Saturday, April 27, 2024
Latest:
សន្តិសុខ​សង្គម

គ្រោះថ្នាក់ចរាចរណ៍បន្តិចបន្តួចរំខានសមត្ថកិច្ចត្រូវជាប់ខ្នោះ

ភ្នំពេញ៖​ បុរសម្នាក់សង្ស័យស្រវឹងស្រា​ ជិះម៉ូតូក្នុងល្បឿនលឿនមិនប្រយត្ន័ជ្រុលទៅ​បុកគូទ​រថយន្តឈប់នៅស្តុ​ បពេញទំហឹងបណ្តាលឲ្យរងការខូចខាតយ៉ាងដំណំ។
ហេតុការណ៍នេះកើតឡើងកាលពីវេលា​ម៉ោង១០និង១០នាទីយប់ថ្ងៃទី២៦ខែឧសភាឆ្នាំ ២០២០ នៅចំណុចស្តុបសេះមាស តាមបណ្តោយផ្លូវវ៉េងស្រេង កែងផ្លូវ៣០ម៉ែត្រ ក្នុងសង្កាត់ស្ទឹងមានជ័យទី៣ ខណ្ឌមានជ័យ រាជធានីភ្នំពេញ។

យោងតាមសម្ដីរបស់ម្ចាស់រថយន្តបាន​ប្រាប់​ឲ្យដឹងថា​ មុនកើតហេតុរូបគាត់បើករថយន្តមួយគ្រឿងម៉ាក lexus rx300ពណ៌សស្លាក​លេខភ្នំពេញ2W-5890​ធ្វើដំណើរតាមបណ្តោយផ្លូវវ៉េងស្រេងទិសដៅពីកើតទៅ​លិច​ ខណៈមកដល់ចំណុចកើតហេតុខាង​លើកែងនឹងផ្លូវ ៣០ ម៉ែត្របានឈប់រងចាំ​ភ្លើងស្តុប ខណៈនោះក៏មានបុរសម្នាក់ជិះម៉ូតូមួយគ្រឿងម៉ាកហុងដាស្កុបពីពណ៌សពាក់​ស្លាកលេខភ្នំពេញ1BD-6794ធ្វើដំណើរ​មកពីក្រោយយ៉ាងលឿនជ្រុលមកបុក​រថយន្ត​របស់គាត់ពីក្រោយផ្នែកខាងស្តាំពេញទំហឹងបណ្ដាលឲ្យ កំពិតកាងនឹងបែកស្តុបមួ​យ​ចំហៀង។ចំណែកម៉ូតូរងការខូចខាតផ្នែកខាងមុខយ៉ាងដំណំ។

ក្រោយកើតហេតុសមត្ថកិច្ចមូលដ្ឋានបានចុះមកដល់បានឲ្យភាគីទាំងសងខាងធ្វើការ​សម្របសម្រួលគ្នាអស់រយៈពេលជាង ២ម៉ោង​នៅមិនត្រូវគ្នាទើបសមត្ថកិច្ចមូលដ្ឋានបានទំនាក់ទំនងទៅសមត្ថកិច្ចជំនាញមកវាស់​វែង​ និងយកបុរសដែរបើកម៉ូតូបង្កបញ្ជូនតាម​រថយន្តនគរបាលខណ្ឌមានជ័យដើម្បីទៅទុក​ដោះស្រាយគ្នានៅពេលក្រោយ ខណៈបើក​មកដល់ចំណុចមុខការ៉ាស់សាំង តូតាល់ តាមបណ្ដោយផ្លូវ ២៧១ ក្នុងសង្កាត់បង់កំពុងទី ១ បុរសដែលបង្គរបានកូសមត្ថកិច្ចនិងបានទាញចង្កូតរថយន្តរបស់សមត្ថកិច្ចរេពេញផ្លូវធ្វើឲ្យ​សមត្ថកិច្ចទ្រាំលែងបានក៏ហៅកម្លាំងចុះមកអន្តរាគមន៍រួចចាប់វាយខ្នោះបញ្ជូនទៅអធិការខណ្ឌមានជ័យបន្ត៕

ចែករំលែកអត្ថបទ