Friday, April 19, 2024
Latest:

Month: May 2020

សន្តិសុខ​សង្គម

អតីតមន្រ្តីនគរបាល​ប៉ុស្តិ៍​ផ្សារកណ្តាល​ទី២​ខ្យល់(គ)ដួលស្លាប់​បង្កការភ្ញាក់ផ្អើលទាំងព្រឹក

ភ្នំពេញ​៖​ បុរសវ័យចំណាស់ម្នាក់ដែលគេ​បានស្គាល់ថា​ អតីតជាមន្ត្រីនគរបាល​ប៉ុស្តិផ្សារ​កណ្ដាល២​ បានដួលដាច់ខ្យល់ស្លាប់សង្ស័យ​ខ្យល់​(គ)​ ៖​ ហេតុការណ៍ភ្ញាកផ្អើលនេះបាន​កេីតឡេីងកាលពីវេលាម៉ោង​០៩និង៤០នាទី​ ព្រឹកថ្ងៃទី២៩​ ខែ​ឧសភា​ ឆ្នាំ២០២០​ នៅតាមបណ្តោយផ្លូវ​១៣៦​ កែងនិងផ្លូវ​១៣​ សង្កាត់​ផ្សារកណ្តាលទី១​ ខណ្ឌដូនពេញ​ រាជធានី​ភ្នំ​ពេញ​។ បុរស​រងគ្រោះមានឈ្មោះ​ ប៊ែន​ សុខគា​ អាយុ​៥០ឆ្នាំជាង​ ជា​អតីតមន្រ្តីនគរបាល​ប៉ុស្តិ៍​ផ្សារកណ្តាល​ទី២​ ។

Read More
សន្តិសុខ​សង្គម

អាសូរ! ស្ត្រីម្នាក់វះកាត់សម្រាលកូននៅមន្ទីរសំរាក​ព្យាបាល(​អុី​ លីត​)បានពីរថ្ងៃស្លាប់​ចោលកូន

ភ្នំពេញ៖ ស្ត្រីម្នាក់មានផ្ទៃពោះគ្រប់ខែ​ បានចូលទៅសំរាកនៅមន្ទីរពេទ្យសំរាក​ព្យាបាល​និង​សម្ភព (អុីលីត )​ ដើម្បីសំរាលកូន​ តែ​សម្រាលបែបធម្មជាតិមិនកើត​ ក្រុមគ្រួសារ​សម្រេច​ អោយពេទ្យ​ វះកាត់​ដោយជោគ​ជ័យ​ តែជាអកុសល បានពីថ្ងៃស្ត្រីជាម្ដាយបានស្លាប់នៅក្នុងមន្ទីរសំរាក​ព្យាបាលនិង​សម្ភព (អុីលីត )​ ចោលកូនប្រុសតូច​ដែល​ ទើបនិងកើត ហេតុការណ៍បានបង្កការភ្ញាក់ផ្អើលកាលពី​វេលាម៉ោង០៩និង៣០នាទីព្រឹក ថ្ងៃទី២៩ ខែឩសភាឆ្នាំ២០២០ នៅក្នុងមន្ទីរសំរាក​ព្យាបាលនិងសម្ភព

Read More
សន្តិសុខ​សង្គម

រថយន្ត៣គ្រឿងបុកបន្តកន្ទុយគ្នាបណ្ដាលឲ្យមនុស្សម្នាក់បានស្លាប់និង៧នាក់ទៀតរបួស​ធ្ងន់ស្រាល

ភ្នំពេញ ៖​ យ៉ាងហោចណាស់បុរសម្នាក់បានស្លាប់បាត់បង់ជីវិតក្រោយបញ្ជូនទៅ​សង្គ្រោះ​នៅ​មន្ទីរពេទ្យ និង៧នាក់ផ្សេងទៀតបានរង​របួសធ្ងន់និងស្រាល​ បន្ទាប់ពីរថយន្តបីគ្រឿងបានបុកគ្នាពេញទំហឹង​ កាលពីវេលាម៉ោង​១២​និង៤០នាទីរំលងអធ្រាត្រឈានចូលថ្ងៃ ទី២៩ ខែឧសភា ឆ្នាំ២០២០ នៅត្រង់ចំណុច​ច្រកចូលបុរីពិភពថ្មីកំបូល ភូមិត្រពាំងគល់ សង្កាត់កន្ទោក ខណ្ឌកំបូល​ រាជធានីភ្នំពេញ ។ ជនរងគ្រោះដែលស្លាប់ និងអ្នករងរបួសទាំង​អស់មិនមិនទាន់ស្គាល់អត្តសញ្ញាណនោះទេ។ យោងតាមសម្ដីអ្នករត់កង់បីម្នាក់ដែលឃើញហេតុការណ៍បានប្រាប់ឲ្យដឹងថា​ ដំបូងឡើយគាត់ឃើញរថយន្តម៉ាក KIA

