Tuesday, April 23, 2024
Latest:
សន្តិសុខ​សង្គម

ម្នាក់រងរបួសធ្ងន់ និងម្នាក់ទៀតរងរបួសមធ្យម ក្នុងហេតុការណ៍ផឹកស៊ីស្រវឹងទាស់ពាក្យសម្តីរហូតដល់វាយគ្នា

ខេត្តកណ្ដាល៖ កាលពីថ្ងៃទី១៤ ខែមករាឆ្នាំ២០២១ វេលាម៉ោង២១និង២០នាទីយប់ នៅចំណុចភូមិចំបក់ ឃុំសៀមរាប ស្រុកកណ្ដាលស្ទឹង ខេត្តកណ្ដាល ។
ជនរងគ្រោះមានគ្នា២នាក់ ទី១-ឈ្មោះ ម៉ៅ និត ភេទប្រុស អាយុ២៧ឆ្នាំ មានទីលំនៅភូមិសេកយំ ឃុំព្រៃឈរ ស្រុកព្រៃឈរ ខេត្តកំពង់ចាម ។ បច្ចុប្បន្នស្នាក់នៅផ្ទះជួលកន្លែងកើតហេតុ មុខរបរ ជាងផ្សារដែក (របួសធ្ងន់បញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត និងទី២-ឈ្មោះ អោក គឹមស្រុី ភេទប្រុស អាយុ៣៥ឆ្នាំ មានទីលំនៅភូមិអង្គរបាន ឃុំអង្គរបាន ស្រុកកងមាស ខេត្តកំពង់ចាម របួសហើមដៃ និងហើមស្មាខាងឆ្វេង មុខរបរជាងផ្សារដែក ។ ចំណែកជនសង្ស័យឈ្មោះ វិច្ឆិកា ភេទប្រុស អាយុ៤១ឆ្នាំ ស្នាក់នៅផ្ទះជួលក្នុងភូមិចំបក់ ឃុំ សៀមរាប ស្រុកកណ្តាលស្ទឹង ខេត្តកណ្ដាល មុខរបរមេជាងផ្សារដែក (គេចខ្លួន)។ ដោយឡែកវត្ថុតាងចាប់យកមាន ដែក ៤០x៨០ ប្រវែង ៦០សង់ទីម៉ែត្រ កាំបិតបុ័ងតោដងដងឈើ១ ។

ជនរងគ្រោះ និងជនសង្ស័យបាននាំគ្នាផឹកស្រាជាមួយបក្ខពួក៤ទៅ៥នាក់ទៀត ខណៈកំពុងផឹកស៊ីជនសង្ស័យបានទាក់ពាក្យសម្តីគ្នា ជាមួយឈ្មោះ សុគន្ធ ម៉េងសុង ហើយជនរងគ្រោះឈ្មោះ ម៉ៅ និត បានតពាក្យសម្តីជាមួយជនសង្ស័យ ហើយក៏បានប្រតាយប្រតប់គ្នាទៅវិញទៅមក ពេលនោះឈ្មោះ អោក គឹមស្រុី បានចូលទៅឃាត់ ភ្លាមនោះជនសង្ស័យបានស្ទុះទៅយកដែក ៤០x៨០ វាយមកលើជនរងគ្រោះឈ្មោះអោក គឹមស្រុី និងឈ្មោះម៉ៅ និត បណ្ដោលឲ្យរបួសតែម្តង។ បន្ទាប់ពីធ្វើសកម្មភាពរួច ជនសង្ស័យបានជិះម៉ូតូរបស់ខ្លួនគេចខ្លួនបាត់ទៅ។ ដើម្បីស្រាវជ្រាវរកជនដៃដល់ចាត់ការតាមច្បាប់៕

ចែករំលែកអត្ថបទ