Sunday, November 10, 2024
Latest:
សន្តិសុខ​សង្គម

មានវិប្បត្តិគ្រួសារគិតខ្លីប្រល័យជីវិត​លោត​ទឹក​សម្លាប់ខ្លួនពី​លើស្ពានច្បារអំពៅ

ភ្នំពេញ៖ យុវជនម្នាក់មានទំនាស់នៅក្នុងក្រុម​គ្រួសារគិតខ្លីដើរមកលើស្ពានព្រះមនីវង្ស​(ច្បារអំពៅ​ )​ រួចលោតទឹកសម្លាប់ខ្លួនបាត់​ស្រមោល
ហេតុការណ៍នេះបានបង្កឲ្យមានការភ្ញាក់​ផ្អើល​ដល់បងប្អូនប្រជាពលរដ្ឋយ៉ាងខ្លាំងនាំ​គ្នាមកចោមរោមមើល​ កាលពីវេលាម៉ោង០៧​និង ២០នាទីយប់ថ្ងៃទី២៣ខែធ្នូ ឆ្នាំ២០១៩ នៅ​ចំណុចលើស្ពានព្រះមនីវង្ស​ ស្ថិតក្នុងសង្កាត់​ទន្លេបាសាក់​ ខណ្ឌចំការមន រាជធានីភ្នំពេញ។

ជនរងគ្រោះដែលលោតទឹកសម្លាប់ខ្លួនមានឈ្មោះ ថាង វ៉េងហាន ភេទប្រុស អាយុ១៦​ឆ្នាំ ស្នាក់នៅផ្ទះលេខ១៣៨ ផ្លូវបេតុង ខាងក្រោយវត្តនិរោធ ក្នុងសង្កាត់និរោធ ខណ្ឌ​ច្បារអំពៅ រាជធានីភ្នំពេញ ។

បើតាមសម្ដីស្ត្រីម្នាក់ឈ្មោះ ងៀង ធីង៉ុកហុីវ ជនជាតិវៀតណាម អាយុ៤៣ឆ្នាំ និងត្រូវជា​ម្ដាយ​ បង្កើតជនរងគ្រោះបានប្រាប់ឲ្យដឹងថា មុនពេលកើតហេតុ យុវជនរងគ្រោះបានទាស់សម្ដីគ្នាជាមួយបងប្អូននៅក្នុងគ្រួសារ ហើយ​មិនមែនតែលើកទី១នោះទេ ទើបកូនគាត់តូចចិត្តគិតខ្លីសម្រេចដើរមកលោតទឹក​ពីលើស្ពានព្រះមនីវង្សសម្លាប់ខ្លួនតែម្ដង​ ។

ក្រោយពេលកើតហេតុភ្លាមៗ សមត្ថកិច្ចមូលដ្ឋានបានចុះទៅដល់ដែរ តែមិនអាចជួយ​រក​ជនរងគ្រោះឃើញឡើង​ ដោយបានត្រឹមតែ​នាំម្ដាយជនរងគ្រោះទៅកាន់ប៉ុស្ដិ៍នគរបាលរដ្ឋបាល ទន្លេបាសាក់ ដើម្បី​ សួរនាំ និងធ្វើកំណត់ហេតុតែប៉ុណ្ណោះ ៕