Tuesday, April 30, 2024
Latest:

Month: June 2020

ព័ត៌មាន​ជាតិ

ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង ចុះពិនិត្យការដ្ឋានសាងសង់អាគាររដ្ឋបាលមូលដ្ឋានអាវុធហត្ថខណ្ឌដូនពេញ!

នៅព្រឹកថ្ងៃសៅរ៍ទី០៦ ខែមិថុនា ឆ្នាំ២០២០ លោកឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង មេបញ្ជាការរង កងរាជអាវុធហត្ថលើផ្ទៃប្រទេស និងជាមេបញ្ជាការ កងរាជអាវុធហត្ថរាជធានីភ្នំពេញ បានឆ្លៀតពេលពីការងារក្នុងអង្គភាព ចុះទៅពិនិត្យនិងជម្រុញការសាងសង់អាគាររដ្ឋបាល មូលដ្ឋានអាវុធហត្ថខណ្ឌដូនពេញ ឲ្យឆាប់រួចរាល់តាមការកំណត់ ដែលអាគារនេះ បានចាប់ផ្ដើមសាងសង់ កាលពីថ្ងៃទី ០៨ ខែធ្នូ ឆ្នាំ២០១៩។

Read More
សន្តិសុខ​សង្គម

សមត្ថកិច្ច​ចាប់ខ្លួនស្ត្រីម្នាក់ដកហូតគ្រឿង​ញៀន៧កញ្ចប់

ភ្នំពេញ​ ៖​ កម្លាំងនគរបាល​ខណ្ឌឫស្សីកែវ​ ស្រាវជ្រាវបង្ក្រាបជាក់ស្តែងករណីជួញដូរ​នូវសារធាតុញៀនខុសច្បាប់​ ដោយឃាត់ខ្លួនស្ត្រីម្នាក់ដែលជាជនសង្ស័យ​ រួមនិងថ្នាំញៀន​៧កញ្ចប់​ ៖​ ហេតុការណ៍ឃាត់ខ្លួននេះបានធ្វើ​ឡើងកាលពីវេលាម៉ោង១០និង០០នាទីព្រឹក​ថ្ងៃទី០៦ខែមិថុនា ឆ្នាំ២០២០ នៅចំណុចផ្លូវលំ ក្រុម៧ ភូមិឡកំបោរ សង្កាត់ស្វាយប៉ាក​ ខណ្ឌឫស្សីកែវ​ រាជធានីភ្នំពេញ​ ។ សមត្ថកិច្ច​បានឲ្យដឹងថា​ សង្ស័យមាន​ឈ្មោះ ហួន ស្រីតូច

Read More
សន្តិសុខ​សង្គម

ក្រុមចោរធ្វើសកម្មភាពកាប់ប្លន់យកម៉ូតូបាន​សម្រេច នៅខណ្ឌកំបូល​ សមត្ថកិច្ចបានត្រឹម​តែទៅនាំជនរងគ្រោះមកដាក់ពាក្យបណ្ដឹង

ភ្នំពេញ​ ៖​ យុវជនម្នាក់ត្រូវជនសង្ស័យមួយក្រុមធ្វើសកម្មភាព​ធាក់ម៉ូតូផ្ដួលរួចយកពូថៅ​ដេញកាប់ចំខ្នងរងរបួសស្រាល​ ប្លន់យកម៉ូតូ​ឌ្រីមសង់២០១៩​បាន​សម្រេច​ ជិះគេចខ្លួនបាត់​ដោយសុវត្តិភាព​ មិនរំខាងដល់សមត្ថកិច្ច ហេតុការណ៍ភ្ញាក់ផ្អើលនេះបានកើតឡើងកាលពីវេលាម៉ោង០៩និង៤០នាទីយប់ថ្ងៃទី​៥​ខែ​មិថុនាឆ្នាំ២០២០​ នៅចំណុចដីវាល តាមបណ្តោយផ្លូវជាតិ លេខ៣ សង្កាត់ ភ្លើងឆេះ​រទេះ ខណ្ឌកំបូល រាជធានីភ្នំពេញ។ ជនរងគ្រោះមានឈ្មោះ យិល អ៊ិត ភេទប្រុស អាយុ១៨ឆ្នាំ ជនជាតិខ្មែរ

