Friday, April 26, 2024
Latest:

Day: July 21, 2020

ព័ត៌មាន​ជាតិ

អាវុធហត្ថរាជធានីភ្នំពេញចូលរួមប្រជុំ Video Conference ជាមួយក្រុមប្រឹក្សាប្រឡងប្រណាំងកងរាជអាវុធហត្ថ

រាជធានីភ្នំពេញ ៖ នាព្រឹកថ្ងៃអង្គារ ១កើត ខែស្រាពណ៍ ឆ្នាំជូត ទោស័ក ព.ស២៥៦៤ ត្រូវនឹងថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០២០ អាវុធហត្ថរាជធានីភ្នំពេញបានចូលរួមប្រជុំជាមួយក្រុមប្រឹក្សាប្រឡងប្រណាំងកងរាជអាវុធហត្ថតាមរយៈ Video Conference។ ពិធីនេះក្រោមអធិបតីភាពលោកឧត្តមសេនីយ៍ឯក ម៉ន សាម៉ុន មេបញ្ជាការរង កងរាអាវុធហត្ថលើផ្ទៃប្រទេស និងជាប្រធានក្រុមប្រឹក្សាប្រឡងប្រណាំងទី១។

Read More
សន្តិសុខ​សង្គម

ហឹង្សាប្រពន្ធដើមនិងប្រពន្ធចុងវាយគ្នាមួយប្រាវបណ្ដាលឲ្យប្រពន្ធចុងរងរបួសពេញខ្លួន

ភ្នំពេញ ៖ មានហេតុការណ៏មួយកើតឡើងរវៀងប្រពន្ធដើមនិងប្រពន្ធឈានទៅដល់ការវាយគ្នាទៅវិញទៅមកបណ្ដាលឲ្យប្រពន្ធចុងរងរបួស។ ហេតុការណ៏នេះកើតកាលវេលាម៉ោង៨និង៣០នាទីយប់ថ្ងៃទី២០ខែកក្ដដាឆ្នាំ២០២០។នៅចំនុចជាប់របងកងរាជអាវុតហ្ថលើប្រផ្ទៃប្រទេសក្នុងសង្កាត់បឹងកក់១ខណ្ឌទួលគោក។ យោងតាមប្រភពពីស្ត្រីជាប្រពន្ធចុងបានប្រាប់អ្នកយកព័តិ៏មានថាប្ដីហេងស៊យរបស់គាត់ឈ្មោះរស្មីភេទប្រុសអាយុ៣៨ឆ្នំាមុខរបមេកាសំណង់បានយកគ្នាជាប្ដីប្រពន្ធដោយភូតថាគាត់គ្មានប្រពន្ធទេហើយករស់នៅជាមួយគ្នាបានជិតមួយឆ្នាំស្រាប់តែប្ដីហេងស៊យរូបបានដោះដៃចោលរូបនាង។ ប្រភពបន្តទៀតថាដោយនាងជាប្រពន្ធចុងមិនអស់ចិត្តដោយនាងមានផ្ទៃពោះជាង២ខែទៀតទើបនៅយប់កើតហេតុរូបនាងក៍បានមករកប្ដីហេងស៊យដើម្បីធ្វើការដោះស្រាយគ្នាស្រាប់តែជួបប្រពន្ធដើមរបស់គាត់នៅក្នុងការដ្ឋានកំពង់សាងសងក៍ទាស់សំដីគ្នាឈានទៅដល់ប្រើអំពើហឹង្សាវាយតប់គ្នាបណ្ដាលរងរបួសរបួសទាំងសងខាង។ ក្រោយកើតហេតុកម្លាំងសមត្ថកិច្ចមូលដ្ឋានកចុះមកដល់កន្លែងកើតហេតុបានសួរនាំរួចឲ្យស្ត្រីរងគ្រោះជាប្រពន្ធុចុងទៅដាក់ពាក្យបណ្ដឹងតែស្ត្រីរូបនោះមិនព្រមទៅទេគិតតែពីយំននាលដីលុះត្រាតែប្ដីហេងស៊យចេញមុខមកដោះស្រាយគ្នាទើបគាត់ព្រមទៅ។មួយសន្ទុះក្រោយមកសមត្ថកិច្ចកលួងលោមស្ត្រីរូបនោះទៅប៉ុស្តិ័រដ្ឋាបាលបឹងកក់១ដើម្បីសាកសួរនិងដាក់ពាក្យបណ្ដឹងផងដែរ។

Read More
សន្តិសុខ​សង្គម

ប្រជាពលរដ្ឋចាប់បានជនសង្ស័យម្នាក់ក្រោយពីធ្វើសកម្មភាពគាស់ផ្ទះ

ភ្នំពេញ : ជនសង្ស័យម្នាក់ឡើងលើសំយ៉ាបផ្ទះជាន់ទី១ ហើយក៏ធ្វើសកម្មភាពគាស់ទ្វារបម្រុងនឹងលួចទ្រព្យសម្បត្តិក៏ត្រូវបាន ម្ចាស់ផ្ទះចាប់បាន បង្កឱ្យមានការភ្ញាក់ផ្អើលកាលពី វេលាម៉ោង 11 និង 30 នាទីយប់ថ្ងៃច័ន្ទ ទី20 ខែកក្កដា ឆ្នាំ 2020នៅចំណុចផ្ទះប្រជាពលរដ្ឋមួយកន្លែង ទុលមុខសាលា រៀនហូម តាមបណ្ដោយផ្លូវម៉ុងរឹទ្ធី ស្ថិតនៅក្នុងសង្កាត់ ភ្នំពេញថ្មី

Read More