Read More
សន្តិសុខ​សង្គម

មានអ្វីជាអាកំបាំង​ ពាក់ពន្ធ័និងករណីបុរស​ម្នាក់លោតសម្លាប់ខ្លួនពីលើស្ពានអាកាស​ថ្មើរ​ជើងនៅអគារផ្សារទំនើបអូឡាំព្យា​ ទើបក្រុម​សន្តិ​សុខ​ ព្យាយាមបិតបាំង

ភ្នំពេញ​ ៖​ បុរសម្នាក់មិនដឹងថាមានវិបត្តិអ្វីនោះទេ​ បានលោតពីលើស្ពានអាកាសថ្មើរ​ជើង​ឆ្លងទៅផ្សារទំនើប​ អូឡាំព្យា​ ស្លាប់យ៉ាងអាណោចអធម៌​ ខណៈក្រុមអ្នកសារព័ត៌​មាន​ ទៅថតមិនយកព័ត៌មានត្រូវបានក្រុម​សន្តិ​សុខ​ ហាមឃាត់មិនចូល​ ហាក់បីដូចជាមាន​កាលាក់បាំង​ ហេតុការណ៍នេះបានបង្កការភ្ញាក់ផ្អើលយ៉ាង​ខ្លាំងកាលពីវេលាម៉ោង០៥និង៣០នាទីល្ងាច​ថ្ងៃទី២៨ខែឧសភា​ ឆ្នាំ២០២០​ នៅចំណុច​ស្ពានអាកាស​ ឆ្លងទៅផ្សារទំនើប​ អូឡាំព្យា​ ស្ថិតសង្កាត់​ វាលវង់​ ខណ្ឌ៧មករា​ ។ ជុំវិញករណីបុរសម្នាក់លោតសម្លាប់ខ្លួននេះ​នៅ​ពុំទាន់ដឹងពីមូលហេតុច្បាស់នៅឡើយទេ​

Read More
សន្តិសុខ​សង្គម

កម្លាំងអន្តរាគមន៍ខណ្ឌមានជ័យ​ សហការជាមួយនគរបាលប៉ុស្ដិ៍ចាក់អង្រែលេី​ ឃាត់ខ្លួន​ជនសង្ស័យ៣នាក់​ ពាក់ព័ន្ធ​ករណី​ជួញដូរគ្រឿងញៀន

​ ភ្នំពេញ​ ៖​ ដោយអនុវត្តន៍តាមការណែនាំរបស់លោកវរសេនីយ៍ឯក​ ម៉េង​ វិមានតារា​ អធិការនគរបាលខណ្ឌមានជ័យ​ លោក​ អ៊ុំ​ រតនា​ នាយប៉ុស្ដិ៍នគរបាលចាក់អង្រែលេី​ បានឲ្យកម្លាំងនគរបាលប៉ុស្ដិ៍សហការជាមួយកម្លាំងអន្តរាគមន៍ខណ្ឌ​ ធ្វេីការល្បាតពួនស្ទាក់បទល្មេីសក្នុងមូលដ្ឋាន​ នៅថ្ងៃព្រហស្បតិ៍កេីត ខែ ជេស្ធ ឆ្នាំ ជូត ទោស័ក ព

Read More
ព័ត៌មាន​ជាតិ

លោកស្រិី នួន ចន្ទ័មករា សន្យាដោះស្រាយជូនប្រជាពលរដ្ឋ ៣៨គ្រួសារ ដែលបានទិញដីពីលោកស្រីទំហំ ៧៧៩.២៨ហិកតា នៅថ្ងៃស្អែក

