Friday, April 19, 2024
Latest:

Day: June 2, 2020

សន្តិសុខ​សង្គម

ជួយស៊ែចែកគ្នាដឹង!​ ស្ត្រីម្នាក់មានផ្ទៃពោះ៤​ខែ​បានសាក​​ថ្មទូរស័ព្ទ​បណ្តេីរមេីលរឿងបណ្តេីរបណ្ដាលឲ្យឆ្លងចរន្តអគ្គីសនីឆក់ស្លាប់ទាំងកូនក្នុងផ្ទៃ

ភ្នំពេញ៖​ អាសូរស្ត្រីម្នាក់ឆ្លងចរន្តអគ្គីសនីឆក់​ស្លាប់យ៉ាងអាណោច​អធម៌​ ទាំងកូននៅក្នុងផ្ទៃ​ ខណៈដោតឌុយសាកថ្មទូរ​សព្ទ័បណ្ដើរមើលរឿងភាគបណ្ដើរនៅក្នុងបន្ទប់​ទឹក ហេតុការណ៍ភ្ញាក់ផ្អើលនេះបានកើតឡើងកាលពីវេលាម៉ោង០៥ល្ងាចថ្ងៃទី២ ខែមិថុនា ឆ្នាំ២០២០នៅចំណុចច្រកដើមគរ ផ្លូវបេតុង ក្នុងសង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ។ សមត្ថកិច្ចបានឲ្យដឹងថា សពស្ត្រីជនរងគ្រោះមានឈ្មោះ រឿន ធី ភេទស្រី អាយុ៣៧ឆ្នាំ មានស្រុកកំណើតនៅភូមិព្រែកក្របៅ១ ឃុំអំពិល ស្រុកខ្សាច់កណ្តាល

Read More
សន្តិសុខ​សង្គម

ម៉ូតូ២គ្រឿងបុកគ្នាពេញទំហឹងបណ្ដាលឲ្យយុវជនម្នាក់ស្លាប់និង២នាក់ទៀតរងរបួសធ្ងន់

ភ្នំពេញ​ ៖​ យុវជនម្នាក់បានស្លាប់បាត់បង់ជីវិត​យ៉ាងអាណោចអធម៌និង២នាក់ទៀតរង​របួសធ្ងន់​ បន្ទាប់ពីជួប​គ្រោះថ្នាក់ចរាចរណ៍រវាង​ម៉ូតូ​២គ្រឿងបុកគ្នា​ពេញទំហឹងកាលពីវេលា​ម៉ោង​៣និង៥០​នាទី​​រសៀល​ថ្ងៃ​ទី​២ខែមិថុនា​ឆ្នាំ​២០២០​ នៅតាមបណ្តោយផ្លូវបេតុង​ ឡុងឈឹន​ ភូមិផ្សារ​លិចសង្កាត់ព្រែកព្នៅ​ ខ​ណ្ឌ​ព្រែក​ព្នៅ​ រាជធានី​ភ្នំពេញ​។ ជនរងគ្រោះដែល​ (ស្លាប់)មានឈ្មោះ​ សែម​ សល់​ ភេទប្រុសអាយុ១៦ឆ្នាំ​ ស្នាក់នៅស្លែងមានជ័យ​ឃុំឈ្វាំងស្រុកពញាឮខេត្តកណ្តាល​ និងម្នាក់ទៀតរងរបួសធ្ងន់ឈ្មោះ​ ហ៊ាង​ សុនី​ ភេទប្រុសអាយុ១៦ឆ្នាំ​ អ្នកទាំងពីរជាកម្មករ​រោង​សិប្បកម្មសាគូរ៉ា​

Read More
ព័ត៌មាន​ជាតិ

វិវាទដីធ្លីរវាងលោកស្រី នួន ច័ន្ទមករា និងប្រជាជន ៣៥គ្រួសារ បានបញ្ចប់ដោយ ឈ្នះ-ឈ្នះ ក្រោមម្លប់សន្តិភាព

