Friday, April 19, 2024
Latest:
សន្តិសុខ​សង្គម

លោក ថេង សុថុល អភិបាលខណ្ឌចំការមន បញ្ជាឲ្យអាជ្ញាធរសង្កាត់និងសមត្ថកិច្ចប៉ុស្តិ៍ចុះបង្ក្រាបហ្គេមបាញ់ត្រីនៅផ្លូវ២៧១

ភ្នំពេញ៖​ នៅព្រឹកថ្ងៃសៅរ៍ ថ្ងៃទី១១ ខែកក្កដា ឆ្នាំ២០២០​ ដោយមានការបញ្ជាផ្ទាល់ពីលោកថេង សុថុល អភិបាលនៃគណ:អភិបាល​ខណ្ឌចំការមន បានឲ្យកម្លាំងអាជ្ញាធរនិងសមត្ថ​កិច្ចសង្កាត់ផ្សារដើមថ្កូវ​ ចុះបង្ក្រាបទីតាំងហ្គេមបាញ់ត្រីគ្មានយីហោមួយកន្លែង​នៅផ្លូវ២៧១

ប្រតិបត្តិការណ៍នេះដឹកនាំដោយ​ លោក ហាយ សិទ្ធី ប្រធានការិយាល័យ​សេដ្ឋកិច្ច និងអភិវឌ្ឍន៍សហគមន៍​ បានចុះបិទអាជីវកម្ម​ហ្គេមបាញ់ត្រីមួយកន្លែងគ្មានស្លាក​យីហោ និងបានដកហូតទូរហ្គេមចំនួន០២ទូរ ស្ថិតនៅតាមបណ្ដោយផ្លូវ​២៧១ភូមិ៥សង្កាត់ផ្សារដើមថ្កូវ ខណ្ឌចំការមន ដែលមានការ​ចូលរួមពីប៉ុស្តិ៍នគរបាលសង្កាត់ និង​រដ្ឋបាលសង្កាត់៕

ចែករំលែកអត្ថបទ