Monday, December 9, 2024
Latest:
សន្តិសុខ​សង្គម

នគរបាលមន្ទីរប្រឆាំងគ្រឿងញៀនឃាត់ខ្លួន​ជនសង្ស័យម្នាក់ដកហូតថ្នាំញៀនប្រហែល​២០គីឡូ

ព្រះវិហា៖​ ដោយអនុវត្តតាមបញ្ជា ឯកឧត្តម នាយឧត្តមសេនីយ៍ សន្តិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិ
ឯកឧត្តម នាយឧត្តមសេនីយ៍ ម៉ក់ ជីតូ អគ្គស្នងការរង ទទួលផែនប្រឆាំងគ្រឿងញៀន និង ឯកឧត្តម ឧត្តមសេនីយ៍ឯក ឡឹក វណ្ណៈ នាយក​មន្ទីរប្រឆាំងបទល្មើសគ្រឿងញៀន បានបញ្ជាកម្លាំងជំនាញ(ក១) នៃមន្ទីរប្រឆាំងបទល្មើសគ្រឿងញៀនមួយក្រុម​ចុះស្រាវ​ជ្រាវមុខសញ្ញាជួញដូរគ្រឿងញៀនឆ្លងដែន ដែលដឹកនាំផ្ទាល់ដោយលោក ឧត្តមសេនីយ៍ត្រី អ៊ិន សុង នាយករងមន្ទីរប្រឆាំងគ្រឿង​ញៀន និងលោក រវសេនីយ៍ទោ ជា សំអឿន នាយរងការិយាល័យ (ក១)ចូលរួមសហការពីកម្លាំងជំនាញ​ នៃស្នងការដ្ឋាននគរបាលខេត្តព្រះវិហារ សម្របសម្រួលដោយលោក ទី សុវិនថាល់ ព្រះរាជអាជ្ញា នៃអយ្យការអមសាលាដំបូងខេត្តព្រះវិហារ បានចុះបង្ក្រាបករណីជួញដូរគ្រឿងញៀនឆ្លងដែន (ពីថៃមកកម្ពុជាឆ្លងកាត់តាមច្រកអានសេះ)

ប្រតិបត្តិការណ៍បង្ក្រាបនេះបានធ្វើឡើងកាល​ពីវេលាម៉ោង០២និង២២នាទី រសៀល​ថ្ងៃទី២៥ខែធ្នូឆ្នាំ២០១៩​ នៅចំណុច ដំណាក់​សេមាន់ ភូមិអានសេះ ឃុំជាំក្សាន្ត ស្រុកជាំក្សាន្ត ខេត្តព្រះវិហារ​ ដោយឃាត់ខ្លួនជនសង្ស័យបានម្នាក់​ ដកហូតវត្ថុតាង សារ​ធាតុញៀនប្រភេទមេតំហ្វេតាមីន​(ICE)ចំនួន ២០ដុំធំ ស្មើទម្ងន់ប្រមាណ២០គីឡូក្រាម ។

សមត្ថកិច្ចបានអោយដឹងថា​ជនសង្ស័យដែល​ឃាត់ខ្លួនមាន​ ឈ្មោះ ពិន និស្សា ហៅខូច ភេទប្រុស អាយុ២៤ឆ្នាំ ជនជាតិខ្មែរ

បច្ចុប្បន្នជនសង្ស័យ រួមនិងវត្ថុតាង ត្រូវបាន​សមត្ថកិច្ច​ នាំយកទៅស្នងការដ្ឋាននគរបាលខេត្តព្រះវិហារ ដើម្បីធ្វើការសាកសួរកសាង សំណុំរឿងបញ្ជួនទៅតុលាការចាត់ការបន្តតាមនីតិវិធីច្បាប់ ៕