Tuesday, April 30, 2024
Latest:
សន្តិសុខ​សង្គម

អាសូរ! ស្ត្រីម្នាក់វះកាត់សម្រាលកូននៅមន្ទីរសំរាក​ព្យាបាល(​អុី​ លីត​)បានពីរថ្ងៃស្លាប់​ចោលកូន

ភ្នំពេញ៖ ស្ត្រីម្នាក់មានផ្ទៃពោះគ្រប់ខែ​ បានចូលទៅសំរាកនៅមន្ទីរពេទ្យសំរាក​ព្យាបាល​និង​សម្ភព (អុីលីត )​ ដើម្បីសំរាលកូន​ តែ​សម្រាលបែបធម្មជាតិមិនកើត​ ក្រុមគ្រួសារ​សម្រេច​ អោយពេទ្យ​ វះកាត់​ដោយជោគ​ជ័យ​ តែជាអកុសល បានពីថ្ងៃស្ត្រីជាម្ដាយបានស្លាប់នៅក្នុងមន្ទីរសំរាក​ព្យាបាលនិង​សម្ភព (អុីលីត )​ ចោលកូនប្រុសតូច​ដែល​ ទើបនិងកើត
ហេតុការណ៍បានបង្កការភ្ញាក់ផ្អើលកាលពី​វេលាម៉ោង០៩និង៣០នាទីព្រឹក ថ្ងៃទី២៩ ខែឩសភាឆ្នាំ២០២០ នៅក្នុងមន្ទីរសំរាក​ព្យាបាលនិងសម្ភព (អុីលឹត )ផ្ទះលេខ៤៤៨ ផ្លូវកេខ៧C សង្កាត់ស្ទឹងមានជ័យទី១ ខណ្ឌមា​ន​ជ័យ រាជធានីភ្នំពេញ។

បើតាមការរៀបរាប់ពីសាច់ញាត្តិជនរងគ្រោះបានអោយដឹងថា ជនរងគ្រោះមានឈ្មោះ លី រដ្ឋា ភេទស្រី អាយុ៣៤ឆ្នាំ មានស្រុក​កំណើតនៅ ឃុំទឹកថ្លា ស្រុកស្វាយអន្ទរ ខេត្តព្រៃវែង។ ប្រភពបានបន្ដថា កាលពីថ្ងៃទី២៧ ខែឩសភា ឆ្នាំ២០២០ ជនរងគ្រោះបានចូលមកមន្ទីរពេត្យ អុី លឹត តែដោយ​សម្រាលតាមបែបធម្មជាតិមិនកើត ក្រុមគ្រូពេទ្យក៏ធ្វើការវះកាត់បានកូនប្រុសម្នាក់។ ប្រភពដដែលបានបន្តទៀតថា ក្រោយពីធ្វើ​ការវះបានពីរថ្ងៃ ដោយក្រុមគ្រូពេទ្យនៃ​មន្ទីរពេទ្យ អុី លឹត មានការធ្វេសប្រហែសមិនបានដាក់សុងទឹកនោមអោយជនរងគ្រោះ ធ្វើអោយជនរងគ្រោះដើរចូលបន្ទប់​ទៅ​បត់​ជើងក៏ដួលស្លាប់តែម្ដង។

លោក ម៉ៅ សាវឿន នាយប៉ុស្ដិ៍នគរបាលរដ្ឋបាលសង្កាត់ស្ទឹងមានជ័យទី១ បានអោយដឹងថា ក្រោយទទួលបានព័ត៌មាន លោក និងមន្ត្រីប៉ុស្ដិ៍បានចុះដល់ទីតាំងកើតហេតុ តែ​ដោយភាគីខាងមន្ទីរពេទ្យនិងសាច់ញាត្តិជនរងគ្រោះបានសម្របសម្រួលគ្នាដោយ​មិនមានការប្ដឹងផ្ដល់ ទើបលោកមិនបានធ្វើរបាយការណ៍អ្វីទាំងអស់។
ក្រោយពីធ្វើការសម្របសម្រួលគ្នាចប់ សព​ជនរងគ្រោះត្រូវបានសាច់ញាត្តិក្រុមគ្រួសារដឹកចេញពីមន្ទីរពេទ្យយកទៅធ្វើបុណ្យតាមប្រពៃណីនៅឯស្រុកកំណើត៕

ចែករំលែកអត្ថបទ