ជិះម៉ូតូលឿនមិនប្រយ័ត្នជ្រុលបុករបាំងថ្មចែកផ្លូវដួលបោកក្បាលស្លាប់
ភ្នំពេញ៖ បុរសម្នាក់ជិះម៉ូតូលឿនមិនប្រយត្ន័ជ្រុលទៅបុករបាំងថ្មចែកផ្លូវបណ្ដាលឲ្យដួលបោកក្បាលថ្នល់ស្លាប់ភ្លាមៗគួរឲ្យរន្ធត់ ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះបានកើតឡើងកាលពីវេលាម៉ោង១ និង៤០នាទីរំលងអាធ្រាត ឈានចូលថ្ងៃទី២ ខែមករា ឆ្នាំ២០២០ នៅតាមបណ្ដោយផ្លូវ២៧១ត្រង់ចំនុចគល់ស្ពានអាកាសស្ទឹងមានជ័យ ក្នុងសង្កាត់ស្ទឹងមានជ័យ១ ខណ្ឌស្ទឹងមានជ័យ រាជធានីភ្នំពេញ។ សពបុរសរងគ្រោះមានឈ្មោះ គង់ វទ្ធី ភេទប្រុស អាយុ៣៦ឆ្នាំ មានស្រុកកំណើតនៅសង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន ភ្នំពេញ។ យោងតាមប្រភពព័ត៌មានពីប្រជាពលរដ្ឋ
Read More