អាវុធហត្ថរាជធានីភ្នំពេញ ចុះបង្រ្កាបមុខសញ្ញាជួញដូរ និងប្រើប្រាស់គ្រឿងញៀនចំនួនពីរករណីផ្សេងគ្នាឃាត់ខ្លួនបានជនសង្ស័យចំនួន០៤នាក់

មុខសញ្ញាជួញដូរ និងប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀនចំនួនពីរករណីផ្សេងគ្នាត្រូវបានកម្លាំងជំនាញនៃកងរាជអាវុធហត្ថរាជធានីភ្នំពេញ ចុះធ្វើការបង្រ្កាបនៅទីតាំងជាក់ស្តែងដោយឃាត់ខ្លួនបានជនសង្ស័យចំនួន ០៤នាក់ ព្រមទាំងវត្ថុតាងគ្រឿងញៀនជាង៣០កញ្ចប់ និងសម្ភារៈសម្រាប់សេពមួយចំនួនផងដែរ។ ការបង្រ្កាបនេះផងដែរធ្វើឡើងដើម្បីអនុវត្តន៍គោលនយោបាយភូមិ-ឃុំមានសុវត្ថិភាពជាពិសេសបង្រ្កាបរាល់បទល្មើសដែលកើតមាននៅក្នុងមូលដ្ឋាន ក៏ដូចជាអនុវត្តទៅការណែនាំចង្អុលបង្ហាញពីលោកឧត្ដមសេនីយ៍ឯក រ័ត្ន ស្រ៊ាង មេបញ្ជាការរងកងរាជអាវុធហត្ថលើផ្ទៃប្រទេស មេបញ្ជាការកងរាជអាវុធហត្ថរាជធានីភ្នំពេញ។ ករណីទី១ ៖ កម្លាំងមូលដ្ឋានអាវុធហត្ថខណ្ឌពោធិ៍សែនជ័យសហការជាមួយកម្លាំងជំនាញការិយាល័យស្រាវជ្រាវបទល្មើសគ្រឿងញៀនកងរាជអាវុធហត្ថរាជធានីភ្នំពេញ ចុះធ្វើការឆែកឆេរដោយ ឃាត់ខ្លួនបានជនសង្ស័យចំនួន៣នាក់ ពាក់ព័ន្ធករណីជួញដូរ និងប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន កាលពីវេលាម៉ោង១៥:១០នាទី

អានលម្អិត

អុញនោះ​ !​ ស្នងការប្រកាសចាប់ឡានទំនើប Rolls-Royce និង Mercedes ស្លាកលេខនគរបាលតែមួយ

ភ្នំពេញ)៖ យោងតាមប្រភពច្បាស់ការបានបញ្ជាក់ថា នៅរសៀលថ្ងៃទី ០៤ ខែមិថុនា ឆ្នាំ២០២០នេះ ស្នងការនគរបាលរាជធានីភ្នំពេញ ប្រកាសតាមវិទ្យុទាក់ទង (ID) បញ្ជាឲ្យសមត្ថកិច្ចទាំង១៤ ខណ្ឌ ប្រសិនប្រទះឃើញរថយន្ដដូចខាងលើត្រូវតែឃាត់ទាំងមនុស្ស និង រថយន្ដទៅកាន់ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ចាត់ការតាមនីតិវិធី ។ សូមជម្រាបថា ក្នុងរយៈពេលប៉ុន្មានថ្ងៃចុង ក្រោយនេះនៅលើបណ្តាញសង្គមហ្វេសប៊ុ ក

អានលម្អិត