សន្តិសុខ​សង្គម

មានអ្វីជាអាកំបាំង​ ពាក់ពន្ធ័និងករណីបុរស​ម្នាក់លោតសម្លាប់ខ្លួនពីលើស្ពានអាកាស​ថ្មើរ​ជើងនៅអគារផ្សារទំនើបអូឡាំព្យា​ ទើបក្រុម​សន្តិ​សុខ​ ព្យាយាមបិតបាំង

ភ្នំពេញ​ ៖​ បុរសម្នាក់មិនដឹងថាមានវិបត្តិអ្វីនោះទេ​ បានលោតពីលើស្ពានអាកាសថ្មើរ​ជើង​ឆ្លងទៅផ្សារទំនើប​ អូឡាំព្យា​ ស្លាប់យ៉ាងអាណោចអធម៌​ ខណៈក្រុមអ្នកសារព័ត៌​មាន​ ទៅថតមិនយកព័ត៌មានត្រូវបានក្រុម​សន្តិ​សុខ​ ហាមឃាត់មិនចូល​ ហាក់បីដូចជាមាន​កាលាក់បាំង​
ហេតុការណ៍នេះបានបង្កការភ្ញាក់ផ្អើលយ៉ាង​ខ្លាំងកាលពីវេលាម៉ោង០៥និង៣០នាទីល្ងាច​ថ្ងៃទី២៨ខែឧសភា​ ឆ្នាំ២០២០​ នៅចំណុច​ស្ពានអាកាស​ ឆ្លងទៅផ្សារទំនើប​ អូឡាំព្យា​ ស្ថិតសង្កាត់​ វាលវង់​ ខណ្ឌ៧មករា​ ។

ជុំវិញករណីបុរសម្នាក់លោតសម្លាប់ខ្លួននេះ​នៅ​ពុំទាន់ដឹងពីមូលហេតុច្បាស់នៅឡើយទេ​ ​ក៏​ប៉ុន្តែហាក់ដូចជាមានការលាក់បាំងដោយ​មាន​ការ​បិទបាំងទិដ្ឋភាពនៃសព​ដោយ​ក្រុម​សន្តិសុខ​និងបុគ្គលិក​ លុះមួយសន្ទុះក្រោយមក​គេឃើញមានរថយន្តសេរីទំនើបពាក់ស្លាក​លេខព្រះសីហនុ2B-4444 ចូ​ល​ដឹកសព​ចេញទៅយ៉ាងប្រញ៉ាប់ប្រញ៉ាល់​យកបាត់​ ៕

ចែករំលែកអត្ថបទ