Thursday, April 25, 2024
Latest:

Month: September 2020

សន្តិសុខ​សង្គម

សមត្ថកិច្ច ចុះទៅដល់ចំការរបស់លោក ខាន់ សុវណ្ណ នៅស្រុកកំពង់សីលា រឿងបាញ់ស្តារគ្រាប់កាំភ្លើង

ព្រះសីហនុ៖នគរបាលប៉ុស្តិ៍រដ្ឋបាលឃុំចំការហ្លូង ស្រុកកំពង់សីលា ខេត្តព្រះសីហនុ កាលពីថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០២០ បានចុះទៅដល់ចំការរបស់លោក ខាន់ សុវណ្ណ បន្ទាប់ពីទទួលបានព័ត៌មាន ថា មានការបាញ់ស្តារគ្រាប់កាំភ្លើងចំនួន៣គ្រាប់ ។ ជាមួយគ្នានេះ លោក ខាន់ សុវណ្ណ បានធ្វើកិច្ចសន្យាជាមួយសមត្ថកិច្ច ដោយមានខ្លឹមសារ ទាំងស្រុង

Read More
សន្តិសុខ​សង្គម

ក្រុមប្រជាពលរដ្ឋស្រុកព្រៃនប់ស្នើអោយឯកឧត្តម គួច ចំរើន ចាត់វិធានការចំពោះមន្ត្រីយោធាបាញ់បោះសេរីតាមទីសាធារណៈ

ខេត្តព្រះសីហនុ៖ បន្ទាប់ពីមានស្នូរផ្ទុះអាវុអចំនួន២ គ្រាប់ដែលបណ្តាលបងប្អូនប្រជាពលរដ្ឋមានការភ្ញាក់ផ្អើលរួចមក ក្រុមប្រជាពលរដ្ឋនៅចំនុចភូមិព្រៃនប់២ ឃុំព្រៃនប់ ស្រុកព្រៃនប់បាន បង្ហាញទស្សនៈថា សម័យនេះហើយនៅមានមន្ត្រីទំនើងចរិតពាលបែបនេះទៀត មន្ត្រីប្រភេទនេះគួរទទួលទោសទៅតាមច្បាប់នេះសំណាងហើយពុំមានអ្នករងគ្រោះថ្នាក់ក្នុងហេតុការណ៍នេះ ចុះបើផ្លាតគ្រាប់ត្រូវគេ ឯង អ្នកណាជាអ្នកទទួលខុសត្រូវ។ ឆ្លងតាមព្រឹត្តិការណ៍សន្តិសុខមួយរយះចុងក្រោយនេះនៅទូទាំងប្រទេសមានករណីបាញ់បោះជាច្រើនកន្លែង ហើយត្រូវបានសមត្ថកិច្ចបង្ក្រាប់ និងឃាត់ខ្លួនផ្តន្ទាទោសទៅតាមផ្លូវច្បាប់ ដោយឡែកនៅឡើយមន្ត្រី យោធាឈ្មោះ ភិន សាយ័ន្ត ហៅណូភេទប្រុស

Read More
សុខភាព

ការលក់សាប៊ូបំបាត់សក់ស្កូវ MOKERU នៅតែបន្ដកើតមាន បើទោះជាក្រសួងសុខាភិបាលបានហាមឃាត់

(ភ្នំពេញ)៖ បើទោះជាក្រសួងសុខាភិបាល កម្ពុជា ទើបតែបានចេញសេចក្ដីជូនព័ត៌មាន ហាមឃាត់មិនឲ្យមានការលក់សាប៊ូកក់សក់បំបាត់ស្កូវឈ្មោះ MOKERU ក៏ដោយចុះ ក៏បច្ចុប្បន្នគេនៅតែសង្កេតឃើញមានការបង្ហោះលក់ផលិតផលមួយនេះ ជាសាធារណៈនៅទំព័រ Facebook មួយចំនួន។ ក្រសួងសុខាភិបាល កាលពីថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០២០ កន្លងទៅ បានហាមឃាត់ទំព័រ Facebook មួយចំនួនមិនឲ្យលក់ផលិតផលសាប៊ូកក់សក់បំបាត់ស្កូវឈ្មោះ MOKERU

Read More
សន្តិសុខ​សង្គម

ជួលសន្ដិសុខ ឲ្យមកយាម ដួចជួលចោរឲ្យទៅលួច ម៉ូតូបុគ្គលិក ក្រុមហ៊ុនអញ្ចឹង

ម៉ូតូមួយគ្រឿងរបស់បុគ្គលិកស្ថានីយ៍វិទ្យុនិងទូរទស្សន៍ប៉ុស្តិ៣រាជធានីភ្នំពេញ ត្រូវបានសន្តិសុខ ក្រុមហ៊ុន M.S.P.S លួចយកទៅបាត់ ដែលគិតមកដល់ពេលនេះ មានរយៈ ពេលជាងមួយខែ កន្លងទៅហើយ ខណៈការដោះស្រាយសំណងហាក់ នៅមានភាពស្រពិចស្រពិល។ ជនរងគ្រោះ ជា ម្ចាស់ម៉ូតូ ឈ្មោះ រឿន សុវណ្ណារ៉ា ភេទ ប្រុស អាយុ២៩ឆ្នាំ

