Saturday, April 27, 2024
Latest:
សន្តិសុខ​សង្គម

រថយន្តដឹកជ្រូកបេីកលឿនជ្រុលបុកជាមួយរថយន្តដឹកកម្មករបណ្តាលឲ្យមនុស្ស​ប្រុស​ស្រីជាង១០នាក់រងរបួសធ្ងន់និងស្រាល

ភ្នំពេញ៖​ យ៉ាងហោចណាស់មានមនុស្សប្រុសស្រីជាង១០នាក់បានរងរបួសធ្ងន់និងស្រាល​ ត្រូវរថយន្តសង្គ្រោះ​ បន្ទាន់ដឹកទៅ​កាន់មន្ទីរពេទ្យភ្លាមៗ​ ខណៈដែលរថយន្ត​ ដឹក​ជ្រូកបើកមិនប្រយត្ន័ជ្រុលទៅបុកពីក្រោយរថយន្តកូរេដឹកកម្មករ​
ហេតុការណ៍គ្រោះថ្នាក់ចរចាណ៍ដ៏ព្រឺព្រួច​នេះបានកើតឡើងកាលពីវេលាម៉ោង០៦​និង​៣០នាទីព្រឹកថ្ងៃទី២៧ខែឧសភាឆ្នាំ២០២០​នៅ​តាមបណ្ដោយផ្លូវ​២១៧​កែងនឹងផ្លូវ​ ក្រវាត់​ក្រុង​ ស្ថិតក្នុងសង្កាត់ដង្កោ​ ខណ្ឌដង្កោ រាជធា​នីភ្នំពេញ​ ។

បើតាមប្រភពព័ត៌មានពីប្រជាពលរដ្ឋដែល​បានឃើញហេតុការណ៍ប្រាប់អោយដឹងថា មុនពេលកើតហេតុគេឃើញរថយន្តមួយគ្រឿង​ ម៉ាកហាយឡិនឌ័រ​ ពណ៌ទឹកប្រាក់ ពាក់ស្លាកលេខភ្នំពេញ2AD-8604 បើក​បរ​ ដោយបុរស​ម្នាក់​ ធ្វើដំណើរមកដល់ផ្លូវ៥០ ក្នុងទិសដៅពីកើតមកលិច​ លុះមកដល់ចំណុចកើតហេតុក៏បានឈប់ភ្លើងស្តុប ស្របពេលនោះក៏មានរថយន្តម៉ាកកូរ៉េមួយគ្រឿងទៀតដឹកកម្មករមកពីក្រោយមកឈប់ដូចគ្នា បន្ទាប់មកស្រាប់តែមានរថយន្តមួយគ្រឿង​ម៉ាក​ ហ៊ីយ៉ាន់​ដាយ​ ពាក់ស្លាកលេខកណ្ដាល 3A-0806 ដឹកជ្រូក​ បើកមកពីក្រោយក្នុងល្បឿនលឿនជ្រុលទៅបុករថយន្តដឹកកម្មករ​ពី​ក្រោយពេញទំហឹង​បណ្ថាលឲ្យរថយន្តកូរ៉េដឹកកម្មករបន្ត​ទៅបុករថយន្តហាយឡិនឌ័ររួចក៏រេចង្កូតទៅ​ប៉ះជាមួយនឹងរថយន្តដឹកបង្គោលភ្លើងបណ្តាលឲ្យកម្មករប្រុសស្រីជាង១០ នាក់​រងរបួសធ្ងន់និងស្រាល​ ។

បើតាមសម្ដីអ្នកបើកបររថយន្តកូរ៉េដឹកកម្មករបានប្រាប់ឲ្យដឹងថា ជារៀងរាល់ព្រឹកគាត់តែងតែទៅយកកម្មករនៅតាមភូមិនៅក្រុងតាខ្មៅយកធ្វើការនៅរោងចក្រនៅសង្កាត់​ព្រៃស ហើយកម្មករដែលជិះរាល់ព្រឹកគឺមានចំនួន៣០ នាក់តែព្រឹកនេះគឺមានតែ២៥ នាក់​ទេដោយសារតែ៥ នាក់ទៀតបានជិះម៉ូតូជាមួយបងប្អូន ។

សមត្ថកិច្ចមូលដ្ឋានបានអោយដឹងថាក្រោយ​កេីត​ហេតុជនរងគ្រោះត្រូវបានបញ្ជូន​ទៅ​កាន់មន្ទីរពេទ្យដេីម្បីសង្គ្រោះ​ ។ ចំណែករថយន្តទាំងព៣គ្រឿងត្រូវសមត្ថកិច្ចចុះមក​វាស់វែងអូសយកទៅរក្សាទុកបណ្តោះ​អាសន្ននៅការិយាល័យចរាចរផ្លូវគោកនៃ​ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ​ រងចាំដោះស្រាយគ្នានាពេលក្រោយ​ ៕

ចែករំលែកអត្ថបទ