ជនជាតិចិនចាប់ចំរិតជនជាតិចិនដូចគ្នាត្រូវបានសមត្ថកិច្ចបង្ក្រាបបាន

ភ្នំពេញ ៖​ កម្លាំងសមត្ថកិច្ចខណ្ឌសែនសុខ​ដឹកនាំដោយលោកអធិការ ហួរ ម៉េងវ៉ាង បានចុះចាប់ជនជាតិចិនដែរចាប់ចំរឹតជនជាតិចិនដូចគ្នាពីខេត្តកំពង់សោមមកនៅក្នុងបុរីសីរ៉ែន វីឡា បង្កឱ្យមានការភ្ញាក់ផ្អើលកាលពីវេលាម៉ោង១២ និង២នាទី យប់រំលងអធ្រាត្រឈានចូលថ្ងៃព្រហស្បតិ៏ ទី៣០ ខែកក្កដា ឆ្នាំ២០២០ត្រង់ចំណុចផ្ទះលេខ១០០៧ផ្លូវបេតុងក្នុងបុរីសីរ៉ែន វីឡា សង្កាត់អូរបែកក្អម ខណ្ឌសែនសុខ រាជធានីភ្នំពេញ។ បើតាមសម្ដីអ្នកបកប្រែបានរៀបរាប់ប្រាប់ថាជនរងគ្រោះមានចំនួន ៣នាក់ក្មេងៗអាយុប្រហាក់ប្រហែល18ទៅ19ឆ្នាំជាជនជាតិចិន ។

អានលម្អិត

ជនសង្ស័យចំនួន១១នាក់ ត្រូវបាន អាវុធហត្ថរាជធានីភ្នំពេញ ឃាត់ខ្លួនជាបន្តបន្ទាប់ ពាក់ព័ន្ធករណីគ្រឿងញៀន

រាជធានីភ្នំពេញ ៖ នៅថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២០ សមត្ថកិច្ចជំនាញនៃមូលដ្ឋានអាវុធហត្ថខណ្ឌចំនួនពីរ គឺខណ្ឌកំបូល និង ខណ្ឌឬស្សីកែវ បានធ្វើការបង្រ្កាបករណីជួញដូរ និងប្រើប្រាស់នូវសារធាតុញៀនដោយខុសច្បាប់ ចំនួនពីរទីតាំងផ្សេងគ្នា ដោយឃាត់ខ្លួនបានជនសង្ស័យសរុបចំនួន១១នាក់ ជាបន្តបន្ទាប់។ ការបង្ក្រាបគ្រឿងញៀនទាំងពីរករណីរួមមាន ៖  ករណីទី១ ៖ នៅវេលាម៉ោង១៦៖៣០នាទី ថ្ងៃទី២៨

អានលម្អិត

បុរសម្នាក់ប៉ុងប៉ងសម្លាប់ខ្លួន ៣ដងមិនបានសម្រេចតែលេីកចុងក្រោយមកលោតទឹកស្ពានជ្រោយចង្វារស្លាប់

(ភ្នំពេញ)៖​ មានការភ្ញាក់ផ្អើលមួយបានកើតឡើង បន្ទាប់ពីបងប្អូនប្រជាពលរដ្ឋដែលជាអ្នកនេសាទត្រី បានប្រទះឃើញសាកសពបុរសម្នាក់អណ្ដែតទឹកនៅកណ្ដាលទន្លេ។  ហេតុការណ៍នេះបានបង្កឲ្យមានការភ្ញាក់ផ្អើលកាលពីវេលាម៉ោង ១១និង២០នាទីព្រឹក ថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០២០ ដែលស្ថិតនៅតាមដងទន្លេសាប ក្នុងសង្កាត់ជ្រោយចង្វារ ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ។ សពបុរសខាងលើមានឈ្មោះ ប្រាក់ វុទ្ធី អាយុ ២៤ឆ្នាំ ស្នាក់នៅផ្ទះជួលម្តុំបឹងសាឡាង ខណ្ឌទួលគោក