Read More
ព័ត៌មាន​ជាតិ

តំណាងអយ្យការចោទប្រកាន់ ស្មៀនឃុំព្រះស្រែ និងបញ្ជូនទៅចៅក្រមស៊ើបសួរចាត់ការបន្ត

(កំពង់ស្ពឺ)៖ ទីបំផុត! លោកព្រះរាជអាជ្ញារង អ៊ូ ផាត តំណាងអយ្យការអមសាលាដំបូងខេត្តកំពង់ស្ពឺ បានសម្រេចចោទប្រាកាន់លើជនត្រូវចោទឈ្មោះ ហ៊ុយ សេង ជាមន្ត្រីស្មៀនឃុំព្រះស្រែ នៃស្រុកឧដុង្គ ខេត្តកំពង់ស្ពឺ និងបានបញ្ជូនសំណុំរឿងទៅឲ្យចៅក្រមស៊ើបសួរដើម្បីចាត់ការបន្តតាននីតិវិធី។ លោកព្រះរាជអាជ្ញារង អ៊ូ ផាត បានបើកការស៊ើបសួរ និងសម្រេចចោទប្រកាន់លើឈ្មោះ ហ៊ុយ សេង

Read More
សន្តិសុខ​សង្គម

អ្នកយកព័ត៌មានម្នាក់ជិះម៉ូតូដួលបែកក្បាលស្លាប់ក្នុងថ្លុកឈាម យ៉ាងអាណោចអធម៌

ភ្នំពេញ ៖​ បុរសម្នាក់បានបែកក្បាលស្លាប់ក្នុងថ្លុកឈាមគួរឲ្យអណោចអធម័ បន្ទាប់ពីជិះម៉ូតូឌ្រីមសង់០២០លឿនដួលបោកក្បាលនិងថ្នល់​ ហេតុការណ៏ដ៏រន្ធត់នេះកើតឡើងកាលវេលាម៉ោង២យប់រំលងអធ្រាត្រឈានចូលថ្ងៃអង្គារទី២៩ខែកញ្ញាឆ្នាំ២០២០​ស្ថិតនៅតាមបណ្ដោយផ្លូវបេតុខាងមុខរោងចក្រខ្ចូអឹមអាយក្នុងភូមិព្រៃព្រីងខាងជើង សង្កាត់ ចោមចៅទី៣ ខណ្ឌពោធិ៏សែនជ័យ រាជធានី​ភ្នំពេញ។ សពរងគ្រោះមានឈ្មោះ គួយ ពិសិត ភេទប្រុស អាយុ២៤ឆ្នាំ ជនជាតិខ្មែរ មុខរបអ្នកសារព័ត៌មានCBNទូរស្សន៏អនឡាញ​ស្នាក់នៅសង្កាត់ភ្នំពេញថ្មី ខណ្ឌ​សែនសុខ ។មានស្រុកកំណើតភូមិតាអុង ស្រុកចំការលើ ខេត្តកំពង់ចាម។

Read More
សន្តិសុខ​សង្គម

ជិះម៉ូតូលឿនមិនប្រយត្ន័ជ្រុលបុកបង្គោលថ្ម​ដួលបោកបែកក្បាលស្លាប់យ៉ាងអាណោចអធម៌

ភ្នំពេញ​ ៖​ បុរសម្នាក់ជិះម៉ូតូលឿនខ្វះ​ការប្រុង​ប្រយត្ន័ដល់ផ្លូវកោងបត់មិនទាន់ក៏ជ្រុល​ទៅ​បុកបង្គោលថ្មរបងផ្ទះប្រជាពលរដ្ឋបណ្ដាល​ឲ្យដួលបោកនឹងថ្នល់ បែកក្បាលស្លាប់យ៉ាង​អាណោចអធម៌​ ដោយសារមិនពាក់មួក សុវត្ថិភាព​ ហេតុការណ៍នេះបានបង្កឱ្យមាន​ការភ្ញាក់ផ្អើលកាលពីវេលាម៉ោង៤និង៥០នាទី​ ព្រឹ​កព្រលឹមថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០២០ នៅ​ចំណុចមុខផ្ទះលក់ទូរសព្ទដៃរ៉ាវី២ ខាងកើត​រោងចក្រឃ្យូអឹមអាយប្រមាណ១០០ម៉ែត្រតាមបណ្ដោយផ្លូវបេតុងស្ថិតនៅក្នុងភូមិត្រពាំងពោធិ៍ សង្កាត់ ចោមចៅទី៣ ខណ្ឌ​ពោធិ៍សែនជ័យ រាជធានីភ្នំពេញ។ ជនរងគ្រោះមានឈ្មោះ កាយ មករា ភេទ​ប្រុស​

