Saturday, April 27, 2024
Latest:
សន្តិសុខ​សង្គម

អាណិតណាស់! បុរសវ័យចំណាស់ម្នាក់កូន​ទៅស្រុកវិញ តែអកុសលដល់កណ្ដាលផ្លូវខ្យល់(គ)ស្លាប់

ភ្នំពេញ ៖ បុរសវ័យចំណាស់ម្នាក់ មកពីលេង​កូននៅកន្លែងធ្វើការ​ ​ត្រឡប់ទៅស្រុកវិញដោយជិះរថយន្តឈ្នួល​ ជាមួយកូនបង្កើតនិង​កូនប្រសារ​ ខណៈមកដល់ពាក់កណ្តាលផ្លូវ ស្រាប់តែកើតមានអាការៈមិនស្រួលខ្លួន ត្រូវរថយន្តឈ្នួលទម្លាក់ចុះ ស្រាប់តែ្រដរខ្យល់​ស្លាប់នៅចញ្ចើមផ្លូវ​ យ៉ាងអាណោចអធម៌​ បង្ក​ការ​ភ្ញាក់ផ្អើលយ៉ាងខ្លាំង​ កាលពីវេលា​ម៉ោង​១២ថ្ងៃត្រង់ទី២៦ ខែឧសភា ឆ្នាំ២០២០ នៅ​ចំណុចក្បែរផ្សារចោមចៅ ក្រុម៤ ភូមិព្រៃជី​សាក់ សង្កាត់ចោមចៅ៣ ខណ្ឌពោធិសែនជ័យ ។

សពជនរងគ្រោះឈ្មោះ សុីម ធឿន ភេទ​ប្រុស​ អាយុ៥៣ឆ្នាំ មុខរបរ កសិករ មានទីលំ​នៅភូមិបឹងកណ្តាលឃុំខ្ពបអាទាវ ស្រុកលើក​ដែក ខេត្តកណ្តាល ។
ចំណែកកូនប្រុសស្រីទាំង២នាក់ ៖​ ទី១-មាន​ឈ្មោះ ពឿន ធឿន ភេទប្រុស អាយុ២៤ឆ្នាំ មុខរបរ កម្មករចំការ​ស្វាយ ស្នាក់នៅចំការ​ស្វាយ ភូមិព្រៃប្រសិទ្ធ ឃុំអូរបាក់រទេះ ស្រុកកំពង់សិលា ខេត្តព្រះសីហនុ មានស្រុក​កំណើតនៅភូមិពោធិរៀង ឃុំកំពង់​ឫស្សី ស្រុកពោធិរៀង ខេត្តព្រៃវែង ត្រូវជាកូនប្រសារ ។
ទី២-ឈ្មោះ ធឿន ស្រីនិច ភេទស្រីអាយុ​២០​ឆ្នាំ មុខរបរ​ និង​ស្នាក់នៅជាមួយគ្នា មានស្រុក​កំណើត ភូមិបឹងកណ្តាល ឃុំខ្ពបអាទាវ ស្រុកលើក​ដែក ខេត្តកណ្តាល ត្រូវជាកូន​បង្កើតរបស់ជនរងគ្រោះ។

តាមសម្តីបុរសជាកូនប្រសារ បានឲ្យដឹងថា ឪពុកក្មេករបស់គេ បានទៅលេងពួកគេ ដល់ចំការស្វាយ កន្លែងពួកគេធ្វើការ ឯស្រុកកំពង់​សិលា កាលពីព្រឹកថ្ងៃទី២៥ ខែឧសភា​ឆ្នាំ២០២០​ ខណៈដែលគាត់មិនស្រួលខ្លួនផង លុះមកដល់ព្រឹកថ្ងៃទី២៦ខែឧសភា ឆ្នាំ២០២០ គាត់២នាក់ប្តីប្រពន្ធក៏បានជូនឪពុកវិល​ត្រឡប់​មកផ្ទះ ឯស្រុកលើកដែកវិញ​ ដោយធ្វើដំណើរតាមរថយន្តឈ្នួល សាំយ៉ុង តែជា​អកុសល​ ខណៈមកដល់ក្បែរផ្សារចោមចៅ ផ្លូវចោមចៅ ស្រាប់តែឪពុកកើតមានអាការៈ មិនស្រួលខ្លួន វិលងងឹតមុខ​ ភ្លាមៗត្រូវបាន​រថយន្តឈ្នួលដាក់ទម្លាក់ចុះ ហើយបើក​ចេញ​ចោលទៅបាត់ ដោយទុកពួកគាត់នៅចិញ្ចើមផ្លូវ ភ្លាមៗជនរងគ្រោះដែលជាឪពុកបានត្រដរ​ខ្យល់ស្លាប់តែម្ដង។

ក្រោយកើតហេតុសមត្ថកិច្ចមូលដ្ឋាននិងជំនាញបានចុះមកពិនិត្យ និងធ្វើកោសល្យ​វិច័យ​ ហើយដោយមានការបំភ្លឺរបស់ក្រុមគ្រួសារ ថាជនរងគ្រោះមានជម្ងឺប្រចាំកាយ ឈឺក្រពះរាំរ៉ៃ សមត្ថកិច្ចបានសន្និដ្ឋានថាជន​រងគ្រោះស្លាប់ដោយខ្យល់(គ) រួមជាមួយជម្ងឺផ្ទាល់ខ្លួន បន្ទាប់មកសមត្ថកិច្ចបានធ្វើកំណត់​ហេតុប្រគល់សពជូនក្រុមគ្រួសារ ចាត់ចែងដឹកយកទៅធ្វើបុណ្យនៅឯស្រុកតាមប្រពៃណី ៕

ចែករំលែកអត្ថបទ