Saturday, April 27, 2024
Latest:
សន្តិសុខ​សង្គម

អតីតមន្រ្តីនគរបាល​ប៉ុស្តិ៍​ផ្សារកណ្តាល​ទី២​ខ្យល់(គ)ដួលស្លាប់​បង្កការភ្ញាក់ផ្អើលទាំងព្រឹក

ភ្នំពេញ​៖​ បុរសវ័យចំណាស់ម្នាក់ដែលគេ​បានស្គាល់ថា​ អតីតជាមន្ត្រីនគរបាល​ប៉ុស្តិផ្សារ​កណ្ដាល២​ បានដួលដាច់ខ្យល់ស្លាប់សង្ស័យ​ខ្យល់​(គ)​ ៖​ ហេតុការណ៍ភ្ញាកផ្អើលនេះបាន​កេីតឡេីងកាលពីវេលាម៉ោង​០៩និង៤០នាទី​ ព្រឹកថ្ងៃទី២៩​ ខែ​ឧសភា​ ឆ្នាំ២០២០​ នៅតាមបណ្តោយផ្លូវ​១៣៦​ កែងនិងផ្លូវ​១៣​ សង្កាត់​ផ្សារកណ្តាលទី១​ ខណ្ឌដូនពេញ​ រាជធានី​ភ្នំ​ពេញ​។

បុរស​រងគ្រោះមានឈ្មោះ​ ប៊ែន​ សុខគា​ អាយុ​៥០ឆ្នាំជាង​ ជា​អតីតមន្រ្តីនគរបាល​ប៉ុស្តិ៍​ផ្សារកណ្តាល​ទី២​ ។

យោងតាមប្រភពពីប្រជាពលរដ្ឋដែលឃើញ​ហេតុការណ៍បានអោយដឹងថា​ មុនកេីតហេតុ​ គេឃេីញ​បុរសរងគ្រោះជិះម៉ូតូ​ម៉ាកPCXមួយ​ គ្រឿងសេរី​ឆ្នាំ2013 ពាក់ស្លាកលេខភ្នំពេញ​ 1BC-3167 ជិះមកឈប់នៅលេង​ម៉ាត​ Smile ។
ប្រភពបានបន្តថា​ ស្រាប់តែ​មួយសន្ទុះជនរង​គ្រោះបាន​ ដួលភ្លាមៗ​នោះបងប្អូន​ប្រជា​ពល​រដ្ឋ​ជាច្រេីននាក់ខំជួយ​សង្គ្រោះ​បន្ទាន់និងតេ​ហៅេថយន្ត​សាម៊ុយមក​សង្គ្រោះ​ដែរ​ តែ​ជា​អកុសល​ បុរសរងគ្រោះបានស្លាប់បាត់បង់​ជីវិតទៅ​ហេីយ។

ក្រោយពេលកេីតហេតុ​ភ្លាមៗ ក្រុមគ្រួសារ​សាច់ញាតិជនរងគ្រោះ​ជាច្រេីននាក់បានមក​ដល់​ ហេីយដោយសារមិនអស់ចិត្ត​ ក៏អោយរថយន្ត​សាម៊ុយដឹកយកទៅ​សង្គ្រោះ​បន្ទាន់នៅ​មន្ទីរពេទ្យ​ កាល់ម៉ែត​ តែនៅតែមិនអាច​ជួយសង្គ្រោះបានព្រោះជនរងគ្រោះស្លាប់​បាត់ទៅហើយ​ ៕

ចែករំលែកអត្ថបទ