Friday, April 26, 2024
Latest:
សន្តិសុខ​សង្គម

មានជំងឺបេះដូងប្រចាំកាយរាំរ៉ៃ​ធ្លាក់ ពីលើកង់បីឥណ្ឌារបួសធ្ងន់​ ស្លាប់បន្ទាប់ពីបញ្ជូនទៅ​សង្គ្រោះនៅ​មន្ទីរ​ពេទ្យ

ភ្នំពេញ ៖​ បុរសម្នាក់ធ្លាក់ពីលើកង់បីឥណ្ឌាបណ្ដាលឲ្យស្លាប់ ក្រោយពេលបញ្ជូនទៅ​សង្គ្រោះនៅមន្ទីរពេទ្យ បន្ទាប់ពីបើកកង់បីសុខៗស្រាប់តែងងឹតមុខធ្លាក់ពីលើកង់បី​បោកក្បាលនឹងថ្នល់​ ៖​ ហេតុការណ៍នេះកើត​ឡើងកាលពីវេលាម៉ោង០៦ល្ងាចថ្ងៃទី០២ ខែ​មិថុនា ឆ្នាំ២០២០​ នៅចំណុចខាងកើតផ្សារ​ប៉េសេ តាមបណ្ដោយផ្លូវ៣៧១ សង្កាត់​ចាក់​អង្រែលើ​ ខណ្ឌមានជ័យ រាជធានីភ្នំពេញ។

ជនរងគ្រោះមានឈ្មោះ វ៉ែន សុជាតិ ភេទ​ប្រុស អាយុ៣៨ឆ្នាំ ជនជាតិខ្មែរ មុខរបររត់កង់បីឥណ្ឌា រស់នៅផ្ទះគ្មានលេខ ផ្លូវលេខ​៣៧១ សង្កាត់បឹងទំពន់ទី២ ខណ្ឌមានជ័យ រាជធានីភ្នំពេញ​ ។​ បើកកង់បីឥណ្ឌា ពណ៌​ក្រហមពាក់ស្លាកលេខភ្នំពេញ1HC.6744។

យោងតាមប្រភពពីកន្លែងកើតហេតុបានឲ្យ​ដឹងថា​ មុនកើតហេតុគេឃើញបុរសរង​គ្រោះបានបើកកង់បីឥណ្ឌាចេញពីផ្សារប៉េសេ ឆ្លង​ផ្លូវទៅឆ្វេងដៃតាមបណ្ដោយផ្លូវ ៣៧១ ទិស​ដៅពីលិចទៅកើត ខណៈមកដល់ចំណុចកើត​ហេតុខាងលើស្រាប់តែឃើញធ្លាក់ពីលើកង់បី បណ្ដាលឲ្យរងរបួសធ្ងន់​ បន្ទាប់មក​ប្រជាពលរដ្ឋបានជួយសង្គ្រោះបឋមនឹងបានទាក់ទងទៅ​រថយន្តសង្គ្រោះគ្លីនិកឯកជនមក​ដឹកយកទៅសង្គ្រោះនៅឯមន្ទីរពេទ្យតែជា​អកុសលដល់ពាក់កណ្តាលផ្លូវបានដាច់ខ្យល់ស្លាប់​ ។
តាមសម្ដីបងប្រុសបង្កើតរបស់ជនរងគ្រោះ​បានប្រាប់ឱ្យដឹងថា​ ជនរងគ្រោះមានជំងឺ​ប្រចាំកាយ បេះដូងរីក​ ហើយលេបថ្នាំជា​រៀងរាល់ថ្ងៃមិនដឹងថា​ ថ្ងៃនេះគាត់អស់កម្លាំងឬក៏វិលមុខយ៉ាងម៉េចទេ​ទើបបណ្ដាលឲ្យធ្លាក់​ពីលើកង់បីស្លាប់​ ចោលប្រពន្ធនិងកូនតូចៗ​បែបនេះ​ ។

ក្រោយមកខាងគ្លីនិកឯកជនក៏បានទាក់ទងតាមទូរស័ព្ទប្រាប់សាច់ញាតិឲ្យមក​ទទួល​យកសពជនរងគ្រោះទៅផ្ទះដើម្បីធ្វើបុណ្យតាមប្រពៃណី៕

ចែករំលែកអត្ថបទ