អានលម្អិត

កុំចេះតែហ៊ាន!! បង្ហាញ​មុខ​នាយនគរបាល​ខេត្ត​ព្រៃ​វែង​ ទាំង​៧​នាក់​ ដែល​ ឯកឧត្ដម​នាយឧត្ដមសេនីយ៍​សន្តិបណ្ឌិត​ នេត​ សាវឿន​ ផ្អាក​ការងារ​បណ្ដោះអាសន្ន​ រង់ចាំ​ការ​សម្រេច​ជាថ្មី​រួមមាន​

១-​ លោកឧត្ដមសេនីយ៍​ត្រី​ ថោង​ វណ្ណឌី​ ស្នងការរង​ នគរបាល​ខេត្ត​ព្រៃ​វែង​ ទទួល​បន្ទុក​គ្រឿងញៀន​ ។ ២-​ លោកវរៈសេនីយ៍​ឯក​ ពៅ​ ជីវ័ន​ ប្រធានការិយាល័យប្រឆាំង​គ្រឿងញៀន​ នៃ​ ស្នងការដ្ឋាន​នគរបាល​ខេត្ត​ព្រៃ​វែង​ ។ ៣-​ លោក​អនុសេនីយ៍​ឯក​ ទូច​ ធារ៉ា​

អានលម្អិត

អគ្គស្នងការនគរបាលជាតិ សម្រេចផ្អាកការងារជាបណ្តោះអាសន្ន នគរបាលខេត្តព្រៃវែង៧ នាក់ក្រោយធ្វើទារុណកម្មលើយុវជន២នាក់ ដើម្បីជំរិតយកលុយ​៤លានរៀល

ភ្នំពេញ ៖ ឯកឧត្តម នាយឧត្តមសេនីយ៍ សន្តិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិបានសម្រេចដាក់វិន័យកងកម្លាំងនគរបាលជាតិនៃស្នងការដ្ឋាននគរបាលខេត្តព្រៃវែង០៧នាក់ ដែលបានប្រព្រឹត្តខុសពីវិន័យ និងវិជ្ជាជីវៈកងកម្លាំងនគរបាលជាតិ ដោយផ្អាកការងារបណ្តោះអាសន្ន តាមសេចក្តីសម្រេចលេខ ៤៩០សសរ ចុះថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០២០ របស់អគ្គស្នងការដ្ឋាននគរបាលជាតិ។ ពាក់ព័ន្ធនឹងការសម្រេចដល់វិន័យចំពោះមន្ត្រីនគរបាលជាតិ នៃស្នងការដ្ឋាននគរបាលខេត្តព្រៃវែងដោយសារតែ៖ ១.នៅរសៀលថ្ងៃទី២៦

អានលម្អិត

បញ្ជូនជនសង្ស័យ៣នាក់ទៅតុលាការខេត្តស្វាយរៀង ពាក់ព័ន្ធករណីគ្រឿងញៀន

ខេត្តស្វាយរៀង ៖ សមត្ថកិច្ចកងរាជអាវុធហត្ថខេត្តស្វាយរៀងបញ្ជូនជនសង្ស័យ៣នាក់ទៅតុលាការខេត្តស្វាយរៀងដើម្បីចាត់ការតាមច្បាប់ពាក់ព័ន្ធករណីគ្រឿងញៀន នៅថ្ងៃទី២៨ខែកក្កដាឆ្នាំ២០២០ ។ ជនសង្ស័យមានឈ្មោះទី១ហេង ភន់ អាយុ ៣១ ឆ្នាំ ជនជាតិខ្មែរ មុខរបរជាងផ្សារដែកធ្វើរោងចក្រ ។ ២ឈ្មោះ ទឹម សុទិត្យ អាយុ ១៧ ឆ្នាំ ជនជាតិខ្មែរ

អានលម្អិត

ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង ចាត់ឲ្យក្រុមការងារបាញ់ថ្នាំសម្លាប់មេរោគ ក្នុងបរិវេណអង្គភាព និង វត្តចំនួនពីរក្នុងសង្កាត់ព្រែកកំពឹស!

