Thursday, April 25, 2024
Latest:
សន្តិសុខ​សង្គម

នគរបាលមន្ទីរប្រឆាំងគ្រឿងញៀន(ក៦)ចុះបង្ក្រាប​ មុខសញ្ញា​ជួញដូរថ្នាំញៀនត្រូវជន​សង្ស័យបាញ់គំរាម​៥​គ្រាប់

ភ្នំពេញ៖ កម្លាំងនគរបាល​ ការិយាល័យមន្ទីរ​ប្រឆាំងគ្រឿង​ញៀន​ (ក៦)​ តាមបង្ក្រាបមុខ​សញ្ញាជួញដូរគ្រឿងញៀន​ រហូតមានការផ្ទុះ​អាវុធ​ តដៃគ្នាជាច្រើនគ្រាប់​ បង្កឲ្យមាន​ការភ្ញាក់ផ្អើល​ យ៉ាងខ្លាំងដល់ប្រជាពលរដ្ឋ​ និងសមត្ថកិច្ច​ ទាំង​កណ្ដាលយប់​ សំណាងមិនមានអ្នករងរបួស
ហេតុការណ៍នេះបានកើតឡើងកាលពីវេលា​ម៉ោង១០និង​១០នាទីយប់ថ្ងៃទី២៣ខែធ្នូ ឆ្នាំ២០១៩ នៅតាមបណ្តោយផ្លូវលេខ៣១៥ ក្នុងសង្កាត់បឹងកក់​ទី២ ខណ្ឌទួលគោក រាជធានីភ្នំពេញ​ ។

បើតាមរបាយការណ៍របស់សមត្ថកិច្ចបានឲ្យដឹងថា​ ជនសង្ស័យទាំង២នាក់ដែលត្រូវ​ឃាត់ខ្លួននោះទី១​ ៖ មានឈ្មោះ គិត ម៉េងលី ហៅ លី ភេទប្រុស អាយុ១៨ឆ្នាំ, និងទី២​ ៖ ឈ្មោះ មាស សិលា ហៅសីលា ភេទប្រុស អាយុ​២៨​ឆ្នាំ​ អ្នក​ទាំងពីរស្នាក់នៅផ្ទះដីឡូត៍​លេខ៩០ ក្រុម​ទី៣៣​ ភូមិ៧​ សង្កាត់បឹងកក់២ ខណ្ឌទួលគោក ។

យោងតាមប្រភពព័ត៌មានពីកម្លាំងនគរបាលការិយល័យ​មន្ទីរគ្រឿងញៀន(ក៦)បាន​ឲ្យ​ដឹងថា មុនកើតហេតុ​ គឺកម្លាំងសមត្ថកិច្ចបានតាមមុខសញ្ញាដែលជាជនសង្ស័យខាងលើ​ចេញពីម្តុំពេទ្យលោកសង្ឃ នូវពេលកំពុងតាមក្រុមជនសង្ស័យ​បានដឹងខ្លូនក៏ជិះម៉ូតូគេចពីកម្លាំងជំនាញតាមបណ្ដោយផ្លូវ​៥៩៨ រួចបត់មកផ្សារមាន់អាំង រហូតដល់ផ្ទះជនសង្ស័យទើបពួកគេបានបត់ម៉ូតូចូលក្នុងផ្ទះ​ ខណៈនោះជនដៃដល់ក៏បានដកកាំភ្លើងខ្លី​ បាញ់មកលើ​កម្លាំងសមត្ថកិច្ចចំនួន៥គ្រាប់ដើម្បីកុំឲ្យតាម តែសំណាងល្អ​ មិនត្រូវ​ ។
សមត្ថកិច្ចបានបន្តថា​ ភ្លាមៗនោះកម្លាំងនគរបាលបានដកថយរៀងឆ្ងាយបន្តិច ហើយក៏​បានទាក់ទងទៅខាងកម្លាំងនគរបាល​ ខណ្ឌ​ទួលគោក និងកម្លាំងកងរាជ​ អាវុធហត្ថខណ្ឌ​ឲ្យចុះមកជួយអន្តរាគមន៍ និងឡោមព័ទ្ធ រហូត​វាយទ្វាផ្ទះបំបែកចាប់បានជនសង្ស័យ២នាក់ ដកហូតបានអាវុធខ្លីមួយដើម និងសំបកគ្រាប់ដែលបាញ់រួចមួយចំនួន រួមទាំងម៉ូតូម៉ាកហុងដាឌ្រីម០១៦ មួយគ្រឿងផងដែរ ។

ក្រោយកើតហេតុ​ ជនសង្ស័យទាំង២​នាក់រួមនិងវត្ថុតាងត្រូវបាន​បញ្ចូនទៅ​ អធិការ​ដ្ឋាននគរ​បាលខណ្ឌទួល​គោក​​​ ដើម្បីធ្វើកំណត់​ហេតុ​ ប្រគល់ឲ្យកម្លាំងជំនាញការិយាល័យ​ប្រឆាំងគ្រឿងញៀន​ (ក៦)​ បញ្ចូនបន្តទៅ​ អគ្គស្នងការនគរបាលជាតិ ផ្នែក​មន្ទីរ​ ប្រឆាំងគ្រឿងញៀន​ ចាត់ការតាម​នីតិវិធី៕

ចែករំលែកអត្ថបទ