Thursday, April 25, 2024
Latest:
សន្តិសុខ​សង្គម

លោកឧត្ដមសេនីយ៍ម្នាក់ទាស់សំដីគ្នាជាមួយ​ម្ចាស់ហាងវិមានព្រិល​ ឈានដកកាំភ្លើងគំរាមបាញ់ ត្រូវសមត្ថកិច្ចឃាត់ខ្លួន

ភ្នំពេញ ៖​ បុរសម្នាក់ស្លៀកពាក់ស៊ីវិលបានមកផឹកស៊ី ខណៈស្រវឹងស្រឿងៗសុំស្នេហ៍ម្ចាស់​ហាងមិនបានឈានទៅដល់ដកកាំភ្លើងខ្លីគំរាម​បាញ់បណ្ដាលឲ្យភ្ញៀវផឹកស៊ីដូចគ្នារត់ចែកជើងគ្នា
ហេតុការណ៍នេះបានបង្កការភ្ញាក់ផ្អើលកាល​ពីវេលាម៉ោង១និង៣០នាទីយប់រំលងអធ្រាត្រឈានចូលថ្ងៃពុធ ទី១២ ខែសីហា ឆ្នាំ២០២០ នៅតាមបណ្តោយផ្លូវ១៦៣ចំណុច​ហាងផឹកសុីមួយកន្លែងសុីយីហោ វិមានព្រិល ស្ថិតក្នុងសង្កាតទួលទំពូងទី១ ខណ្ឌចំការមន រាជធានីភ្នំពេញ។

ប្រភពពីកន្លែងកើតហេតុបានឲ្យដឹងថាមុន​ពេលកើតហេតុគេឃើញបុរសស៉ីវិលម្នាក់​ដែលគេស្គាល់ថាជាឧត្តមសេនីយ៍ត្រី (ផ្កាយ១) បានជិះរថយន្តម៉ាកឡិចសុីស ពណ៌​ទឹកប្រាក់ ពាក់ផ្លាកលេខនគរបាល 2.7119 បានចូលទៅហាងផឹកស៊ីដែល មានយីហោ “វិមានព្រិល” ហើយក៏ស្រាប់តែផ្ទុះហិង្សាជា​មួយម្ចាស់ហាងមួយប្រាវរួចកបើករថយន្តចេញបាត់ទៅ។ប្រភពបន្តទៀតថាមួយសន្ទុះក្រោយមកស្រាប់តែបើក​រថយន្តមកហាងផឹកស៊ីវិមានព្រិលវិញបានដកកាំភ្លើងគំរាមបាញ់ត្រូវបានម្ចាស់ហាងរាយការណ៏ទៅកម្លាំងសមត្ថកិច្ចនិងអាវុតហ្ថាតចំការមន។បានទៅដល់កន្លែងភ្លាមៗតែជនបង្កបានឡើង រថយន្តបើកគេចចេញពីកន្លែងកើតហេតុ ក៏ត្រូវបានសមត្ថកិច្ចក ដេញតាមពីក្រោយរហូតដល់សង្កាត់ច្បារអំពៅផ្លូវជាតិ លេខ១ ខណ្ឌច្បារអំពៅ ទើបធ្វើការឃាត់រថយន្តនិង បុរសម្នាក់ដែលជាស្មាន់កាំភ្លើងនោះបានក៏​នាំខ្លួនមកកាន់អធិការដ្ឋានខណ្ឌចំការមន​វិញ។

ក្រោយពេលបញ្ជូនជនបង្កនោះមកដល់អធិការដ្ឋាន នគរបាលខណ្ឌចំការមន សមត្ថកិច្ចបានបង្ហាញអត្តសញ្ញាណជនបង្ក​នោះឱ្យដឹងថាមានឈ្មោះ ជិន សាមីឌី អាយុ​៣២ឆ្នាំ មានឋានន្តរស័ក្តិ ជាឧត្តមសេនីយ៍ត្រី(អនុប្រធាននាយកដ្ឋាន) ទីលំនៅផ្ទះលេខ ១៥V ភូមិវាលស្បូវ សង្កាត់វាលស្បូវ ខណ្ឌ ច្បារអំពៅ។

បច្ចុប្បន្ន ឧត្តមសេនីយ៏ខាងលើត្រូវបានសមត្ថកិច្ចនាំមកសាកសួរបន្ថែម រីឯស្រ្តីម្នាក់​ដែលជាម្ចាស់ហាងខាងលើក៏ត្រូវបានសមត្ថកិច្ចអញ្ចើញមកកាន់អធិការដ្ឋានខណ្ឌចំមនផងដែរ ដើម្បីសាកសួរមូលហេតុនិងចាត់ការតាមផ្លូវច្បាប់៕

ចែករំលែកអត្ថបទ