Friday, April 26, 2024
Latest:

Day: July 11, 2020

សន្តិសុខ​សង្គម

អាណិតណាស់! បុរសវ័យ៤៧ឆ្នាំម្នាក់មានជំងឺ​ប្រចាំកាយយកគោទៅលាងទឹក​ស្រាប់​តែលង់ទឹកស្លាប់

កណ្តាល៖​ បុរសម្នាក់យកគោទៅលាងទឹក​អកុសលលង់ទឹកស្លាប់ ហេតុការណ៍គួរអោយសង្វេកនេះបានកើត​ឡើងកាលពីវេលាម៉ោង១០និង៤០នាទីព្រឹកថ្ងៃទី១១ខែកក្ដដាឆ្នាំ២០២០​នៅចំណុច​បឹង​រាំង​តាតូចភូមិព្រែកលួង​ ឃុំព្រែកលួង​ស្រុកខ្សាច់កណ្តាលខេត្តកណ្ដាល។ ជនរងគ្រោះមានឈ្មោះ​ សែត សុខា ភេទ​ប្រុសអាយុ៤៧ឆ្នាំ​ជនជាតិខ្មែរ មុខរបរកសិករមានទីលំនៅភូមិ ឃុំ កើតហេតុ។​ មានប្រពន្ធ ឈ្មោះ​ ម៉ៅ សំអូន​ អាយុ៥៧ឆ្នាំ មានកូនចំនួន​៣នាក់នៅក្នុងបន្ទុក ប្រុសទាំងអស់​ ។ សមត្ថកិច្ចបានបញ្ចាក់ថាៈ​

Read More
សន្តិសុខ​សង្គម

នគរបាលប៉ុស្តិ៍វត្តភ្នំចុះបង្ក្រាបទីតាំងល្បែងសុី​សង(អាប៉ោង)ចាប់បានតែចានអាប៉ោងមួយឯអ្នក​លេងរត់បាត់អស់

ភ្នំពេញ៖​ កំលាំងនគបាលប៉ុស្តិ៍វត្តភ្នំ​ សហការជាមួយកំលាំងគណៈបញ្ជាការឯកភាព​​ខណ្ឌ​ដូនពេញចុះបង្រាបទីតាំងបើកលេងល្បែងសុីសងខុសច្បាប់(​ អាប៉ោង)​ តែពេលកំលាំងសមត្ថកិច្ចចុះទៅដល់ក្រុមអ្នកលេង​នាំគ្នារត់​គេចខ្លួនបាត់អស់​ ហាក់ដូចជាដឹងមុន​បន្សល់​ទុកនូវចានអាប៉ោងចំនួន០១និងលុយខ្មែរមួយ​ចំនួនត្រូវបានសមត្ថកិច្ច​ដក​ហូតទុក​ ។ យោងតាមប្រភពរាយការណ៍បានឲ្យដឹងថាការចុះបង្ក្រាបនេះបានធ្វើឡើងកាលពីវេលា​ម៉ោង​០៣និង១៥នាទីរសៀលថ្ងៃទី១១ខែ​កក្ដដាឆ្នាំ២០២០​ នៅចំណុចដីឡូលេខ៥ផ្លូវ​លេខ៩៨ភូមិ៥សង្កាត់វត្តភ្នំខណ្ឌ​ដូនពេញ។

Read More
សន្តិសុខ​សង្គម

លោក ថេង សុថុល អភិបាលខណ្ឌចំការមន បញ្ជាឲ្យអាជ្ញាធរសង្កាត់និងសមត្ថកិច្ចប៉ុស្តិ៍ចុះបង្ក្រាបហ្គេមបាញ់ត្រីនៅផ្លូវ២៧១

ភ្នំពេញ៖​ នៅព្រឹកថ្ងៃសៅរ៍ ថ្ងៃទី១១ ខែកក្កដា ឆ្នាំ២០២០​ ដោយមានការបញ្ជាផ្ទាល់ពីលោកថេង សុថុល អភិបាលនៃគណ:អភិបាល​ខណ្ឌចំការមន បានឲ្យកម្លាំងអាជ្ញាធរនិងសមត្ថ​កិច្ចសង្កាត់ផ្សារដើមថ្កូវ​ ចុះបង្ក្រាបទីតាំងហ្គេមបាញ់ត្រីគ្មានយីហោមួយកន្លែង​នៅផ្លូវ២៧១ ប្រតិបត្តិការណ៍នេះដឹកនាំដោយ​ លោក ហាយ សិទ្ធី ប្រធានការិយាល័យ​សេដ្ឋកិច្ច និងអភិវឌ្ឍន៍សហគមន៍​ បានចុះបិទអាជីវកម្ម​ហ្គេមបាញ់ត្រីមួយកន្លែងគ្មានស្លាក​យីហោ និងបានដកហូតទូរហ្គេមចំនួន០២ទូរ ស្ថិតនៅតាមបណ្ដោយផ្លូវ​២៧១ភូមិ៥សង្កាត់ផ្សារដើមថ្កូវ ខណ្ឌចំការមន

