខគេមួយក្នុងវិស័យជំនួញ និងអ្នកដែលមានទ្រព្យសម្បត្តិលំដាប់ឈានមុខបើប្រៀបធៀបទៅនឹងអ្នកប្រកបរបរអនឡាញផ្សេងទៀតក្នុងប្រទេសកម្ពុជា ៕

ចែករំលែកអត្ថបទ