Friday, April 26, 2024
Latest:
សន្តិសុខ​សង្គម

ឃាត់ខ្លួនមនុស្ស៩នាក់ រឹបអូសត្រាក់ទ័រ៨គ្រឿង និងម៉ូតូ១គ្រឿង ករណីឈូសរានព្រៃល្មើសច្បាប់

សៀមរាប ៖ កាលពីថ្ងៃទី៧ ខែសីហា ឆ្នាំ២០២០ បានឃាត់ខ្លួនមនុស្ស៩នាក់ រឹបអូសត្រាក់ទ័រ៨គ្រឿង និងម៉ូតូ១គ្រឿង ករណីឈូសរានព្រៃល្មើសច្បាប់។
ប្រតិបត្តិការនេះ គឺបានសហការជាមួយអធិការ រដ្ឋានព្រៃឈើខាងជើងបឹងទន្លេសាបនិងប៉ូលីសប៉ុស្តិ៍កន្ទួត និងកម្លាំងយោធាភូមិភាគ៤ ទើបអាចឃាត់គ្រឿងចក្រខាងលើនេះបាន។ ជនសង្ស័យខាងលើ បាននាំគ្នាធ្វើសកម្មភាព ឈូសឆាយដីព្រៃរបស់រដ្ឋល្មើសច្បាប់ ត្រង់ចំនុចអូរដា ក្នុងភូមិសាស្ត្រភូមិខ្នារក្រៅ ឃុំកន្ទួត ស្រុកស្វាយលើ។ សមត្ថកិច្ចបានឃាត់ខ្លួនមនុស្សចំនួន៩នាក់ រឹបអូសត្រាក់ទ័រម៉ាកគូបូតាចំនួន៨គ្រឿង និងម៉ូតូ១គ្រឿង។ ជនសង្ស័យធ្វើសកម្មភាពឈូសឆាយ រំលំដើមឈើ និងភ្ជួរដីព្រៃអស់ចំនួន៦,២២៥ហិកតានៅចំណុចដូចបញ្ជាក់ខាងលើ។
ក្រោយពេលនាំយកគ្រឿងចក្រ និងម៉ូតូ មករក្សាទុកនៅស្នាក់ការសង្កាត់រដ្ឋបាលព្រៃឈើកន្ទួតខ្នារក្រៅ ជនសង្ស័យ គឺបានរៀបសំណុំរឿងតាមច្បាប់ស្តីពីព្រៃឈើ បញ្ជូនទៅតុលាការ នៅរសៀលថ្ងៃទី៨ខែសីហានេះ ចាត់ការបន្ត៕

ចែករំលែកអត្ថបទ