Thursday, April 25, 2024
Latest:
សន្តិសុខ​សង្គម

អាណិតណាស! ក្មេងប្រុសម្នាក់ធ្លាក់លេីអគារជាន់ទី៦ស្លាប់យ៉ាងអាណោចអាធម៌

ភ្នំពេញ​ ​៖​ មានហេតុការណ៍ភ្ញាក់ផ្អើលមួយបានកើតឡើង​ខណៈក្មេងប្រុសជាជនជាតិ​បរទេសម្នាក់បានធ្លាក់ពីលេីអគារស្លាប់យ៉ាងអាណោចអាធម៌​ កាលពីវេលាម៉ោង១០​និង​៣០នាទីយប់​ ថ្ងៃទី០៤​ ខែសីហា​ ឆ្នាំ២០២០​ នៅចំណុចអគារខុនដូរ​ the penthouse condo តាមបណ្តោយផ្លូវសុធារស់​ សង្កាត់​ទន្លេបាសាក់​ ខណ្ឌចំការមន​ រាជធានី​ភ្នំពេញ​។

យោងតាមប្រភពព័ត៌មាននៅកន្លែងកើត​ហេតុបានឲ្យដឹងថា​ សពក្មេងប្រុសរងគ្រោះខាងលេីអាយុប្រហែល១០ឆ្នាំជាង​ ជាជនជាតិ​បរទេស​ ។

តាមការបង្ហេីបពីសន្តិសុខបានឲ្យដឹងថា​ មុន​ពេលកេីតហេតុរូបគាត់កំពុងឈយាមនៅ​ទីតាំងខាងលេី​ លុះមកដល់វេលាកេីតហេតុ​ស្រាប់តែជនរងគ្រោះបានធ្លាក់ពីលេីអគារជាន់ទី៦​ មកក្រោមបណ្ដាលឲ្យស្លាប់យ៉ាងអាណោចអាធម៍​ ដោយមិនដឹងពីមូលហេតុ។

ពាក់ព័ន្ធករណីខាងលេីនេះក្រុមការងារយេីង សុំការបញ្ជាក់ពីសមត្ថកិច្ចនគរបាលខណ្ឌចំការមន​ ដែរតែសមត្ថកិច្ចមិនបញ្ជាក់ថាជាករណី​ អ្វីនោះទេនិងព្យាយាមលាក់បាំងព័ត៌មាន​ មិនឲ្យក្រុមអ្នកសារព័ត៌មានចូលទៅថតនិងសាកសួរព័ត៌មានលំអិតនោះទេ៕

ចែករំលែកអត្ថបទ