(ភ្នំពេញ)៖ ដូចអ្វីដែលធ្លាប់បានសន្យានៅចំពោះមុខ ឯកឧត្ដម ដួង តារា អនុរដ្ឋលេខាធិការនៅទីស្តីការ គណៈរដ្ឋមន្ត្រី និងជាជំនួយការផ្ទាល់របស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និងឯកឧត្ដម វី សំណាង អភិបាលខេត្តកំពង់ស្ពឺ លោកស្រី នួន ច័ន្ទមករា បានខិតខំប្រឹងប្រែងស្វែងរកដំណោះស្រាយជូនប្រជាពលរដ្ឋរងគ្រោះដែលបានទិញដីពីលោកស្រី និងបញ្ចប់វិវាទមួយនេះដោយ

Read More
សន្តិសុខ​សង្គម

រថយន្តសេរីទំនេីប២គ្រឿងប៉ះគ្នារងការ​ខូច​ខាតសងខាង

ភ្នំពេញ​ ៖​ រថយន្តសេរីទំនេីប២គ្រឿងប៉ះគ្នាបណ្ដាលអោយរថយន្តទាំងពីររងការខូចខាត​ដូចគ្នា​ ៖​ ហេតុការណ៍នេះ​បានកេីតឡេីង​នៅ​វេលា​ម៉ោង១២និង២០នាទីរសៀថ្ងៃទី០២ខែ​មិថុនាឆ្នាំ២០២០​ តាមបណ្ដោយផ្លូវសហព័ន្ធរុស្សី​ មុខផ្សារទំនេីបបាយ័ន្ត​ ស្ថិតក្នុងសង្កាត់​មិត្តភាពខណ្ឌ៧មករា​ ​រាជធានីភ្នំពេញ។ យោងតាមប្រភពនៅកន្លែងកេីតហេតុបាន​ប្រាប់ឲ្យដឹងថា​ មុនកេីតហឹតុគេឃេីញរថយន្តលុចសុីស400h​ ពណ៌ខ្មៅពាក់ស្លាកលេខ​ភ្នំពេញ​2AE-6318​ បេីកបរដោយបុរស​ម្នាក់​ទិសដៅពីកេីតទៅលិច​ លុះមកដល់តចំណុចកើតហេតុបានបត់ត្រឡប់ក្រោយ​បានបន្តិចក៍ឈប់​ ស្រាប់តែមានរថយន្តសេរីទំនេីបម៉ាក​វ៉លវេីហ្គ្រែនពណ៌ខ្មៅពាកលស្លាកលេខ​ភ្នំពេញ2AL-1699​ បេីកបរដោយបុរសជន​ជាតិបរទេស​ រួមដំណើរពីនាកប្ដីប្រពន្ធទិស​ដៅពីលិចទៅកេីតតាមបណ្ដោយផ្លូវសហព័ន្ធរុស្សី​ បានជ្រុលទៅគៀរថយន្តលុចសុីសបណ្ដាលអោយរបូតធ្លាក់កាងមុខ​ចំណែករថយន្តជនជាតិចិនរងការខូចខាតកំពិតកាងចំហៀងខាងក្រោយបន្តិច​ បន្តួចក្នុងហេតុការណ៍នេះមិនមានគ្រោះដល់នាក​បេីក​បរឡេីយ។ ក្រោយកេីតហេតុសមត្ថកិច្ចមូលដ្ឋាននិងសមត្ថកិច្ចចរាចរណ៍ប្រចាំគោលដៅក្បែនោះបានអោយភាគីទាំងពីរសម្របសម្រួលគ្នា​

Read More
ព័ត៌មាន​ជាតិ

មេបញ្ជាការអាវុធហត្ថរាជធានីភ្នំពេញ ចុះសួរសុខទុក្ខ លោកមេបញ្ជាការរង ដែលមានជម្ងឺកំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យ!

