Tuesday, April 16, 2024
Latest:

Day: May 7, 2020

សន្តិសុខ​សង្គម

រន្ធត់ណាស់! ក្មេងស្រីកំព្រាឪពុកម្នាក់ត្រូវគេ​ប្រទះស្លាប់ចងដៃចងជើង ច្រកក្បាលក្នុងកា​រ៉ុង​សង្ស័យ​ ជាករណីរំលោភ​រួចសម្លាប់

ពោធិ៍សាត់៖ (​ ព័ត៌មានបឋម)​ ពិតជាគួរឲ្យអាណិតនិងសង្វេក​ ខ្លាំងណាស់ក្មេងស្រីម្នាក់កំព្រាឪពុកតាំងពីតូច​ ត្រូវបានគេប្រទះឃើញសាកសពស្លាប់​ ដោយចងជើងចងដៃ​ ច្រកក្បាលក្នុងការ៉ុង យ៉ាងសាហាវព្រៃផ្សៃង​ គួរឲ្យអាណោច​អធម៌​ ៖​ ហេតុការណ៍នេះបានបង្កឲ្យមាន​ការភ្ញាក់ផ្អើលយ៉ាង​ខ្លាំងកាលពីរសៀលថ្ងៃទី០៧ ខែឧសភា ឆ្នាំ​២០២០នេះ​ នៅចំណុចគុម្ពោធ​ព្រៃមាត់បឹងទន្លេ​សាប​ ស្ថិតក្នុងភូមិព្រែក ឃុំរាំងទិល ស្រុកកណ្ដៀង ខេត្តពោធិ៍សាត់។ ពាក់ពន្ធ័ករណីនេះសមត្ថកិច្ចនៅមិនទាន់​

Read More
សន្តិសុខ​សង្គម

ខណះនេះអគ្គិសភ័យកំពុងឆេះសិប្បកម្មផលិតកេះស្នោ របស់ជនជាតិចិន​ នៅស្រុក​ព្រៃនប់​ ខេត្តព្រះសីហនុ

ព្រះសីហនុ៖ មុននេះបន្តិចវេលាម៉ោងជាង០៤​រសៀលថ្ងៃទី០៧ខែឧសភាឆ្នាំ២០២០នេះ​មានអគ្គិភ័យកំពុងឆាបឆេះសិប្បកម្មផលិតកេះស្នោ របស់ជនជាតិចិន យ៉ាងសន្ធោសន្ធៅនៅជិតផ្សារត្រពាំងល្ពៅ​ ភូមិព្រែកប្រស់ ឃុំទឹកថ្លា ស្រុកព្រៃនប់ ខេត្តព្រះសីហនុ។ ខណៈនេះកម្លាំងសមត្ថកិច្ចផ្នែកពន្លត់អគ្គិភ័យកំពុងអន្តរាគមន៍ ដោយប្រើរថយន្តពន្លត់អគ្គិភ័យជាច្រើនគ្រឿងដើម្បីបាញ់ពន្លត់។

