Thursday, April 25, 2024
Latest:
សន្តិសុខ​សង្គម

អុញនោះ​ !​ ស្នងការប្រកាសចាប់ឡានទំនើប Rolls-Royce និង Mercedes ស្លាកលេខនគរបាលតែមួយ

ភ្នំពេញ)៖ យោងតាមប្រភពច្បាស់ការបានបញ្ជាក់ថា នៅរសៀលថ្ងៃទី ០៤ ខែមិថុនា ឆ្នាំ២០២០នេះ ស្នងការនគរបាលរាជធានីភ្នំពេញ ប្រកាសតាមវិទ្យុទាក់ទង (ID) បញ្ជាឲ្យសមត្ថកិច្ចទាំង១៤ ខណ្ឌ ប្រសិនប្រទះឃើញរថយន្ដដូចខាងលើត្រូវតែឃាត់ទាំងមនុស្ស និង រថយន្ដទៅកាន់ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ចាត់ការតាមនីតិវិធី ។
សូមជម្រាបថា ក្នុងរយៈពេលប៉ុន្មានថ្ងៃចុង ក្រោយនេះនៅលើបណ្តាញសង្គមហ្វេសប៊ុ ក មានការចែកចាយនូវរូបភាពឡានសេរី ទំនើបថ្លៃកប់ៗពពក២គ្រឿង គឺ ម៉ាក Rolls-Royce និង ម៉ាកMercedes ពាក់ស្លាក លេខ « នគរបាល » តែមួយបង្កឲ្យមានការ រិះគន់ដូចទឹកបាក់ទំនប់តាំងពីសាមញ្ញជន រហូតមន្ត្រីជួរមុខក្នុងរាជរដ្ឋាភិបាល ៕

ចែករំលែកអត្ថបទ