Saturday, April 20, 2024
Latest:

Day: June 20, 2020

សន្តិសុខ​សង្គម

រថយន្ត​ដឹកទំនិញសំពីងសំពោងបើកឡើងសួនជ្រុលទៅបុកបង្គោលភ្លេីងបែកកង់​ទៅ​មុខលែងរួចខូចខាតយ៉ាងដំណំ

ភ្នំពេញ​ ៖​ ​រថយន្ត​ទេសចរណ៍​ដឹកឥវ៉ាន់​ សំពីង​សំពោងបើកបរខ្វះការប្រុងប្រយត្ន័ជ្រុលឡើង​សួន​ បុកបង្គោលភ្លេីងបំភ្លឺផ្លូវទ្រេតមួយដេីមរថយន្តបែកកង់ទៅមុខលែងរួច ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះ​បាន​កើត​ឡើង​កាល​ពី​វេលា​ម៉ោង​១១និង៥៥នាទី​ថ្ងៃ​ត្រង់​ថ្ងៃទី២០ខែមិថុនាឆ្នាំ២០២០​ ​នៅតាម​បណ្ដោយផ្លូវជាតិលេខ៦​ ចំណុចខាងជេីងវត្តវ៉ារិន្ទ​ ក្នុងភូមិព្រែកលៀប​ សង្កាត់​ព្រែក​លៀប​ ខណ្ឌ​ជ្រោយ​ចង្វារ​ ​រាជធានីភ្នំពេញ​។ យោងតាមប្រភពព័ត៌មានពី​កន្លែង​កើត​ហេតុ​បានឲ្យដឹងថា​ មុនពេលកេីតហេតុគេឃើញ​រថយន្ត​បង្ក​ម៉ាក​ហុីយ៉ាន់ដាយ​ ពណ៌ខៀវពាក់​ស្លាកលេខភ្នំពេញ3B -4041បេីកបរដោយបុរសម្នាក់ធ្វើដំណើរតាមបណ្តោយផ្លូវជាតិ​លេខ៦​ ទិសដៅពីត្បូងទៅជេីង​ ក្នុងល្បឿនលឿន​ខណៈមកដល់ចំណុចកេីតហេតុ​ស្រាប់​តែមានរថយន្តស៊េរីទំនេីបមួយគ្រឿងវ៉ាជែងរថយន្តមួយទៀតមកឆ្វេងដៃធ្វើឲ្យរថយន្តបង្កអកហ្សេីគេចមកឆ្វេងដៃឡេីងសួនចែកទ្រូង​ផ្លូវជ្រុលទៅបុកផេីងផ្កានិងបង្គោលភ្លេីងបំភ្លឺផ្លូវទ្រេតមួយដេីមបែកកង់ទៅមុខលែងរួច។ ក្រោយពេលកេីតហេតុ​សមត្ថកិច្ច​មូលដ្ឋាន​បាន​មកដល់​ទាក់​ទង​ជំនាញ​មកវាស់វែងយក​រថយន្តទៅរក្សាទុកនៅការិយាល័យ​ចរាចរណ៍ផ្លូវគោក​ រាជធានីភ្នំពេញរងចាំដោះ​ស្រាយនៅពេលក្រោយ៕

Read More