នាព្រឹកថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២០ លោក ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង ប្រធានក្រុមការងារថ្នាក់ជាតិចុះជួយខណ្ឌដង្កោ និងជា មេបញ្ជការរង កងរាជអាវុធហត្ថលើផ្ទៃប្រទេស ជាមេបញ្ជាការ កងរាជអាវុធហត្ថរាជធានីភ្នំពេញ បានចាត់ឲ្យក្រុមការងារជំនាញធ្វើការបាញ់ថ្នាំសម្លាប់មេរោគ ក្នុងបរិវេណអង្គភាព នឹងបន្តទៅជួយបាញ់ថ្នាំក្នុង វត្តចំនួនពីរ នៅសង្កាត់ព្រែកកំពឹស គឺ វត្តព្រែកថ្លឹង

អានលម្អិត

ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង បាននាំយកទៀនព្រះវស្សា ប្រគេនព្រះសង្ឃចំនួន០២វត្ត និងបានចុះត្រួតពិនិត្យហេដ្ឋារចនាសម្ព័ន្ធមួយចំនួន ក្នុងសង្កាត់ព្រែកកំពឹស

នាព្រឹកថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០២០ លោកឧត្តមសេនីយ៍ឯក រ័ត្ន ស៊្រាង មេបញ្ជាការរងកងរាជអាវុធហត្ថលើផ្ទៃប្រទេស ជាមេបញ្ជាការកងរាជអាវុធហត្ថរាជធានីភ្នំពេញ និងជាប្រធានក្រុមការងារ រាជរដ្ឋាភិបាល ចុះជួយខណ្ឌដង្កោ អមដំណើរដោយលោក អ៊ុយ សុន សមាជិកក្រុមប្រឹក្សាខណ្ឌដង្កោ និងមានការចូលរួមពីសំណាក់ នាយទាហាន នាយទាហានរង កងរាជអាវុធហត្ថរាជធានីភ្នំពេញ លោក

អានលម្អិត

នារីរូបស្អាតដែលគ្រងឈុតបុរាណ​ ដែលល្បីពេញ​បណ្តាញសង្គម​ តាមពិតជា​ លោកស្រី​ លាង​ ធារ៉ា​

(ភ្នំពេញ​)៖​ រូបថតតុបតែងខ្លួនជាអប្សរា​ នាងរំសាយសក់និងមានការថតនៅឈុតបុរាណ​ ផ្សេងៗជាច្រេីនទៀត​ ដែលកំពុងតែមានការចាប់អារម្មណ៍​ និងសរសេីរពីរូបសម្រស់ស្រ់ស្អាត​ ហេីយជាស្រ្តីមួយរូបដែលបាន​ ចូលរួមចំណែកលេីកស្ទួយឈុតបុរាណដែលជាប្រវត្តិសាស្ត្ររបស់ខ្មែរថែមទៀត​។ នៅពេលនេះដឹងហេីយថា​ ស្ត្រីដែលតុបតែងខ្លួនឈុតបុរាណកំពុងល្បីពេញបណ្តាញសង្គមនោះ​ មិនមែនអ្នកសិល្បៈទេ​ ពោលគឺជាអគ្គនាយិកា​ ក្រុមហ៊ុន​ Theara Leang Co.,LTD លោកស្រី​ លាង​ ធារ៉ា​ ។

អានលម្អិត

ស្ត្រីម្នាក់ត្រូវបានជនសង្ស័យធ្វើសកម្មភាពឆក់កាបូបបណ្ដាលឲ្យដួលម៉ូតូរងរបួសបែកមុខបែកមាត់រលាត់ដៃរលាត់ជើង នៅខណ្ឌទួលគោក

ភ្នំពេញ :ស្ត្រីម្នាក់រងរបួសបែកមុខបែកមាត់រលាត់ដៃរលាត់ជើង បន្ទាប់ពីមានជនសង្ស័យម្នាក់ធ្វើសកម្មភាពឆក់កាបូបរបស់គាត់បណ្ដាលឲ្យដួល បង្កឱ្យមានការភ្ញាក់ផ្អើលកាលពី វេលាម៉ោង 5 និង 30 នាទីព្រឹកព្រលឹមនៅថ្ថ្ងៃសៅរ៍ ទី25 ខែកក្កដា ឆ្នាំ2020 ចំណុចមុខវិទ្យាស្ថានជាតិសុខភាព សាធារណៈស្ថិតនៅតាមបណ្ដោយផ្លូវ 289 ក្នុងសង្កាត់ បឹងកក់ទី 2 ខណ្ឌទួលគោក រាជធានីភ្នំពេញ។

អានលម្អិត