Read More
សន្តិសុខ​សង្គម

សាហាវណាស់​ !​ ជនសង្ស័យម្នាក់ដកកាំ​ភ្លើងបាញ់មេជាងកាត់សក់ម្នាក់ស្លាប់យ៉ាង​អាណោចអធម៌

ភ្នំពេញ​ ៖​ បុរសជាមេជាងកាត់សក់ម្នាក់ត្រូវបានជនសង្ស័យបាញ់មួយគ្រាប់ចំដើមទ្រូង​ស្លាប់គួរអោយរន្ធត់​ សង្ស័យរឿងគំនុំគំ​ បង្កឲ្យមានការភ្ញាក់ផ្អើលដល់ប្រជាពលរដ្ឋនិងសមត្ថកិច្ចកាលពីវេលាម៉ោង១០និង៣០នាទី​យប់ថ្ងៃសៅរ៏ ទី២៦ ខែកញ្ញា ឆ្នាំ២០២០ នៅ​ចំណុចមុខផ្ទះជនរងគ្រោះ(យីហោ កាត់សក់ សុខម៉េង) តាមបណ្ដោយផ្លូវលេខ ២៩១ នៅ​ខាងត្បូងសាលាទួលគោក ក្នុងសង្កាត់បឹងកក់​ទី២ ខណ្ឌទួលគោក រាជធានីភ្នំពេញ។ សពជនរងគ្រោះមានឈ្មោះ សុខ គេន

Read More
សន្តិសុខ​សង្គម

ប៉ូលិសដែលចាប់រំលោភក្មេងស្រីអាយុ១៥ឆ្នាំ តែមិនបានសម្រេច ត្រូវសមត្ថកិច្ចចាប់ខ្លួន​បានហើយ​ ក្រោយជនរងគ្រោះប្រតិកម្ម

ស្វាយរៀង៖​ សមត្ថកិច្ចចាប់ខ្លួនបានហើយ ជនសង្ស័យឈ្មោះ ម៉ៅ វីរៈ ហៅចំរើន អាយុ៣៥ឆ្នាំ ជាមន្ត្រីនគរបាលអង្គតាសូ បច្ចុប្បន្នរស់នៅភូមិដុម្ភិរ ឃុំគោកព្រីង ស្រុកស្វាយជ្រុំ ខេត្តស្វាយរៀង ដោយកំពុងសាកសួរនៅស្នងការដ្ឋាននគរបាលខេត្តស្វាយរៀង ពាក់ព័ន្ធករណីចាប់រំលោភក្មេងស្រីអាយុ១៥ឆ្នាំ តែមិនបានសម្រេច ។ នេះបើយោងតាមសេចក្តីបំភ្លឺព័ត៌មានរបស់ស្នងការដ្ឋាននគរបាលខេត្តស្វាយរៀង កាលពីថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ២០២០

Read More
សន្តិសុខ​សង្គម

ជនសង្ស័យជាង១០នាក់​ដេញកាប់យុវជនមួយក្រុម៧នាក់​ និងផ្ទុះអាវុធ​មួយគ្រាប់នៅផ្លូវថៃហ្គ័រ​ បំណងប្លន់យកម៉ូតូតែមិនបានសម្រេច

​ភ្នំពេញ​ ៖​ មានយុវជនម្នាក់ក្នុងចំណោមមិត្តភ័ក្ត៦ទៅ៧នាក់ បានរបួសក្បាលត្រូវបញ្ចូនទៅមន្ទីពេទ្យ​ ខណៈពួកគេជិះម៉ូតូឌុបគ្នាជូនមិត្តភ័ក្តទៅផ្ទះក៏ជួបក្រុមជនសង្ស័យមានគ្នាប្រមាណជាង១០នាក់ជិះម៉ូតូដេញកាប់​ ព្រមទាំងផ្ទុះអាវុធមួយគ្រាប់​ កាលពីវេលាម៉ោង១១​ និង៣០នាទីយប់​ ថ្ងៃពុធ ទី២៣​ ខែកញ្ញា​ ឆ្នាំ​២០២០​ នៅចំណុចមុខស្ថានីយ៍ទូរទស្សន៍​ ហង្សមាស​ តាមបណ្ដោយផ្លូវថៃហ្គ័រ​ ក្នុងសង្កាត់ព្រែកឯង​ ខណ្ឌ ច្បារអំពៅ​ រាជធានីភ្នំពេញ​ ។

Read More