Read More
សន្តិសុខ​សង្គម

ចាប់ខ្លួនឪពុកចុងតិរច្ឆានចាប់រំលោភ កូនចុងអាយុ១០ឆ្នាំ

រតនគិរី​ ៖​ នគរបាលឃាត់ខ្លួនជនសង្ស័យ​ល្មោភកាមម្នាក់ដែលចាប់រំលោភកូនស្រីចុង​អាយុទើបតែ១០ឆ្នាំ​ ៖​ ហេតុការណ៍ឃាត់ខ្លួន​នេះបានធ្វើឡើងកាលពីវេលាម៉ោង០៤និង​៣០នាទីថ្ងៃទី០៤ខែមិថុនា​ឆ្នាំ២០២០​ ឃុំត្រពាំងច្រេស​ ស្រុកកូនមុំ​ ខេត្តរតនគីរី​ ។ យោងតាមរបាយការណ៍របស់សមត្ថកិច្ចបាន​អោយដឹងថា​ បន្ទាប់ពីទទួលបណ្ដឹងតាម​ទូរ​សព្ទពីឈ្មោះ សុខ វី ភេទប្រុស អាយុ៣៨​ឆ្នាំត្រូវជាពូរបស់ក្មេងស្រីរងគ្រោះឈ្មោះ ប.ស.ឌ. ភេទស្រី អាយុ១០ឆ្នាំ​ ថាជនសង្ស័យ​ឈ្មោះ​ ឈៀង

Read More
សន្តិសុខ​សង្គម

ចាប់ខ្លួននាយការិយាល័យគ្រឿងញៀននៃកងរាជអាវុធហត្ថខេត្តតាកែវ​ រួមជាមួយ​ស្ត្រីម្នាក់ពាក់ពន្ធ័​ ករណីជួញដូរគ្រឿងញៀន

តាកែវ​ ៖​ កម្លាំងនគរបាលមន្ទីរប្រឆាំងគ្រឿង​ញៀន ក្រសួងមហាផ្ទៃ ចាប់ឃាត់ខ្លួនលោកឈុន សុមេធា កងរាជអាវុធហត្ថខេត្តតាកែវ​(តួនាទី)​ នាយការិយាល័យ​ប្រឆាំងបទ​ល្មើសគ្រឿងញៀន និងស្ត្រីម្នាក់ដកហូតថ្នាំញៀន​ ប្រហែល២គីឡូក្រាម​៖​ ហេតុការណ៍នេះបាន​ធ្វើឡើងកាលពី​ថ្ងៃទី០៤ខែមិថុនាឆ្នាំ២០២០​ រួចបន្តចុះសហការជា​មួយកម្លាំងស្នងការដ្ឋាន​នគរបាលខេត្តតាកែវ និងមានការសំរបសំ​រួលនីតិវិធី ពីលោក​សឿន មុន្នីរ័ត្ន ព្រះរាជ​អាជ្ញារងអមសាលា​ដំបូងរាជធានីភ្នំពេញ និងលោក ជីវ ចាន់តារា ព្រះរាជអាជ្ញាអមសាលា​ដំបូងខេត្តតាកែវ

Read More
ព័ត៌មាន​ជាតិ

មុខសញ្ញាកាប់ប្លន់ និងប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀនយ៉ាងសកម្មចំនួន១០នាក់ ត្រូវបានអាវុធហត្ថរាជធានីភ្នំពេញឃាត់ខ្លួន