នាព្រឹកថ្ងៃទី០១ ខែមិថុនា ឆ្នាំ២០២០ លោកឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង មេបញ្ជាការរង កងរាជអាវុធហត្ថលើផ្ទៃប្រទេស-មេបញ្ជាការ កងរាជអាវុធហត្ថរាជធានីភ្នំពេញ អមដំណើរដោយ មេញ្ជាការរង, នាយរងសេនាធិការ,នាយការរិយាល័យ និងបងប្អូននាយអាវុធហត្ថជាច្រើនរូបទៀត បានចុះទៅសួរសុខទុក លោកឧត្តមសេនីយ៍ត្រី ម៉ក់ សាវុទ្ធី មេបញ្ជាការរង កងរាជអាវុធហត្ថរាជធានីភ្នំពេញ ដែលមានជម្ងឺប្រចាំកាយ

Read More
សន្តិសុខ​សង្គម

ចោរថ្លើមធំ​ លួចម៉ូតូស្លាកលេខ​ នគរបាល​ត្រូវសមត្ថកិច្ចប៉ុស្តិ៍ព្រៃស ចាប់វៃខ្នោះ

ភ្នំពេញ ៖ ជនសង្ស័យម្នាក់ ត្រុូវបាននគរបាល​ប៉ុស្តិ៍ព្រៃស ខណ្ឌដង្កោចាប់ឃាត់ខ្លួន​ បន្ទាប់ពីធ្វើសកម្មភាពលួចម៉ូតូធំរបស់មន្ត្រីនគរបាល​ប៉ុស្តិទំនប់ទឹកបានសម្រេច​ រួចគេចខ្លួនមក​ដល់​ដី​ ខណ្ឌដង្កោ ហេតុការណ៍ការណ៍ឃាត់ខ្លួនជនសង្ស័យនេះបានធ្វើឡើងកាលពីវេលាម៉ោង០៣និង​៣០នាទី ទៀបភ្លឺ ថ្ងៃទី១ ខែមិថុនា ឆ្នាំ២០២០ នៅចំណុចផ្លូវបេតុង ភូមិព្រៃ​ ស​ ខាងកើត សង្កាត់ព្រៃស ខណ្ឌដង្កោ រាជធានីភ្នំពេញ

Read More
សន្តិសុខ​សង្គម

បាត់ទូរសព្ទ័៣ថ្ងៃប្រទះឃើញអ្នកលួចចូលទៅចាប់ត្រូវជនសង្ស័យវាយបែកក្បាល

ភ្នំពេញ៖​ បុរសជនជាតិប៉ាគីស្ថានម្នាក់បានរង​របួសបែកក្បាលស​ បន្ទាប់ពីប្រតាយប្រតប់​គ្នាជាមួយជនសង្ស័យដែលលួចទូរសព្ទ័ដៃ​របស់កាលពីរបីថ្ងៃមុនហើយជនសង្ស័យបាន​ដំបងវាយចំក្បាល​ រួចរត់គេចខ្លួនបាត់ ហេតុការណ៍នេះបានបង្កការភ្ញាក់ផ្អេីលដល់ប្រជាពលរដ្ឋនិងសមត្ថកិច្ចកាលពីវេលា​ម៉ោង​០៩ និង១០នាទីយប់ថ្ងៃទី១​ខែមិថុនា​ ឆ្នាំ​២០២០​ នៅសួនមាត់ទន្លេ​ ជាប់ផ្លូវសុីសុវត្តិ​ ក្នុងសង្កាត់ផ្សារកណ្ដាលទី១ ខណ្ឌដូនពេញ​ ។ ​នាយរងប៉ុស្ដិ៍នគរបាលរដ្ឋបាលផ្សារកណ្ដាល​ទី១​ បានប្រាប់ឲ្យដឹងថា​ មុនពេលកេីតហេតុ​៣ថ្ងៃ​មុខ ជនរងគ្រោះដែលជាជនជាតិ​ប៉ាគី​ស្ថាន​ ត្រូវបានជនសង្ស័យលួចយកទូរស័ព្ទ​ដៃ​ បាត់១គ្រឿង​ ដោយជនរងគ្រោះមិនបាន​ដាក់ពាក្យបណ្ដឹងនោះទេ​ ។

Read More