Thursday, April 18, 2024
Latest:
សន្តិសុខ​សង្គម

នគរបាលប៉ុស្តិ៍វត្តភ្នំចុះបង្ក្រាបទីតាំងល្បែងសុី​សង(អាប៉ោង)ចាប់បានតែចានអាប៉ោងមួយឯអ្នក​លេងរត់បាត់អស់

ភ្នំពេញ៖​ កំលាំងនគបាលប៉ុស្តិ៍វត្តភ្នំ​ សហការជាមួយកំលាំងគណៈបញ្ជាការឯកភាព​​ខណ្ឌ​ដូនពេញចុះបង្រាបទីតាំងបើកលេងល្បែងសុីសងខុសច្បាប់(​ អាប៉ោង)​ តែពេលកំលាំងសមត្ថកិច្ចចុះទៅដល់ក្រុមអ្នកលេង​នាំគ្នារត់​គេចខ្លួនបាត់អស់​ ហាក់ដូចជាដឹងមុន​បន្សល់​ទុកនូវចានអាប៉ោងចំនួន០១និងលុយខ្មែរមួយ​ចំនួនត្រូវបានសមត្ថកិច្ច​ដក​ហូតទុក​ ។

យោងតាមប្រភពរាយការណ៍បានឲ្យដឹងថាការចុះបង្ក្រាបនេះបានធ្វើឡើងកាលពីវេលា​ម៉ោង​០៣និង១៥នាទីរសៀលថ្ងៃទី១១ខែ​កក្ដដាឆ្នាំ២០២០​ នៅចំណុចដីឡូលេខ៥ផ្លូវ​លេខ៩៨ភូមិ៥សង្កាត់វត្តភ្នំខណ្ឌ​ដូនពេញ។

ចែករំលែកអត្ថបទ