Friday, December 13, 2024
Latest:
សន្តិសុខ​សង្គម

រឿងដដែលទៀតហើយកើតឡើងមិនចេះចប់

ភ្នំពេញ៖​ យោងតាម​ គណនី​ហ្វេសប៊ុក​ ផេក​ឈ្មោះ​ អត់ខ្វល់​ Don’t Care បានសរសេរ​សារនិងបង្ហោះវីដេអូ​ ពីសកម្មភាពក្រុមចាប់មនុស្សតាមដងផ្លូវ​ ដោយរៀបរាបថា៖​ ម៉ោង 11 និង 50 នាទី យប់ មានករណីចាប់គំរាមពីមនុស្សមួយក្រុមទៅលើបុរស3នាក់នៅជិត​សាលាពញ្ញាក្រែក …..
បញ្ជាក់៖​ ករណីនេះបុរសមួយក្រុម​នេះស្លៀកពាក់ធម្មតា មានភ្ជាប់ កាំភ្លើងខ្លី និងកាំបិត ហើយបានដកកាំភ្លើង និងកាំបិត គំរាម និងបានវាយតប់ទៅលើបុរសទាំង3យ៉ាងសំណំ និងវាយខ្នោះទៅលើបុរសទាំងបីនាក់ ហើយមិនដឹងយកទៅណា ….។ នៅពេលខ្ញុំថតមនុស្សក្រុមនោះគំរាមមិនអោយថត អោយតែហ៊ានថតបាញ់ចោល។ ហើយករណីនេះតែងតែកើតមានជាញឹកញាប់នៅទីនេះ….។

សូមបញ្ជាក់ថា​ ហេតុការណ៍ចាប់មនុស្សតាម​ផ្លូវតែងតែបង្កឲ្យមានការ​ភ័យខ្លាចដល់បង​ប្អូនប្រជាពលរដ្ឋននេះបានកើតឡើងកាលពី​វេលា​ម៉ោង១១និង៥០នាទីយប់ថ្ងៃទី២៥ខែធ្នូឆ្នាំ២០១៩​ នៅចំណុចក្បែសាលាពញ្ញាក្រែក​ស្ថិតក្នុងភូមិផ្សារតូច​ ​សង្កាត់ទួលសង្កែ​ ខណ្ឌ​ឫស្សីកែវ​ រាជធានីភ្នំពេញ​ ។

ក្រោយពីមានការបង្ហោះវីដេអូនេះ​ ក៏មានអ្នក​ចូលទៅ​(​ ខមិន​ )ជាច្រើនហើយបានរិះគន់ទៅលើក្រុមចាប់មនុស្សទាំងនោះដោយមាន​មតិផ្សេងៗគ្នា​ ដែលគណនី​ហ្វេសប៊ុក​ មាន​ឈ្មោះ​ Song Kosal បាន(ខមិន)ថា​ ខ្ញុំនិយាយតាមត្រង់​ ខ្ញុំអាណិតតែសម្តេចតេជោ ទេ ដោយសារពួកអស់នេះ​ ធ្វើឲ្យប្រជាពល​រដ្ឋ ស្អប់សម្តេច ខឹងសម្តេច​ មិនដឹងពេល​ណា​ទើបលែងមានពួកអស់នឹងទៅណ៎​ និង​គណនី​ហ្វេសប៊ុក​ Uong Leap បាន(ខមិន)ថា​ សមត្ថកិច្ចសព្វថ្ងៃនេះមានច្រើនស្ថាប័ណ្ណណាស់ តើអាចបង្ក្រាបក្រុមមនុស្សប្រភេទនេះបានទេ ? ដែលដើរចាប់ចងវាយខ្នោះគេ ដោយគ្មានដិការពីតុលាការ ចំណែកហ្វេសប៊ុក​ ឈ្មោះ​ Sorphorn Kunបាន(ខមិន)ថា​និង​ហើយពួកអាឈ្មោះប៉ូលីសដើរប្លន់ពេលយប់ បើមានពុកម្តាយឫបងប្អូនទៅលួសបានតែ​អត់​ពួកវាចោទថាចោរ តែជនរងគ្រោះអត់ដឹងអី​សោះ​ ។

តែទោះជាមានការលើកឡើងយ៉ាងនេះ​ក្ដី ក៏​គេ​នៅមិនទាន់ដឹងច្បាស់ថា​ ក្រុមចាប់មនុស្ស​តាមផ្លូវ​ ក្បែសាលាពញ្ញាក្រែក​ ​កាលពីយប់ថ្ងៃទី២៥ខែធ្នូឆ្នាំ២០១៩នេះ​ ថាតើ​កម្លាំងរបស់សមត្ថកិច្ចខាងណាអោយពិតប្រាកដនៅ​ឡើយទេ​៕