(កំពង់ស្ពឺ)៖ តំណាងប្រជាពលរដ្ឋ បានឲ្យដឹងថា លោកស្រី នួន ចន្ទ័មករា សន្យាដោះស្រាយបញ្ហាដីធ្លីទំហំ ៧៧៩.២៨ហិកតា ស្ថិតនៅភូមិទឹកល្អក់ ឃុំដំបូករូង ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ ជូនពួកគាត់នៅវេលាម៉ោង ១រសៀលថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០២០ ស្អែកនេះ។ ប្រជាពលរដ្ឋ បន្តថា លោកស្រី

Read More
សន្តិសុខ​សង្គម

រថយន្តដឹកជ្រូកបេីកលឿនជ្រុលបុកជាមួយរថយន្តដឹកកម្មករបណ្តាលឲ្យមនុស្ស​ប្រុស​ស្រីជាង១០នាក់រងរបួសធ្ងន់និងស្រាល

ភ្នំពេញ៖​ យ៉ាងហោចណាស់មានមនុស្សប្រុសស្រីជាង១០នាក់បានរងរបួសធ្ងន់និងស្រាល​ ត្រូវរថយន្តសង្គ្រោះ​ បន្ទាន់ដឹកទៅ​កាន់មន្ទីរពេទ្យភ្លាមៗ​ ខណៈដែលរថយន្ត​ ដឹក​ជ្រូកបើកមិនប្រយត្ន័ជ្រុលទៅបុកពីក្រោយរថយន្តកូរេដឹកកម្មករ​ ហេតុការណ៍គ្រោះថ្នាក់ចរចាណ៍ដ៏ព្រឺព្រួច​នេះបានកើតឡើងកាលពីវេលាម៉ោង០៦​និង​៣០នាទីព្រឹកថ្ងៃទី២៧ខែឧសភាឆ្នាំ២០២០​នៅ​តាមបណ្ដោយផ្លូវ​២១៧​កែងនឹងផ្លូវ​ ក្រវាត់​ក្រុង​ ស្ថិតក្នុងសង្កាត់ដង្កោ​ ខណ្ឌដង្កោ រាជធា​នីភ្នំពេញ​ ។ បើតាមប្រភពព័ត៌មានពីប្រជាពលរដ្ឋដែល​បានឃើញហេតុការណ៍ប្រាប់អោយដឹងថា មុនពេលកើតហេតុគេឃើញរថយន្តមួយគ្រឿង​ ម៉ាកហាយឡិនឌ័រ​ ពណ៌ទឹកប្រាក់ ពាក់ស្លាកលេខភ្នំពេញ2AD-8604 បើក​បរ​ ដោយបុរស​ម្នាក់​ ធ្វើដំណើរមកដល់ផ្លូវ៥០

Read More
សន្តិសុខ​សង្គម

គ្រោះថ្នាក់ចរាចរណ៍បន្តិចបន្តួចរំខានសមត្ថកិច្ចត្រូវជាប់ខ្នោះ

ភ្នំពេញ៖​ បុរសម្នាក់សង្ស័យស្រវឹងស្រា​ ជិះម៉ូតូក្នុងល្បឿនលឿនមិនប្រយត្ន័ជ្រុលទៅ​បុកគូទ​រថយន្តឈប់នៅស្តុ​ បពេញទំហឹងបណ្តាលឲ្យរងការខូចខាតយ៉ាងដំណំ។ ហេតុការណ៍នេះកើតឡើងកាលពីវេលា​ម៉ោង១០និង១០នាទីយប់ថ្ងៃទី២៦ខែឧសភាឆ្នាំ ២០២០ នៅចំណុចស្តុបសេះមាស តាមបណ្តោយផ្លូវវ៉េងស្រេង កែងផ្លូវ៣០ម៉ែត្រ ក្នុងសង្កាត់ស្ទឹងមានជ័យទី៣ ខណ្ឌមានជ័យ រាជធានីភ្នំពេញ។ យោងតាមសម្ដីរបស់ម្ចាស់រថយន្តបាន​ប្រាប់​ឲ្យដឹងថា​ មុនកើតហេតុរូបគាត់បើករថយន្តមួយគ្រឿងម៉ាក lexus rx300ពណ៌សស្លាក​លេខភ្នំពេញ2W-5890​ធ្វើដំណើរតាមបណ្តោយផ្លូវវ៉េងស្រេងទិសដៅពីកើតទៅ​លិច​ ខណៈមកដល់ចំណុចកើតហេតុខាង​លើកែងនឹងផ្លូវ ៣០ ម៉ែត្របានឈប់រងចាំ​ភ្លើងស្តុប ខណៈនោះក៏មានបុរសម្នាក់ជិះម៉ូតូមួយគ្រឿងម៉ាកហុងដាស្កុបពីពណ៌សពាក់​ស្លាកលេខភ្នំពេញ1BD-6794ធ្វើដំណើរ​មកពីក្រោយយ៉ាងលឿនជ្រុលមកបុក​រថយន្ត​របស់គាត់ពីក្រោយផ្នែកខាងស្តាំពេញទំហឹងបណ្ដាលឲ្យ

