Saturday, April 27, 2024
Latest:
សន្តិសុខ​សង្គម

អាសូរណាស់!​ នៅសល់មួយសប្ដាហ៍ទៀត​ភ្ជាប់ពាក្យ​ តែអកុសលជួបគ្រោះថ្នាក់​ចរាចរណ៍ស្លាប់

​ ភ្នំពេញ​ ៖​ បុរស២នាក់បានជិះម៉ូតូឌុបគ្នាចេញពីធ្វេីការ​ បានជ្រុលទៅបុករថយន្តបែនដឹកដី​ដែលឈប់លេីស្ពាន​ ចំពីក្រោយពេញទំហឹង​ បណ្ដាលឲ្យស្លាប់ម្នាក់នៅនិងកន្លែងឯម្នាក់​ទៀតរងរបួសធ្ងន់ត្រូវបានរថយន្តសាមុយដឹកយកទៅសង្គ្រោះ​ នៅមន្ទីរពេទ្យ
ហេតុការណ៍នេះបានកើតឡើងកាលពីវេលា​ម៉ោង១១និង០០នាទីយប់ថ្ងៃទី២៦ ខែឧសភាឆ្នាំ២០២២០ នៅត្រង់ចំណុចលើស្ពានលីយ៉ុងផាត់ ស្ថិតក្នុងសង្កាត់ព្រែកតាសេក ខណ្ឌជ្រោយចង្វា​ រាជធានីភ្នំពេញ​ ។

​ជនរងគ្រោះដែលស្លាប់មានឈ្មោះ សូយ ធារ៉ូ អាយុ២៦ឆ្នាំ មុខរបរជាងដែកស្នាក់​នៅ​បន្ទប់ជួលម្តុំសង្កាត់ព្រែកលាប ខណ្ឌជ្រោយ​ចង្វា​ មានស្រុកកំណើតនៅភូមិសំបូរ ឃុំសំបូរ ស្រុកបាធាយ ខេត្តកំពង់ចាម ។
បើកបរម៉ូតូម៉ាកហុងដាឌ្រីមស៊េរីឆ្នាំ២០១០​ពណ៌ខ្មៅ ពាក់ស្លាកលេខ 1AF-7389​ជិះគ្នា​២នាក់​ ដោយម្នាក់ទៀតរងរបួសធ្ងន់​ ។ ចំណែករថយន្តបង្កម៉ាក​ KIA ប្រភេទបែនដឹក​ដី​ ពណ៍ត្រេអ៊ុី​ គ្មានស្លាកលេខ ។

​យោងតាមប្រភពព័ត៌មានពីកន្លែងកើតហេតុ​បានឲ្យដឹងថា មុនពេលកើតហេតុ​ ជនរង​គ្រោះ​មានគ្នា២នាក់បានជិះម៉ូតូឌុបគ្នាចេញពីផ្លូវវិមានឈ្នះឈ្នះ​បំណងឆ្លងស្ពានលីយ៉ុងផាត់​ ទៅត្រេីយខាងលិច​ ខណៈមកដល់លេី​ស្ពានស្រាប់តែជ្រុលទៅបុករថយន្តបែនដឹក​ដី​ដែលឈប់នៅលេីស្ពានចំពីក្រោយ ដែលរថយន្តដឹកដីនោះទំនងជាខូចចតនៅលើ​ស្ពាន គ្មានដាក់សញ្ញាសំគាល់អ្វីទាំងអស់ បណ្ដាលឲ្យជនរងគ្រោះអ្នកឌុបបោកក្បាលជាមួយរថយន្តរួមនិងថ្នល់ស្លាប់ភ្លាមៗនៅនិងកន្លែង​ ឯម្នាក់ទៀតបានរងរបួសធ្ងន់​ ។ គ្រានោះរថយន្តដឹកដីខាងលេីបានរអិលថយ​ក្រោយទៅបុកនឹងបង្កាន់ដៃស្ពានទល់ជាប់នៅនិងកន្លែងទើបអស់ល្បឿន តែក៏បង្កឱ្យបង្កាន់ដៃស្ពានរងការខូចខាតផងដែរ​ ។ ឃើញដូច្នោះតៃកុងដែលជាអ្នកបើករថយន្តនោះបានរត់គេចខ្លួនបាត់ស្រមោល ដោយបន្សល់ទុករថយន្តនៅកន្លែងកើតហេតុ​ ។
បន្ទាប់ពីកេីតហេតុភ្លាម​ៗជនរងគ្រោះដែលរបួសធ្ងន់ត្រូវបានរថយន្តសាមុយដឹកយកទៅសង្គ្រោះផងដែរ​ ។

បេីតាមសម្ដីបងប្រុសបង្កើតរបស់ជនរង​គ្រោះបានឱ្យដឹងថា ប្អូនប្រុសរបស់គាត់​នៅ​សល់តែមួយអាទិត្យទៀតនឹងរៀបចំពិធី​ភ្ជាប់​ពាក្យហើយ​ តែអកុសល​ មិននឹកស្មានថាមកជួបគ្រោះថ្នាក់​ចរាចរណ៍ បែបនេះទេ​ ។

​ក្រោយពេលកើតហេតុសមត្ថកិច្ចមូលដ្ឋានបានចុះទៅធ្វេីការវាស់វែង អូសយករថយន្ត និងម៉ូតូទៅរក្សាទុកបណ្តោះអសន្ននៅការិយាល័យចរាចរណ៍ផ្លូវគោក​ នៃស្នងការដ្ឋាននគរបាលចរាចរណ៍ភ្នំពេញដើម្បីកសាង សំណុំរឿងចាត់ការបន្ត។ ចំណែកសពត្រូវបានសមត្ថកិច្ចធ្វើកំណត់ហេតុប្រគល់ជូនទៅ​សាច់ញាតិដឹកយកទៅរៀបចំធ្វើបុណ្យតាមប្រពៃណី​ ៕​

ចែករំលែកអត្ថបទ