Wednesday, April 24, 2024
Latest:
សន្តិសុខ​សង្គម

រកឃេីញហេីយសពស្រ្តីម្នាក់ដែល​ទឹកហូរគួច​​យកទៅបាត់កាលពីម្សិលមិញ

ពោធិសាត់៖​ ស្ត្រីម្នាក់ដែលទឹកហូរគួចបាត់​ខ្លួន​កាលពីថ្ងៃទី១០ខែកក្ដដាម្សិលមិញពេលត្រូវបានរកឃើញសពហើយនៅវេលាម៉ោង​១២និង៥៩នាទីរសៀលថ្ងៃទី១១ខែកក្កដា​ឆ្នាំ​២០២០នេះ​ បន្ទាប់ពីកងកម្លាំងសរុប ៦៣នាក់​បានរុករក(ក្នុងនោះមានកម្លាំង​ព្រំដែន៥០១​ចំនួន៣៣នាក់​ វរសេនាតូចលេខ១ចំនួន​១៥​នាក់,ក.អ.ធ ផ្នែកសឹករងស្រុកវាលវែង​១០​នាក់,ប៉ុស្តិ៍នគរបាលរដ្ឋបាលឃុំថ្មដា​៥នាក់)​ដឹកនាំដោយមេបញ្ជាការ កងការពារព្រំដែនលេខ៥០១បានមុជទឹករកឃើញសពជន​រង​ដែលត្រូវបានទឹកគួចយកដោយជំនន់ទឹក​ភ្លៀងកាលពីម្សិលមិញវេលាម៉ោង០២និង​៣០នាទីរសៀលនៅចំណុចទឹកធ្លាក់ថ្មដាតូចស្ថិតក្នុងភូមិឯកភាព ឃុំថ្មដា ស្រុកវាលវែង ខេត្តពោធិសាត់។

ជនរងគ្រោះមានឈ្មោះ នូ រ៉ានាត ភេទស្រីអាយុ២៨ឆ្នាំមានទីលំនៅភូមិទ្រលោកត្បូងឃុំភ្នំលៀបស្រុកព្រះនេត្រព្រះខេត្តបន្ទាយ​មានជ័យ។

ក្រោយរកឃើញសពជនរងគ្រោះសមត្ថកិច្ចជំនាញបានធ្វើកំណត់ហេតុប្រគល់សពជូនគ្រួសារដើម្បីយកទៅធ្វើបុណ្យតាមប្រពៃណី៕

ចែករំលែកអត្ថបទ