Friday, October 30, 2026
Latest:
សន្តិសុខ​សង្គម

រថយន្តស្លាកលេខរដ្ឋបើកបុករបាំងថ្មចែកផ្លូវ​មុខស្ថានទូតជប៉ុន ខូចខាតយ៉ាងដំណំ

ភ្នំពេញ៖​ បុរសម្នាក់សង្ស័យស្រវឹងស្រាបើក​រថយន្តខ្វះការប្រុងប្រយត្ន័៣ជ្រុលចង្កូតទៅ​បុក​របាំងថ្ម​ ចែកទ្រូងផ្លូវរងការខូចខាតផ្នែកខាងមុខយ៉ាងដំណំ គ្រោះថ្នាក់ចរាចរណ៍នេះបានកើតឡើងកាល​ពីវេលាម៉ោង០៩និង១០នាទីយប់ថ្ងៃទី២៥ខែ​ ធ្នូឆ្នាំ២០១៩​ នៅចំណុចមុខស្ថានទូតជប៉ុន តាម​បណ្ដោយផ្លូវព្រះនរោត្តម ក្នុងសង្កាត់​ទន្លេបាសាក់ខណ្ឌចំការមន រាជធានីភ្នំពេញ។

យោងតាមប្រភពព័ត៌មានពីកន្លែងកើតហេតុ​បានឲ្យដឹងថា មុនពេលកើតហេតុ គេឃើញ​រថយន្ត​ មួយគ្រឿង​ ពណ៌ខ្មៅពាក់ស្លាកលេខ រដ្ឋ25-​2-0617 បើកបរដោយបុរសម្នាក់ សង្ស័យស្រវឹងស្រា​ ដោយធ្វើដំណើរតាមបណ្ដោយផ្លូវព្រះនរោត្តម ទិសដៅពីត្បូងទៅជើងក្នុងល្បឿនលឿន ខណៈមកដល់ចំណុចកើតហេតុក៏បានគេចពីម៉ូតូមួយគ្រឿងជ្រុលចង្កូតទៅបុករបាំងថ្មពុះចែកទ្រូងផ្លូវពេញ​ទំហឹង​ បណ្តាលឲ្យខូចខាតផ្នែកខាងមុខ​យ៉ាងដំណំ តែសំណាងល្អដែលមិនបណ្តាលឲ្យមានអ្នករងរបួស។

ប្រភពដដែលបានបន្តថា​ ភ្លាមៗអ្នកបើកបរ​បានគេចខ្លួនបាត់ស្រមោល។ ក្រោយពេលកើតហេតុ សមត្ថកិច្ចមូលដ្ឋានបានចុះមកដល់ រួចទាក់ទងទៅខាងជំនាញ​ចរាចរណ៍មកវ៉ាស់វែង​យករថយន្តបង្កទៅ​រក្សាទុកនៅការិយាល័យចរាចរណ៍​ រាជធានី​ភ្នំពេញ​ រង់ចាំម្ចាស់ចូលខ្លួនដោះស្រាយតាម​ច្បាប់នៅពេលក្រោយ៕

ចែករំលែកអត្ថបទ