Tuesday, April 23, 2024
Latest:

Day: August 20, 2020

សន្តិសុខ​សង្គម

អាសូរ! បុរសកម្មករសំណងម្នាក់ឡើងលាប​ថ្នាំផ្ទះល្វែងសង់ជាប់ខ្សែកាបភ្លើង​នៅសង្កាត់​ចោមចៅ១ត្រូវខ្សែភ្លើងឆក់ស្លាប់

ភ្នំពេញ ៖ សំណង់ផ្ទះល្វែងមួយកន្លែងកំពង់​ដំណើរការសាងសង់ នៅខាងត្បូងជាប់ស្តុប​ទួលពង្រភូមិទួលពង្រ សង្កាត់ចោមចៅ១ ខណ្ឌពោធិសែនជ័យ ក៏ប៉ុន្តែសំណង់មួយនេះសង់កៀកជាប់ទៅនឹងខ្សែកាបភ្លើងដែល​មាន​តង់ស្យុងខ្ពស់ គ្រាដែលមានកម្មករម្នាក់ ឡើងលើជាន់ទី២ បែជាជាន់ប៉ះនឹងខ្សែកាប បណ្តាលឲ្យឆក់ធ្លាក់ស្លាប់យ៉ាងអាណោច​អធម៌​ ៖​ ហេតុការណ៍បានបង្កការភ្ញាក់ផ្អើលកាលពី​វេលាម៉ោង៧និង៤៥នាទីព្រឹកថ្ងៃទី​២០​ខែ​សីហា ឆ្នាំ២០២០ ភ្លាមៗសាច់ញាតិមិន​អស់ចិត្ត ក៏បានហៅក្រុមសង្គ្រោះទៅជួយពិនិត្យ នៅតែមិនអាចសង្គ្រោះបានបន្ទាប់ពីកើត​ហេតុ​មេការព្យាយាមឲ្យកម្មករដឹកសព​ជន​រងគ្រោះយកចេញក្រៅ គេចវេះពីទំនួលខុសត្រូវ តែត្រូវបានប្រជាពលរដ្ឋនិងសមត្ថកិច្ច​មូលដ្ឋានឃាត់ រារាំងឲ្យទុករងចាំសមត្ថកិច្ចជំនាញចុះពិនិត្យសិន

Read More