Friday, April 19, 2024
Latest:

Day: May 24, 2020

សន្តិសុខ​សង្គម

ក្លឹប EDM​នៅសង្កាត់ទន្លេបាសាក់ត្រូវអគ្គីភ័យឆាបឆេះសន្ធោសន្ធៅ

ភ្នំពេញ៖​ អគ្គីភ័យឆាបឆេះក្លឹបកំសាន្តយីហោ​EDM​ យ៉ាងសន្ធោសន្ធៅ​ បង្កការភ្ញាក់ផ្អើល​នៅវេលាម៉ោងប្រហែល០៥ល្ងាច​ថ្ងៃទី២៤​ខែ​ឧសភាឆ្នាំ២០២០​ ដែលមានទីតាំង​ នៅតាមបណ្ដោយផ្លូវបេតុង​ សង្កាត់​ទន្លេបាសាក់​ ខណ្ឌ​ចំការមន​ រាជធានីភ្នំពេញ​ ។ នៅកន្លែងកើតហេតុកម្លាំងសមត្ថកិច្ចមូល​ដ្ឋាននិងជំនាញកំពុងចេញរថយន្តពន្លត់អគ្គីភ័យជាច្រើនគ្រឿងអន្តរាគមន៍បាញ់ពន្លត់ ពាក់ពន្ធ័ករណីអគ្គីភ័យខាងលើនេះសមត្ថកិច្ចនៅមិន​ទាន់ដឹងថា​ មកពីមូលហេតុអ្វីអោយពិតប្រាកដនៅឡើងទេ​ កំពុងធ្វើការ​ស្រាវ​ជ្រាវបន្ត​ ។

Read More
សន្តិសុខ​សង្គម

ពលរដ្ឋ ៣៨គ្រួសារ ដាក់ពាក្យសុំអន្តរាគមន៍ពីសម្តេចតេជោ ឲ្យជួយដោះស្រាយវិវាទដីធ្លីជិត ១,០០០ហិកតា នៅខេត្តកំពង់ស្ពឺ

(កំពង់ស្ពឺ)៖ ប្រជាពលរដ្ឋ ចំនួន ៣៨គ្រួសារ ដែលបានទិញដីដោយស្របច្បាប់ពី ក្រុមហ៊ុន ដែលតា ដាប់បលយូ ត្រេឌីង ខូអិលធីឌី (DETA W TRADING Co.,Ltd) នៅខេត្តកំពង់ស្ពឺ ដាក់ពាក្យសុំអន្តរាគមន៍ ជូនសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី

Read More
សន្តិសុខ​សង្គម

ខ្លាំងមែន! បនល្បែងស៊ីសងប្រភេទ​ស្លុតម៉ា​ស៊ីន​ នៅក្នុងផ្សារទំនើបស៊ីធីម៉ល អាជ្ញាធរខណ្ឌ៧មករា​ បង្ក្រាបម្ដងហើយ​ ឥលូវបើក​លេងវិញ​ យ៉ាងរលួន​ អាជ្ញាធរស្ងាត់ឈឹង

​ភ្នំពេញ៖ ពិតជាមិនធម្មតាមែន​ ទីតាំងបន​ល្បែង​ស៊ីសងប្រភេទស្លុត ម៉ាស៊ីនជាច្រើនគ្រឿង និងទូហ្គេមបាញ់ត្រីប្រៀបដូចជាកាស៊ីណូដ៏ធំមួយកន្លែងស្ថិត​នៅ​លើផ្សារសុីធីម៉ល ជាប់នឹងរបងពហុកីឡដ្ឋានជាតិអូឡាំពិក សង្កាត់វាលវង់​ ខណ្ឌ៧មករា រាជធានីភ្នំពេញ​ ។ សូមរំលឹកថា​ កន្លងមកទីតាំងខាងលើនេះត្រូវបានអាជ្ញាធរខណ្ឌចុះបង្ក្រាបម្ដងរួចមកហើយ តែមិនទាន់បានប៉ុន្មានផងស្រាប់តែពេលនេះឱ្យបើកដំណើរការឡើងវិញយ៉ាងរលូន។ ធ្វើអោយពលរដ្ឋក្នុងមូលដ្ឋាន បានបង្ហាញពី​ការអស់ជំនឿលើអាជ្ញាធរខណ្ឌដែលបាន​ចុះ​ទៅបង្ក្រាបប្រៀបជា​ គោះទឹកបង្អើលត្រី សង្ស័យមានចេតនាចិញ្ចឹមបទល្មើស ខណៈ​បនល្បែងសុីសងជាប្រភព​ ផ្តើមឱ្យមាន​បទ​ល្មើស ឆក់ប្លន់ជាដើម​

Read More
សន្តិសុខ​សង្គម

សង្ស័យ​ នគរបាលប៉ុស្តិបឹង​ទំពុន១​ ភ្លេចចេញល្បាត​ ទើបក្រុមចោរមាន​ឱកាសប្លន់ម៉ូតូ

ភ្នំពេញ​ ៖​ យុវជនម្នាក់ត្រូវជនសង្ស័យ២នាក់ជិះម៉ូតូមួយគ្រឿងប្រដាប់ដោយដែកគាស់​១​ដើម បានធ្វើសកម្មភាពវាយប្លន់យកម៉ូតូបាន​សម្រេចជិះគេចខ្លួនបាត់ដោយសុវត្ថិភាពមិន​រំខានដល់សមត្ថកិច្ច ហេតុការណ៍នេះបានកើតឡើងនៅវេលា​ម៉ោង១២និង៤០នាទីរំលងអាធ្រាតឈានចូល​ថ្ងៃទី២៥ខែឧសភាឆ្នាំ២០២០ នៅចំណុច​មុខផ្ទះ៣៣ តាមបណ្តោយផ្លូវ​បេតុងលេខ​៧៧​BT ស្ថិតក្នុងភូមិ​ចំរើន​ផល១ សង្កាត់​បឹងទំពុន១ ខណ្ឌមានជ័យ។ យោងតាមប្រភពពីមិត្តភ័ក្កិជនរងគ្រោះបានឲ្យដឹងថា មុនកើតហេតុជនរងគ្រោះបានជិះម៉ូតូមួយគ្រឿងម៉ាក suzuki let ពណ៌សពាក់​ស្លាក​លេខភ្នំពេញ2GB-0008បានជូនមិត្តភក្កិម្នាក់ទៀតទៅផ្ទះនៅម្ដុំចាក់សំរាមចាស់បន្ទាប់ពីជួនមិត្តភក្កិទៅដល់ផ្ទះ​រួចជនរងគ្រោះបានជិះម៉ូតូត្រឡប់មកផ្ទះវិញ ខណៈជិះមក​ដល់ចំណុចមុខផ្ទះរៀបនឹងចាក់សោរចូលផ្ទះទៅ​ក្នុងផ្ទះទៅហើយ ក៏លេចមុខជនសង្ស័យចំនួន២ នាក់ជិះម៉ូតូមួយគ្រឿងមិនចាំស្លាក​លេខ​មកក្បែរជនរងគ្រោះរួចទាញមួក​សុវត្ថិ​ភាពវាយទៅលើជនរងគ្រោះ​ និងបានយក​ដែកគាស់១ដើមមកគំរាម​ វាយបន្ថែមទៀតធ្វើឲ្យជនរងគ្រោះភ័យស្លន់ស្លោផ្តួលម៉ូតូចោលរត់យកតែរួចខ្លួន។

Read More