Wednesday, April 24, 2024
Latest:

Day: June 3, 2020

សន្តិសុខ​សង្គម

មានជំងឺបេះដូងប្រចាំកាយរាំរ៉ៃ​ធ្លាក់ ពីលើកង់បីឥណ្ឌារបួសធ្ងន់​ ស្លាប់បន្ទាប់ពីបញ្ជូនទៅ​សង្គ្រោះនៅ​មន្ទីរ​ពេទ្យ

ភ្នំពេញ ៖​ បុរសម្នាក់ធ្លាក់ពីលើកង់បីឥណ្ឌាបណ្ដាលឲ្យស្លាប់ ក្រោយពេលបញ្ជូនទៅ​សង្គ្រោះនៅមន្ទីរពេទ្យ បន្ទាប់ពីបើកកង់បីសុខៗស្រាប់តែងងឹតមុខធ្លាក់ពីលើកង់បី​បោកក្បាលនឹងថ្នល់​ ៖​ ហេតុការណ៍នេះកើត​ឡើងកាលពីវេលាម៉ោង០៦ល្ងាចថ្ងៃទី០២ ខែ​មិថុនា ឆ្នាំ២០២០​ នៅចំណុចខាងកើតផ្សារ​ប៉េសេ តាមបណ្ដោយផ្លូវ៣៧១ សង្កាត់​ចាក់​អង្រែលើ​ ខណ្ឌមានជ័យ រាជធានីភ្នំពេញ។ ជនរងគ្រោះមានឈ្មោះ វ៉ែន សុជាតិ ភេទ​ប្រុស អាយុ៣៨ឆ្នាំ ជនជាតិខ្មែរ

Read More
សន្តិសុខ​សង្គម

បើករថយន្តទំនើបបុកខឿនចញ្ចើមផ្លូវ​ពេលអ្នកសារព័ត៌មានទៅថតផ្សាយស្រាប់​តែមានអ្នកឡើងតាមវិទ្យុទាក់ទងចោទថា​ អ្នកសារ​ព័ត៌មានទាលុយ២០០ដុល្លារ

ភ្នំពេញ៖​ បុរសម្នាក់បើករថយន្តស៊េរីទំនើបម៉ាក បេលី មួយគ្រឿងរេចង្កូតជ្រុលទៅបុកខឿនផ្លូវបណ្តាលឲ្យរងការខូចខាតរថយន្តយ៉ាងដំណំ​ បន្ទាប់មកមានអ្នកឡើងតាមវិទ្យុ​ទាក់ទងចោរថា​ អ្នកសារព័ត៌មានជំរឹតទាលុយ​ផ្អើលសមត្ថកិច្ចខណ្ឌដូនពេញ ហេតុការណ៍នេះកើតឡើងកាលពីវេលា​ម៉ោង០២យប់រំលងអធ្រាត្រឈានចូលថ្ងៃ​ទី​៣ខែមិថុនាឆ្នាំ២០២០ នៅចំណុចក្បែរង្វង់មូលកួចកាណុង សង្កាត់ស្រះចក ខណ្ឌ​ដូន​ពេញ​ រាជធានីភ្នំពេញ។ យោងតាមប្រភពព័ត៌មានពីកន្លែងកើតហេតុ​បានឲ្យដឹងថា​ មុនកើតហេតុគេឃើញរថយន្តមួយគ្រឿងម៉ាក (បេលី )ពណ៌ខ្មៅពាក់ស្លាក​លេខភ្នំពេញ2AT-0001​ បើកបរដោយបុរសម្នាក់ធ្វើដំណើរចុះពីលើស្ពានជ្រោយ​ចង្វាថ្មី ទិសដៅពីកើតទៅលិចឆ្ពុះទៅផ្លូវ៧០ លុះមកដល់ចំណុចកើតហេតុខាងលើបានរេចង្កូតទៅខាងឆ្វេងដៃជ្រុលបុកខឿនផ្លូវបណ្ដាលឲ្យខឿនផ្លូវរងការខូចខាត​បន្តិច​បន្តួច​ ចំណែករថយន្តរងការខូចខាតផ្នែកខាងមុខយ៉ាងដំណំ​ ។

Read More
សន្តិសុខ​សង្គម

ចិនស្រវឹងខ្លាំងបើករថយន្តទៅបុករះ​បណ្ដាល​ឲ្យក្មេងម្នាក់រងរបួសខណ្ឌពោធិ៏សែនជ័យ

ភ្នំពេញ ៖ បុរសជនជាតិចិនម្នាក់ស្រវឹងខ្លាំងបើក​រថយន្តលឿនមិនប្រយត្ន័ជ្រុលទៅបុករថយន្ត វីហ្គោរ ជួសជុលបណ្ដាលឲ្យរអិលទៅបុកម៉ូតូបណ្ដាលអោយក្មេងតូចម្នាក់រងរបួសរលាត់ ដៃរលាត់ជើងឯរថយន្តរងការខូចខាតយ៉ាង​ដំណំ​ ៖​ ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍​នេះបានកើតឡើងកាលពីវេលាម៉ោង០៨និង ៣០នាទីយប់ថ្ថ្ងៃទី០២ខែមិថុនាឆ្នាំ២០២០​ នៅ​ចំណុចមុខសាលារៀនអន្តរជាតិ ហ្វាម៉ាលី ឃីត តាមបណ្ដោយផ្លូវបេតុងច្រកចូលវត្តអង្គតាមិញ​ ភូមិគោក ចំបក់ សង្កាត់ចោមចៅទី១ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។ យោងតាមប្រភពពីកន្លែងកើតហេតុបានឲ្យ​ដឹង​ថា​ ​ដំបូងគេឃើញរថយន្តព្រូស

Read More
សន្តិសុខ​សង្គម

ក្រុមចោរវាយប្លន់ស្ត្រីម្នាក់យកលុយអស់ជាងមួយលានរៀលនិងទូរសព្ទ័មួយគ្រឿងនៅខណ្ឌច្បារអំពៅ​ នគរបាលបានត្រឹមតែទៅនាំ​ជនរងគ្រោះមកដាក់ពាក្យបណ្ដឹង

ភ្នំពេញ ៖​ ស្ត្រីអ្នកលក់បន្លែម្នាក់ត្រូវក្រុមចោរធ្វើសកម្មភាពវាយប្លន់បានសម្រេចយកលុយអស់មួយលាន​បីសែនរៀល​ (១៣០០០០០រៀល)​ រួចនាំគ្នាជិះម៉ូតូគេចខ្លួន​បាត់ស្រមោល​ ​មិនរំខានដល់សមត្ថកិច្ច​ ហេតុការណ៍នេះបានកើតឡើងកាលពីវេលា​ម៉ោង០៤និង៣០នាទីទាបភ្លឺថ្ងៃទី៣ ខែមិថុនាឆ្នាំ២០២០ នៅចំណុចស្ពានថ្មតាមបណ្តោយផ្លូវបេតុង ភូមិកោះនរាសង្កាត់ និរោធ ខណ្ឌ​ច្បាអំពៅរាជធានីភ្នំពេញ។ ស្ត្រីរងគ្រោះមានឈ្មោះ ហន ហៀង អាយុ​៣៣ឆ្នាំ មុខរបរលក់បន្លែ ជិះម៉ូតូហុងដាវ៉េវ ពណ៌ខ្មៅលាយក្រហម ពាក់ស្លាកលេខ

Read More