រាជធានីភ្នំពេញ ៖ ជនសង្ស័យចំនួន១០នាក់ ដែលជាមុខសញ្ញាកាប់ប្លន់យកទ្រព្យសម្បត្តិប្រជាពលរដ្ឋ និងប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀនយ៉ាងសកម្ម ត្រូវកម្លាំងមូលដ្ឋានអាវុធហត្ថខណ្ឌពោធិ៍សែនជ័យចុះបង្ក្រាបជាក់ស្តែង កាលពីថ្ងៃទី៤ ខែមិថុនា ឆ្នាំ២០២០ នៅចំណុចផ្ទះសំណាក់សុខសួរស្តី ស្ថិតក្នុងភូមិកន្ទោកជើង សង្កាត់កំបូល ខណ្ឌកំបូល ។ កម្លាំងជំនាញមូលដ្ឋានអាវុធហត្ថខណ្ឌពោធិ៍សែនជ័យបានឲ្យដឹងថា ជនសង្ស័យទាំង១០នាក់រួមមាន ៖ ១.ឈ្មោះ យឹម ង៉ុយ

Read More
សន្តិសុខ​សង្គម

ក្មេងទំនើង២ក្រុមទាស់ពាក្យសម្ដីគ្នាផ្ទុះអាវុធ​៥គ្រាប់​ មុខអនុវិទ្យាចតុមុខផ្អេីលសមត្ថកិច្ច​ខណ្ឌដូនពេញ

ភ្នំពេញ​ ៖​ យុវជនមួយក្រុមផ្ទុះអាវុធចំនួន៥​គ្រាប់​ មុខអនុវិទ្យាចតុមុខផ្អេីលសមត្ថកិច្ចខណ្ឌដូនពេញ​ ខណៈដែលទាស់សម្ដីគ្នាជា​មួយយុវជនមួយក្រុមទៀតដែលយកគប់ដុំថ្ម ហេតុការណ៍នេះបានបង្កការភ្ញាក់ផ្អេីលយ៉ាង​ខ្លាំងដល់នគរបាលនិងកំលាំងកង​រាជអាវុធហត្តខណ្ឌ​ដូនពេញ​ ចុះមកអន្តរាគមន៍​ កាលពី​វេលាម៉ោង១១និង៣០នាទីយប់ថ្ងៃទី០៤ខែ​មិថុនាឆ្នាំ២០២០​ នៅតាមបណ្ដោយផ្លូវព្រះ​នរោត្ដម​ កែងនិងផ្លូវ២០២​ មុខអនុវិទ្យាល័យចតុមុខ​ ស្ថិតក្នុងសង្កាត់ជ័យជំនះ​ ខណ្ឌដូន​ពេញ​ រាជធានីភ្នំពេញ​ ។ យោងតាមប្រភពពីកន្លែងកេីតហេតុបាន​ប្រាប់អោយដឹងថា៖​ មុនពេលកេីតហេតុគេឃេីញយុវជនមួយក្រុមជិះម៉ូតូ២ម៉ូតូគ្រឿងមិន​ចាំម៉ាកមិនចាំស្លាកលេខ​ មានគ្នា៤នាក់​ បានជិះមកឈប់ទិញនំ​ នៅចំណតរថយន្តក្រុងមុខ​របងសាលារៀនចតុមុខ​

Read More
សន្តិសុខ​សង្គម

អាវុធហត្ថរាជធានីភ្នំពេញ ចុះបង្រ្កាបមុខសញ្ញាជួញដូរ និងប្រើប្រាស់គ្រឿងញៀនចំនួនពីរករណីផ្សេងគ្នាឃាត់ខ្លួនបានជនសង្ស័យចំនួន០៤នាក់