Read More
សន្តិសុខ​សង្គម

ជនសង្ស័យម្នាក់ត្រូវនគរបាលខេត្តបាត់ដំបងឃាត់ខ្លួនពាក់​ពន្ធ័ករណីដួញដូរគ្រឿងញឿន

បាត់ដំបង៖​ ដោយអនុវត្តតាមការដឹកនាំរបស់ឯកឧត្តម​ ឧត្តមសេនីយ៍ទោ​ អ៊ុច​ សុខុន​ ស្នង​ការនៃស្នងការដ្ឋាននគបាលខេត្ត​បាត់​ដំបង​ នៅវេលាម៉ោង២និង០០នាទីរសៀលថ្ងៃទី៧​ខែឧសភាឆ្នាំ២០២០​នេះ​ កម្លាំងនគរបាលការិយាល័យប្រឆាំងគ្រឿង ញៀននិងកម្លាំងអន្តរាគមន៍ប្រឆាំងបទល្មេីស​នៃស្នងការដ្ឋាន​នគរបាលខេត្តបាត់ដំបង​ បានចុះបង្ក្រាបការ​ជួញដូរនិងចែកចាយគ្រឿងញៀនខុសច្បាប់​ដោយឃាត់ខ្លួនជនសង្ស័យម្នាក់ដកហូតគ្រឿងញៀនមួយចំនួន។ ប្រតិបត្តការនេះធ្វើឡើងនៅចំណុចភូមិ​កាប់គោថ្មី​ សង្កាត់អូរចារ ក្រុងបាត់ដំបង​ ខេត្តបាត់ដំបង​ ។ សមត្ថកិច្ចបានអោយដឹងថា​ជនសង្ស័យដែល​ឃាត់​ខ្លួនមានឈ្មោះ ហ៊ាន​ រតនា​ ភេទប្រុសអាយុ២៤ឆ្នាំរស់នៅភូមិអញ្ចាញសង្កាត់អូរចារ ក្រុងបាត់ដំបង​

Read More
ព័ត៌មាន​ជាតិ

សមត្ថកិច្ចក្រុងបាត់ដំបងឃាត់ខ្លួនជនសង្ស័យ​ម្នាក់ដកហូតអាវុធខ្លីមួយដើមរួមនិងថ្នាំញៀន​មួយចំនួន

បាត់ដំបង៖​ កម្លាំងនគរបាល​ការិយាល័យ​ប្រឆាំងគ្រឿងញៀន សហការណ៍ ជាមួយកម្លាំងនគរបាលនៃអធិការដ្ឋាននគរបាលក្រុង​បាត់ដំបង ចុះបង្រ្កាបករណីជួញដូរនិង​រក្សា​ទុកនូវសារធាតុញៀនខុសច្បាប់ ប្រតិបត្តការណ៍បង្ក្រាបនេះបានធ្វើឡើងនៅ​វេលាម៉ោង០៨និង១០នាទីយប់ថ្ងៃទី០៦ខែ​ឧសាភាឆ្នាំ២០២០​ ចំណុច​ ភូមិ​វត្តលៀប​ សង្កាត់ចំការសំរោង​ ក្រុងបាត់ដំបង​ ខេត្តបាត់ដំបង​ ។ សមត្ថកិច្ចបានអោយដឹងថា​ជនសង្ស័យដែល​ឃាត់​ខ្លួនមានឈ្មោះ ប៊ុន​ សារិនកក្កដា ភេទ​ប្រុសអាយុ៤៣ ឆ្នាំរស់នៅភូមិវត្តលៀប​ សង្កាត់អូរចារ ក្រុងបាត់ដំបង​ ខេត្តបា​ត់​ដំបង​។

Read More
ព័ត៌មាន​ជាតិ

ក្រុមគ្រូពេទ្យការរិយាល័យសុខាភិបាលនៃ​ស្នងការដ្ឋាន​នគរបាលរាជធានីភ្នំពេញ ចុះបាញ់ថ្នាំ​សម្លាប់មេរោគនៅ​អធិការដ្ឋាន​នគរបាលខណ្ឌមានជ័យ ។

ភ្នំពេញ៖​ ដោយមានការយកចិត្តទុកដាក់ជា​ប្រចាំពីសំណាក់​ ឯកឧត្តម ឧត្តមសេនីយ៍ឯក ស ថេត អគ្គស្នងការរង និងជាស្នងការនគរ​បាលរាជធានីភ្នំពេញ ចំពោះសុខភាព របស់មន្ត្រីក្រោមឱវាទ ទើបនៅព្រឹកថ្ងៃទី០៧ ខែ​ឧសភាឆ្នាំ២០២០នេះ​ ក្រុមគ្រូពេទ្យការរិយាល័យសុខាភិបាលនៃស្នងការដ្ឋាន​នគរបាលរាជធានីភ្នំពេញ បានចុះបាញ់ថ្នាំ​សម្លាប់មេរោគនៅ​បរិវេណ អធិការដ្ឋាន​នគរបាលខណ្ឌមានជ័យ ។ លោកវរសេនីយ៍​ឯក​ ម៉េង​ វិមានតារា​ អធិការ​នគរបាលខណ្ឌមានជ័យ​

Read More