Read More
សន្តិសុខ​សង្គម

អាសូរណាស់!​ នៅសល់មួយសប្ដាហ៍ទៀត​ភ្ជាប់ពាក្យ​ តែអកុសលជួបគ្រោះថ្នាក់​ចរាចរណ៍ស្លាប់

​ ភ្នំពេញ​ ៖​ បុរស២នាក់បានជិះម៉ូតូឌុបគ្នាចេញពីធ្វេីការ​ បានជ្រុលទៅបុករថយន្តបែនដឹកដី​ដែលឈប់លេីស្ពាន​ ចំពីក្រោយពេញទំហឹង​ បណ្ដាលឲ្យស្លាប់ម្នាក់នៅនិងកន្លែងឯម្នាក់​ទៀតរងរបួសធ្ងន់ត្រូវបានរថយន្តសាមុយដឹកយកទៅសង្គ្រោះ​ នៅមន្ទីរពេទ្យ ហេតុការណ៍នេះបានកើតឡើងកាលពីវេលា​ម៉ោង១១និង០០នាទីយប់ថ្ងៃទី២៦ ខែឧសភាឆ្នាំ២០២២០ នៅត្រង់ចំណុចលើស្ពានលីយ៉ុងផាត់ ស្ថិតក្នុងសង្កាត់ព្រែកតាសេក ខណ្ឌជ្រោយចង្វា​ រាជធានីភ្នំពេញ​ ។ ​ជនរងគ្រោះដែលស្លាប់មានឈ្មោះ សូយ ធារ៉ូ អាយុ២៦ឆ្នាំ មុខរបរជាងដែកស្នាក់​នៅ​បន្ទប់ជួលម្តុំសង្កាត់ព្រែកលាប

Read More
សន្តិសុខ​សង្គម

អាណិតណាស់! បុរសវ័យចំណាស់ម្នាក់កូន​ទៅស្រុកវិញ តែអកុសលដល់កណ្ដាលផ្លូវខ្យល់(គ)ស្លាប់

ភ្នំពេញ ៖ បុរសវ័យចំណាស់ម្នាក់ មកពីលេង​កូននៅកន្លែងធ្វើការ​ ​ត្រឡប់ទៅស្រុកវិញដោយជិះរថយន្តឈ្នួល​ ជាមួយកូនបង្កើតនិង​កូនប្រសារ​ ខណៈមកដល់ពាក់កណ្តាលផ្លូវ ស្រាប់តែកើតមានអាការៈមិនស្រួលខ្លួន ត្រូវរថយន្តឈ្នួលទម្លាក់ចុះ ស្រាប់តែ្រដរខ្យល់​ស្លាប់នៅចញ្ចើមផ្លូវ​ យ៉ាងអាណោចអធម៌​ បង្ក​ការ​ភ្ញាក់ផ្អើលយ៉ាងខ្លាំង​ កាលពីវេលា​ម៉ោង​១២ថ្ងៃត្រង់ទី២៦ ខែឧសភា ឆ្នាំ២០២០ នៅ​ចំណុចក្បែរផ្សារចោមចៅ ក្រុម៤ ភូមិព្រៃជី​សាក់ សង្កាត់ចោមចៅ៣ ខណ្ឌពោធិសែនជ័យ

Read More