Read More
សន្តិសុខ​សង្គម

រកឃេីញហេីយសពស្រ្តីម្នាក់ដែល​ទឹកហូរគួច​​យកទៅបាត់កាលពីម្សិលមិញ

ពោធិសាត់៖​ ស្ត្រីម្នាក់ដែលទឹកហូរគួចបាត់​ខ្លួន​កាលពីថ្ងៃទី១០ខែកក្ដដាម្សិលមិញពេលត្រូវបានរកឃើញសពហើយនៅវេលាម៉ោង​១២និង៥៩នាទីរសៀលថ្ងៃទី១១ខែកក្កដា​ឆ្នាំ​២០២០នេះ​ បន្ទាប់ពីកងកម្លាំងសរុប ៦៣នាក់​បានរុករក(ក្នុងនោះមានកម្លាំង​ព្រំដែន៥០១​ចំនួន៣៣នាក់​ វរសេនាតូចលេខ១ចំនួន​១៥​នាក់,ក.អ.ធ ផ្នែកសឹករងស្រុកវាលវែង​១០​នាក់,ប៉ុស្តិ៍នគរបាលរដ្ឋបាលឃុំថ្មដា​៥នាក់)​ដឹកនាំដោយមេបញ្ជាការ កងការពារព្រំដែនលេខ៥០១បានមុជទឹករកឃើញសពជន​រង​ដែលត្រូវបានទឹកគួចយកដោយជំនន់ទឹក​ភ្លៀងកាលពីម្សិលមិញវេលាម៉ោង០២និង​៣០នាទីរសៀលនៅចំណុចទឹកធ្លាក់ថ្មដាតូចស្ថិតក្នុងភូមិឯកភាព ឃុំថ្មដា ស្រុកវាលវែង ខេត្តពោធិសាត់។ ជនរងគ្រោះមានឈ្មោះ នូ រ៉ានាត ភេទស្រីអាយុ២៨ឆ្នាំមានទីលំនៅភូមិទ្រលោកត្បូងឃុំភ្នំលៀបស្រុកព្រះនេត្រព្រះខេត្តបន្ទាយ​មានជ័យ។ ក្រោយរកឃើញសពជនរងគ្រោះសមត្ថកិច្ចជំនាញបានធ្វើកំណត់ហេតុប្រគល់សពជូនគ្រួសារដើម្បីយកទៅធ្វើបុណ្យតាមប្រពៃណី៕

Read More
សន្តិសុខ​សង្គម

មន្ត្រីកងរាជអាវុហត្ថរាជធានីភ្នំពេញ​ វាយមន្ត្រីយោធាកងកិត្តិយសត្រែទ័ពបែក​ក្បាល​ត្រូវ​នគរបាលចាប់ដាក់ខ្នោះ

កណ្តាល​ ៖ មន្ត្រីជើងខ្លាំងពីរនាក់ដែលមាន​តួនាទីភារកិច្ចជាមន្ត្រីរាជការ តែបែរជា​យក​កម្លាំងបាយទៅដោះស្រាយបញ្ហាដោយ​មិនចេះខ្មាស់អៀនមហាជនម្នាក់ត្រូវបានគេ​ស្គាល់ថាជាមន្រ្តីកងរាជអាវុធហត្ថរាជធានី​ពេញ និងម្នាក់ទៀតជាមន្ត្រីយោធាកង​កិត្តិយសត្រែទ័ព បានប្រើអំពើហិង្សាដាក់គ្នារហូតបណ្តាលឲ្យបែកក្បាលហូរឈាម​ស្រោចខ្លួន​៖​ ហេតុការណ៍នេះបានកើតឡើងកាល​ពីវេលាម៉ោង១០និង៣០នាទីយប់ថ្ងៃទី​១០ខែកក្កដាឆ្នាំ២០២០​ នៅចំណុចភូមិស្វាយ​ជ្រំ​ ឃុំស្វាយជ្រំ ស្រុកខ្សាច់កណ្តាល ខេត្តកណ្ដាល។ លោកវរសេនីយ៍ឯក ម៉ែន សុខឃឿន អធិការ​នគរបាលស្រុកខ្សាច់កណ្តាល​បានឲ្យដឹងថា​ ជនរងគ្រោះមានឈ្មោះ លាង សុធី ភេទប្រុស អាយុ២៦ឆ្នាំ

Read More
សន្តិសុខ​សង្គម

អាសូរណាស់! ក្មេងស្រីពីរនាក់កំពុងអង្គុយ​លេងនៅក្រោមផ្ទះត្រូវរន្ទះបាញ់ផ្ទាំងសូឡា​បណ្តាលឲ្យស្លាប់ម្នាក់និងម្នាក់ទៀតរងរបួស