មុខសញ្ញាជួញដូរ និងប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀនចំនួនពីរករណីផ្សេងគ្នាត្រូវបានកម្លាំងជំនាញនៃកងរាជអាវុធហត្ថរាជធានីភ្នំពេញ ចុះធ្វើការបង្រ្កាបនៅទីតាំងជាក់ស្តែងដោយឃាត់ខ្លួនបានជនសង្ស័យចំនួន ០៤នាក់ ព្រមទាំងវត្ថុតាងគ្រឿងញៀនជាង៣០កញ្ចប់ និងសម្ភារៈសម្រាប់សេពមួយចំនួនផងដែរ។ ការបង្រ្កាបនេះផងដែរធ្វើឡើងដើម្បីអនុវត្តន៍គោលនយោបាយភូមិ-ឃុំមានសុវត្ថិភាពជាពិសេសបង្រ្កាបរាល់បទល្មើសដែលកើតមាននៅក្នុងមូលដ្ឋាន ក៏ដូចជាអនុវត្តទៅការណែនាំចង្អុលបង្ហាញពីលោកឧត្ដមសេនីយ៍ឯក រ័ត្ន ស្រ៊ាង មេបញ្ជាការរងកងរាជអាវុធហត្ថលើផ្ទៃប្រទេស មេបញ្ជាការកងរាជអាវុធហត្ថរាជធានីភ្នំពេញ។ ករណីទី១ ៖ កម្លាំងមូលដ្ឋានអាវុធហត្ថខណ្ឌពោធិ៍សែនជ័យសហការជាមួយកម្លាំងជំនាញការិយាល័យស្រាវជ្រាវបទល្មើសគ្រឿងញៀនកងរាជអាវុធហត្ថរាជធានីភ្នំពេញ ចុះធ្វើការឆែកឆេរដោយ ឃាត់ខ្លួនបានជនសង្ស័យចំនួន៣នាក់ ពាក់ព័ន្ធករណីជួញដូរ និងប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន កាលពីវេលាម៉ោង១៥:១០នាទី

Read More
សន្តិសុខ​សង្គម

អុញនោះ​ !​ ស្នងការប្រកាសចាប់ឡានទំនើប Rolls-Royce និង Mercedes ស្លាកលេខនគរបាលតែមួយ

ភ្នំពេញ)៖ យោងតាមប្រភពច្បាស់ការបានបញ្ជាក់ថា នៅរសៀលថ្ងៃទី ០៤ ខែមិថុនា ឆ្នាំ២០២០នេះ ស្នងការនគរបាលរាជធានីភ្នំពេញ ប្រកាសតាមវិទ្យុទាក់ទង (ID) បញ្ជាឲ្យសមត្ថកិច្ចទាំង១៤ ខណ្ឌ ប្រសិនប្រទះឃើញរថយន្ដដូចខាងលើត្រូវតែឃាត់ទាំងមនុស្ស និង រថយន្ដទៅកាន់ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ចាត់ការតាមនីតិវិធី ។ សូមជម្រាបថា ក្នុងរយៈពេលប៉ុន្មានថ្ងៃចុង ក្រោយនេះនៅលើបណ្តាញសង្គមហ្វេសប៊ុ ក

Read More
សន្តិសុខ​សង្គម

មានជំងឺបេះដូងប្រចាំកាយរាំរ៉ៃ​ធ្លាក់ ពីលើកង់បីឥណ្ឌារបួសធ្ងន់​ ស្លាប់បន្ទាប់ពីបញ្ជូនទៅ​សង្គ្រោះនៅ​មន្ទីរ​ពេទ្យ

ភ្នំពេញ ៖​ បុរសម្នាក់ធ្លាក់ពីលើកង់បីឥណ្ឌាបណ្ដាលឲ្យស្លាប់ ក្រោយពេលបញ្ជូនទៅ​សង្គ្រោះនៅមន្ទីរពេទ្យ បន្ទាប់ពីបើកកង់បីសុខៗស្រាប់តែងងឹតមុខធ្លាក់ពីលើកង់បី​បោកក្បាលនឹងថ្នល់​ ៖​ ហេតុការណ៍នេះកើត​ឡើងកាលពីវេលាម៉ោង០៦ល្ងាចថ្ងៃទី០២ ខែ​មិថុនា ឆ្នាំ២០២០​ នៅចំណុចខាងកើតផ្សារ​ប៉េសេ តាមបណ្ដោយផ្លូវ៣៧១ សង្កាត់​ចាក់​អង្រែលើ​ ខណ្ឌមានជ័យ រាជធានីភ្នំពេញ។ ជនរងគ្រោះមានឈ្មោះ វ៉ែន សុជាតិ ភេទ​ប្រុស អាយុ៣៨ឆ្នាំ ជនជាតិខ្មែរ

Read More