Thursday, April 18, 2024
Latest:
សន្តិសុខ​សង្គម

អាសូរណាស់! ក្មេងស្រីពីរនាក់កំពុងអង្គុយ​លេងនៅក្រោមផ្ទះត្រូវរន្ទះបាញ់ផ្ទាំងសូឡា​បណ្តាលឲ្យស្លាប់ម្នាក់និងម្នាក់ទៀតរងរបួស

រតនគិរី៖​ ក្មេងស្រីពីរនាក់អង្គុយលេងក្រោម​ផ្ទះ​ ខណៈមេឃកំពុងធ្លាក់ភ្លៀងខ្លាំងស្រាប់តែរន្ទះបាញ់ផ្ទាំងសូឡាបណ្តាលឲ្យក្មេងស្រីម្នាក់បានស្លាប់និងម្នាក់ទៀតរងរបួសធ្ងន់ធ្ងរ។ហេតុការណ៍គួរអោយរន្ធត់នេះបានកើត​ឡើងកាលពីវេលាម៉ោង០៣និង១០នាទី​រសៀលថ្ងៃទី១០ខែកក្កដាឆ្នាំ២០២០​ ម្សិល​មិញនៅ​ចំណុចផ្ទះចម្ការរបស់ឈ្មោះ ប៊ុន ហៀង​ ស្ថិតនៅក្នុងភូមិកំពុងចាម ឃុំប៉ាកាឡាន់ ស្រុកវើនសៃ ខេត្តរតនគិរី។

នគរបាលស្រុកវើនសៃបានឲ្យដឹងថា ក្មេង​ស្រីទាំងពីរនាក់ទី១​ /​ ឈ្មោះ ហៀង ស្រីនាង អាយុ​១៤​ឆ្នាំ ជនជាតិឡាវ មានទីលំនៅភូមិ​វេីនសៃ​ ឃុំ​វេីនសៃ​ ស្រុកវេីនសៃ​ ខេត្តរតនគិរី(ស្លាប់)។
២/ ឈ្មោះ ហៀវ​ សែនឌី​ អាយុ​១០​ឆ្នាំ​ ជនជាតិឡាវ មានទីលំនៅភូមិ​ប៉ាកាឡាន់​ ឃុំប៉ាកាឡាន់​ ស្រុកវេីនសៃ​ ខេត្ត​រតនគិរី​ បាន​រងរបួសធ្ងន់ត្រូវបានសាច់ញាតិដឹកបញ្ជូនយកទៅមន្ទីរពេទ្យបង្អែកខេត្តដើម្បីព្យាបាល
នគរបាលបានបន្តថា មុនពេលកើតហេតុ មេឃកំពុងធ្លាក់ភ្លៀងយ៉ាងខ្លាំងស្រាប់តែរន្ទះបានបាញ់ផ្ទាំង សូឡាស្រូបត្រូវជនរងគ្រោះកំពុងតែអង្គុយនៅក្រោមផ្ទះបណ្តាលឲ្យស្លាប់ម្នាក់និងម្នាក់ទៀតរបួសធ្ងន់។

បច្ចុប្បន្នសពក្មេងស្រីរងគ្រោះត្រូវបានសមត្ថកិច្ចធ្វើកំណត់ហេតុប្រគល់ជូនក្រុមគ្រួសារដើម្បីយកទៅធ្វេីបុណ្យតាមប្រពៃ​ណី៕

ចែករំលែកអត្ថបទ