រតនគិរី៖​ ក្មេងស្រីពីរនាក់អង្គុយលេងក្រោម​ផ្ទះ​ ខណៈមេឃកំពុងធ្លាក់ភ្លៀងខ្លាំងស្រាប់តែរន្ទះបាញ់ផ្ទាំងសូឡាបណ្តាលឲ្យក្មេងស្រីម្នាក់បានស្លាប់និងម្នាក់ទៀតរងរបួសធ្ងន់ធ្ងរ។ហេតុការណ៍គួរអោយរន្ធត់នេះបានកើត​ឡើងកាលពីវេលាម៉ោង០៣និង១០នាទី​រសៀលថ្ងៃទី១០ខែកក្កដាឆ្នាំ២០២០​ ម្សិល​មិញនៅ​ចំណុចផ្ទះចម្ការរបស់ឈ្មោះ ប៊ុន ហៀង​ ស្ថិតនៅក្នុងភូមិកំពុងចាម ឃុំប៉ាកាឡាន់ ស្រុកវើនសៃ ខេត្តរតនគិរី។ នគរបាលស្រុកវើនសៃបានឲ្យដឹងថា ក្មេង​ស្រីទាំងពីរនាក់ទី១​ /​ ឈ្មោះ ហៀង ស្រីនាង អាយុ​១៤​ឆ្នាំ ជនជាតិឡាវ មានទីលំនៅភូមិ​វេីនសៃ​ ឃុំ​វេីនសៃ​

Read More
សន្តិសុខ​សង្គម

ហ្គេមបាញ់ត្រីនៅក្បែច្រមុះជ្រូកក្បាល​ថ្នល់​ផ្លូវ(271)ខណ្ឌចំការមន​បើកលេងយ៉ាង​រលូនមិនរំខានសមត្ថកិច្ចមូលរដ្ឋាន

​ភ្នំពេញ​ ៖​ ប្រភពរាយការណ៍ថាទីតាំងហ្គេមបាញ់ត្រីខុសច្បាប់មួយកន្លែង​នៅតាមបណ្ដោយផ្លូវ​២៧១(ផ្ទះអ៊ុតសក់)ក្បែ​ច្រមុះ​ ជ្រូក​ក្បាលថ្នល់ ក្នុងសង្កាត់ផ្សារដើមថ្កូវ ខណ្ឌចំការមន កំពុង​តែបើកដំណើរការនិងប្រមូលផ្ដុំក្រុមក្មេង​ស្ទាវ​ សង្ស័យមានការប្រើប្រាស់និងចែក​ចាយគ្រឿងញៀនទៀតផង​ ដោយពុំមាន​អាជ្ញាធរមានសមត្ថកិច្ចមូលដ្ឋានចុះបង្ក្រាបឡើយ​ ។ តើឯណាទៅពាក្យថា​ លក្ខណៈ​សម្បត្តិ​ ភូមិ​ ឃុំ​ មានសុវត្ថិភាព​ !!! ប្រជាពលរដ្ឋដែលរស់នៅក្បែរកន្លែងបើក​លេងល្បែងសុីសងហ្គេមបាញ់ត្រីទាំងនេះ​សូមសំណូមពរដល់លោកឧត្ដមសេនីយ៍ឯក​ ស​ ថេត​ អគ្គស្នងការរង​

Read More
សន្តិសុខ​សង្គម

សាហាវណាស់ ! បាញ់សំលាប់ប្លន់យកម៉ូតូទាំងថ្ងៃរួចគេចខ្លួនដោយសុវត្ថិភាព

ព្រៃវែង៖​ បុរសម្នាក់ត្រូវជនសង្ស័យមួយក្រុម​បាញ់សម្លាប់ប្លន់យកម៉ូតូបានសម្រេចរួច​ខ្លួន​បាត់ស្រមោល ហេតុការណ៍នេះបានកើតឡើងកាលពីវេលា​ម៉ោង០១និង៣៧នាទីរសៀលថ្ងៃទី៩ ខែកក្កដា ឆ្នាំ២០២០នៅលើផ្លូវជាតិលេខ៨ ស្ថិតក្នុងភូមិត្បូងវត្ត ឃុំក្របៅ​ ស្រុកកំចាយមារ ខេត្តព្រៃវែង ។ ជនរងគ្រោះមានឈ្មោះ ប៊ុត វណ្ណា អាយុ​២៨​ឆ្នាំ មុខរបរជាជ័រកៅស៊ូ ស្នាក់នៅភូមិវត្ត ឃុំត្រោះ ស្រុករមាហែក ខេត្តស្វាយរៀង។ ចំណែក​ម៉ូតូ

Read More