ប្រើល្បិចជួលឡានជិះពីខេត្តបាត់ដំបង យកមកប្លន់នៅខណ្ឌពោធិសែនជ័យ
ភ្នំពេញ៖ ជនសង្ស័យម្នាក់បានជួលរថយន្តបុរសម្នាក់ឲ្យដឹកខ្លួនពីខេត្តបាត់ដំបងមកភ្នំពេញចំនួន៣ថ្ងៃ ខណៈមកដល់ភ្នំពេញទើបបានមួយថ្ងៃក៏ធ្វើសកម្មភាពរឹតកនិងវាយទៅជនរងគ្រោះបំណងប្លន់យករថយន្តតែមិនបានសម្រេច ឆ្លៀតយកទូរសព្ទ័ជនរងគ្រោះបានមួយគ្រឿងរួចរត់គេចខ្លួនបាត់ស្រមោល ហេតុការណ៍ភ្ញាក់ផ្អើលនេះបានកើតឡើងកាលពីវេលាម៉ោង០១និង៤៥នាទីរំលងអាធ្រាត ឈានចូលថ្ងៃទី២៦ខែធ្នូឆ្នាំ២០១៩ នៅចំណុចមុខអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ តាមបណ្ដោយផ្លូវសហព័ន្ធរុស្ស៊ី ក្នុងសង្កាត់កាកាប២ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។ ជនរងគ្រោះមានឈ្មោះ មុំ សាន ភេទប្រុស អាយុ៤៥ឆ្នាំ ស្នាក់ផ្ទះលេល២១៥ ក្រុម១០ ភូមិដូនទាវ សង្កាត់ពាមឯក
Read More