Saturday, April 20, 2024
Latest:
សន្តិសុខ​សង្គម

ចាប់ខ្លួនឪពុកចុងតិរច្ឆានចាប់រំលោភ កូនចុងអាយុ១០ឆ្នាំ

រតនគិរី​ ៖​ នគរបាលឃាត់ខ្លួនជនសង្ស័យ​ល្មោភកាមម្នាក់ដែលចាប់រំលោភកូនស្រីចុង​អាយុទើបតែ១០ឆ្នាំ​ ៖​ ហេតុការណ៍ឃាត់ខ្លួន​នេះបានធ្វើឡើងកាលពីវេលាម៉ោង០៤និង​៣០នាទីថ្ងៃទី០៤ខែមិថុនា​ឆ្នាំ២០២០​ ឃុំត្រពាំងច្រេស​ ស្រុកកូនមុំ​ ខេត្តរតនគីរី​ ។

យោងតាមរបាយការណ៍របស់សមត្ថកិច្ចបាន​អោយដឹងថា​ បន្ទាប់ពីទទួលបណ្ដឹងតាម​ទូរ​សព្ទពីឈ្មោះ សុខ វី ភេទប្រុស អាយុ៣៨​ឆ្នាំត្រូវជាពូរបស់ក្មេងស្រីរងគ្រោះឈ្មោះ ប.ស.ឌ. ភេទស្រី អាយុ១០ឆ្នាំ​ ថាជនសង្ស័យ​ឈ្មោះ​ ឈៀង យ៉េត ភេទប្រុស អាយុ៣៣​ឆ្នាំ មុខររប កម្មករចម្ការចេក នៅ​ស្រុកកូនមុំ ខេត្តរតនគីរី ចាប់រំលោភសេពសន្ថវ: លើ​ក្មេងស្រីរងគ្រោះមានអាយុ១០ឆ្នាំ ដែលត្រូវ​ជាកូនចុងរបស់ខ្លួន​ លុះដល់វេលា​ម៉ោ​ង​១៦​និង​៣០នាទីថ្ងៃទី៤ខែ​មិថុនាឆ្នាំ២០២០ ជន​សង្ស័យឈ្មោះ​ ឈៀង យ៉េត ត្រូវបាន​នគរបាល​ប៉ុស្តិ៍រដ្ឋបាល ឃុំត្រពាំងច្រេស​ ចាប់ខ្លួន​យក​មកសាកសូរ​ ។

បច្ចុប្បន្ន​ ជនសង្ស័យត្រូវបានសមត្ថកិច្ច​ធ្វើកំណត់ហេតុបញ្ជួនទៅអធិការនគរបាលស្រុកកូនមុំ ដើម្បីកសាងសំណុំរឿងចាត់ការ​បន្តតាមនីតិវិធីច្បាប់ ៕

ចែករំលែកអត្ថបទ