Thursday, April 18, 2024
Latest:
សន្តិសុខ​សង្គម

សមត្ថកិច្ច​ចាប់ខ្លួនស្ត្រីម្នាក់ដកហូតគ្រឿង​ញៀន៧កញ្ចប់

ភ្នំពេញ​ ៖​ កម្លាំងនគរបាល​ខណ្ឌឫស្សីកែវ​ ស្រាវជ្រាវបង្ក្រាបជាក់ស្តែងករណីជួញដូរ​នូវសារធាតុញៀនខុសច្បាប់​ ដោយឃាត់ខ្លួនស្ត្រីម្នាក់ដែលជាជនសង្ស័យ​ រួមនិងថ្នាំញៀន​៧កញ្ចប់​ ៖​ ហេតុការណ៍ឃាត់ខ្លួននេះបានធ្វើ​ឡើងកាលពីវេលាម៉ោង១០និង០០នាទីព្រឹក​ថ្ងៃទី០៦ខែមិថុនា ឆ្នាំ២០២០ នៅចំណុចផ្លូវលំ ក្រុម៧ ភូមិឡកំបោរ សង្កាត់ស្វាយប៉ាក​ ខណ្ឌឫស្សីកែវ​ រាជធានីភ្នំពេញ​ ។

សមត្ថកិច្ច​បានឲ្យដឹងថា​ សង្ស័យមាន​ឈ្មោះ ហួន ស្រីតូច ហៅ​ បារាំង​ ភេទស្រីអាយុ៣៩​ឆ្នាំ ជនជាតិខ្មែរ មុខរបរលក់ដូរ មានទីលំនៅ ក្រុម៧ភូមិឡកំបោរ សង្កាត់ស្វាយប៉ាក ខណ្ឌឫស្សីកែវ ។
វត្ថុតាងដកហូតរួមមាន​ ៖​ ក្រាមពណ៌សថ្លា​សង្ស័យគ្រឿងញៀនចំនួន៧កញ្ចប់ក្នុងនោះ​ធំ០១កញ្ចប់ ។

បច្ចុប្បន្ប​ ជនសង្ស័យរួមទាំងវត្ថុតាងត្រូវបាន​សមត្ថកិច្ច​ ធ្វើការសាកសួរនិងកសាងសំណុំ​រឿងចាត់ការបន្តតាមនិតិវីធីច្បាប់​ ៕

ចែករំលែកអត្ថបទ