Saturday, April 20, 2024
Latest:
សន្តិសុខ​សង្គម

ក្រុមចោរធ្វើសកម្មភាពកាប់ប្លន់យកម៉ូតូបាន​សម្រេច នៅខណ្ឌកំបូល​ សមត្ថកិច្ចបានត្រឹម​តែទៅនាំជនរងគ្រោះមកដាក់ពាក្យបណ្ដឹង

ភ្នំពេញ​ ៖​ យុវជនម្នាក់ត្រូវជនសង្ស័យមួយក្រុមធ្វើសកម្មភាព​ធាក់ម៉ូតូផ្ដួលរួចយកពូថៅ​ដេញកាប់ចំខ្នងរងរបួសស្រាល​ ប្លន់យកម៉ូតូ​ឌ្រីមសង់២០១៩​បាន​សម្រេច​ ជិះគេចខ្លួនបាត់​ដោយសុវត្តិភាព​ មិនរំខាងដល់សមត្ថកិច្ច
ហេតុការណ៍ភ្ញាក់ផ្អើលនេះបានកើតឡើងកាលពីវេលាម៉ោង០៩និង៤០នាទីយប់ថ្ងៃទី​៥​ខែ​មិថុនាឆ្នាំ២០២០​ នៅចំណុចដីវាល តាមបណ្តោយផ្លូវជាតិ លេខ៣ សង្កាត់ ភ្លើងឆេះ​រទេះ ខណ្ឌកំបូល រាជធានីភ្នំពេញ។

ជនរងគ្រោះមានឈ្មោះ យិល អ៊ិត ភេទប្រុស អាយុ១៨ឆ្នាំ ជនជាតិខ្មែរ មុខរបរលាងឡាន នៅសង្កាត់ និរោធ ខណ្ឌច្បារអំពៅ ស្នាក់នៅកន្លែងធ្វើការ មានស្រុកកំណើតនៅភូមិកំពង់ចិន ស្រុកទឹកឈូ ខេត្តកំពត​ ។ ម៉ូតូដែលក្រុម​ចោរប្លន់យកទៅម៉ាក​ ហុងដា​ ឌ្រីម​C125​ស៊េរីឆ្នាំ២០១៩ ពណ៌ខ្មៅ ពាក់ស្លាក លេខ ភ្នំពេញ1HI-8401​ ។

បើតាមសម្ដីជនរងគ្រោះរៀបរាប់ប្រាប់ឲ្យដឹងថា​ មុនពេលកើតហេតុរូបគេបានខ្ចីម៉ូតូបង​ស្រីជិះ​ ពីច្បារអំពៅទៅ ផ្សារជម្ពូវ័ន​ បំណងដើររកការងារធ្វើ​ លុះពេលទៅដល់ក៏នាំមិត្តភ័ក្តប្រឡប់មកវិញដោយជិះម៉ូតូមួយម្នាក់តាមបណ្ដោយផ្លូវជាតិលេខ៤​ ពេលមកដល់រង្វង់មូល ចោមចៅ បានបត់ទៅផ្លូវជាតិលេខ៣​ទឹសដៅពីជើងទៅត្បូង​ ខណៈមកដល់ចំនុចកើតហេតុខាងលើស្រាប់តែលេចមុខក្រុមចោរ​ ជិះម៉ូតូមួយគ្រឿងគ្នា៣នាក់មិនចាំម៉ាក​មិនចាំស្លាកលេខ​ ជិះស្របទឹសគ្នា​ហើយបើក​លើកជើងធាក់ម៉ូតូរបស់គេបណ្ដាលឲ្យដួល​។
ប្រភពបន្តថា​ ភ្លាមៗក្រុមចោរបានទាញពូថៅ​ដេញកាប់រូបគេ​ សំណាងល្អ្រូវខ្នងតិចតួចរង​របួសស្រាល​រត់ចោលម៉ូតូជនសង្ស័យឃើញ​ឱកាសល្អក៏បានលើកម៉ូតូជិះគេចខ្លួនទៅបាត់​ស្រមល​ ។

ក្រោយពេលកើតហេតុជនរងគ្រោះបានត្រឹមតែឈរអស់សង្ឃឹមនិងសោកស្ដាយម៉ូតូព្រោះជាម៉ូតូខ្ចីរបស់បង​ស្រី​មួយសន្ទុះក្រោយ​មក​គេឃើញសមត្ថកិច្ចចុះមកដល់កន្លែងកើត​ហេតុ​ ហើយបានត្រឹមតែនាំជនរង​គ្រោះទៅ​ដាក់ពាក្យបណ្ដឹងនៅប៉ុស្តិ៍នគរបាល​ភ្លើង​ឆេះរទេះ តែប៉ុណ្ណោះ​ ៕

ចែករំលែកអត្ថបទ