ប្រហែសណាស់!! ម្ចាស់ការដ្ឋានសំណង់អគារកំពង់សាងសង់នៅផ្លូវR5ធ្លាក់ដែកចំម៉ូតូអ្នកធ្វេីដំណេីរ

ភ្នំពេញ  ការដ្ឋានសំណង់អគារកំពង់សាងសង់មួយកន្លែងធ្លាក់ដែកចំម៉ូតូអ្នកធ្វេីដំណេីរសំណាងល្អដែលចេះចំម៉ូតូបេីចំមនុស្សវិញតេីអ្នកណាទទួលខុសត្រូវចំពោះជីវិតមនុស្សទៅសូមម្ចាស់ការដ្ឋារដាក់សំណាញ់ការពារដែកឬឈេីធ្លាក់ផងដេីម្បីការពារជីវិតអ្នកធ្វេីដំណេីតាមផ្លូវខាងក្រោមផង។

ហេតុការណ៍ធ្លាក់ដែកនេះបានកេីតឡេីងនៅវេលាម៉ោង៩និង៥០នាទីព្រឹកថ្ងៃទី០៩ខែសីហាឆ្នាំ២០២០នៅចំណុចអគារខ្ពស់ផ្លូវ​R5​កែងនិងR11​ ស្ថិតក្នុង(ដីបឹងកក់)សង្កាត់ស្រះចកខណ្ឌដូនពេញរាជធានីភ្នំពេញ។

តាមប្រភព័ត៌មានពីកន្លែងកេីតហេតុបានអោយដឹងថាខណៈដែលជនរងគ្រោះកំពង់ធ្វេីដំណេីរតាមបណ្ដោយផ្លូវR5​ ដល់ចំណុចការដ្ឋានសំណង់ស្រាប់តែធ្លាក់ដែកខ្នាំងអំពៅប្រវែង៥ទៅ៦តឹកចំក្បាល់ម៉ូតូរបស់គាត់បណ្ដាលអោយបែកកញ្ចក់កុងទ័រភ្លាមៗនោះមេការដែលជាជនជាតិចិនកាតេកាតឺធ្វេីរបៀបមិនចង់សងទើបជនរងគ្រោះបានទំនាក់ទំនងទៅសមត្ថកិច្ចចុះមកដេីម្បីជួយអន្តរាគមន៍

ក្រោយពេលកេីតហេតុសមត្ថកិច្ចប៉ុស្តិ៍ស្រះចកបានទៅដល់អោយភាគីទាំងពីចរចារគ្នាដោយភាគីមេការចិនចេញថ្លៃជុសជុលម៉ូតូចំនួន70$​ អោយទៅម្ចាស់ម៉ូតូ៕

ចែករំលែកអត្ថបទ