Wednesday, April 24, 2024
Latest:

Day: July 12, 2020

ព័ត៌មាន​ជាតិ

មេបញ្ជាការមូលដ្ឋានអាវុធហត្ថខណ្ឌ ព្រមជាមួយ រដ្ឋបាលសាលាខណ្ឌច្បារអំពៅ នាំយកអំណោយសួរសុខទុក្ខគ្រួសារលោកអនុសេនីយ៍ឯក យូរ សុធារិទ្ធ ជំនួយការអាវុធហត្ថខណ្ឌច្បារអំពៅ ដែលជួបទុក្ខលំបាកដោយសារអគ្គីភ័យឆាបឆេះគេហដ្ឋាន

នៅព្រឹកថ្ងៃទី១១ ខែកក្កដា ឆ្នាំ២០២០ លោកវរសេនីយ៍ឯក គិត សុផល មេបញ្ជាការមូលដ្ឋានអាវុធហត្ថខណ្ឌច្បារអំពៅបានដឹកនាំកម្លាំងក្រោមឱវាទ ព្រមជាមួយរដ្ឋបាលសាលាខណ្ឌច្បារអំពៅដឹកនាំដោយលោក ញាន ចន្ទសុភា នាយករដ្ឋបាលសាលាខណ្ឌច្បារអំពៅតំណាងអោយលោក ចេង មុនីរ៉ា អភិបាលនៃគណៈអភិបាលខណ្ឌច្បារអំពៅបាននាំយកថវិកាចំនួន៤០០,០០០រៀល (សែសិបម៉ឺនរៀល) និងសម្ភារៈមួយចំនួនរបស់កាកបាតក្រហមកម្ពុជាប្រចាំខណ្ឌច្បារអំពៅចូលរួមចំណែកសម្រាលទុក្ខលំបាកដល់លោកអនុសេនីយ៍ឯក យូរ សុធារិទ្ធ ជំនួយការអាវុធហត្ថខណ្ឌច្បារអំពៅ ដែលជួបទុក្ខដោយសារអគ្គីភ័យឆាបឆេះគេហដ្ឋានកាលពីវេលាម៉ោង១០:៤០នាទីថ្ងៃទី១០

Read More
សន្តិសុខ​សង្គម

ឆ្លងចរន្តភ្លើងឆេះរថយន្តដឹកអេតចាយ​សន្ធោ​សន្ធៅបង្កការភ្ញាក់ផ្អើលទាំងយប់

ភ្នំពេញ ៖​ រថយន្តហុីយិនដាយដឹកអេតចាយពេញបានឆេះយ៉ាងសន្ធោសន្ធៅ បង្កការភ្ញាក់ផ្អើលកាលពីវេលាម៉ោង២និង២០នាទី​រំលងអធ្រាត្រឈានចូលថ្ងៃទី១៣ ខែកក្កដា ឆ្នាំ២០២០​ នៅតាមបណ្ដោយផ្លូវ២១៧ត្រង់ចំណុចឃ្លាំងអេតចាយទាល់មុខការ៉ាស់សាំងកាលតិច ស្ថិតក្នុងសង្កាត់​ស្ទឹងមានជ័យ២​ ខណ្ឌមានជ័យ​ រាជធានីភ្នំពេញ។ រថយន្តដែលឆេះម៉ាកហុីយិនដាយ ពណ៌ស ពាក់ស្លាកលេខ​ ភ្នំពេញ3D-5486​ ដឹកអេត​ចាយនៅពីលើរថយន្តពេញ។ បើតាមសម្តីអ្នកដែលដេកនៅក្នុងឃ្លាំងអេត​ចាយបានប្រាប់ឲ្យដឹងថា​ ដំបូងឡើយរូបគាត់​បានលឺសំលេងផ្ទុះចេញពីរថយន្តរូបគាត់ក៏​ងើបមើលឃើញរថយន្តដឹកអេតចាយរអិលទៅបុក ទ្វារបណ្តាលឲ្យដាច់ស្រយ៉ៅទ្វារចេញមកក្រៅឆេះយ៉ាងសន្ធោសន្ធៅបង្កឲ្យមានការភ្ញាក់ផ្អើលដល់សមត្ថកិច្ចនិងប្រជាពលរដ្ឋក៏នាំគ្នាទាញទុយោទឹកនិង យក​បំពង់ពន្លត់អគ្គីភ័យមកបាញ់អស់ជាច្រើន​បំពង់ទើបរលត់ទៅវិញ​ សំណាងល្អមិនមានអ្នករងរបួសនិងរៀលដាលឆេះដល់ឃ្លាំង​និង​ផ្ទះប្រជាពលរដ្ឋ​

Read More
សន្តិសុខ​សង្គម

មន្ត្រីយោធាម្នាក់មានវិបត្តគិតមិនចេញផ្ទុះ​អាវុធ៣គ្រាប់បង្កការភ្ញាក់ផ្អើលត្រូវនគរបាល​ឃាត់ខ្លួន

(ភ្នំពេញ)៖​ មន្ត្រីយោធាម្នាក់ពាក់សក្តិ៤​ មាន​វិបត្តគិតអីមិនចេញផ្ទុះអាវុធ៣គ្រាប់ត្រូវនគរ​បាលឃាត់ខ្លួន​នៅក្នុងបន្ទប់ជួលលេខ​ C៥​ ភូមិត្រពាំងរំចេកសង្កាត់ចោមចៅទី១ខណ្ឌ​ពោធិ៍សែន​ជ័យ​ ហេតុការណ៍នេះកើតឡើងកាលពីវេលាម៉ោងជាង៨យប់ថ្ងៃទី១២​ ខែកក្កដា​ ឆ្នាំ២០២០។ ជនបង្កដែលនគរបាលឃាត់ខ្លួនមានឈ្មោះ សោម​ ពិសិដ្ធ​ ភេទប្រុស​ អាយុ៣៦ឆ្នាំមុខរបរ យោធា​ កងឯកភាព​ ទីចាត់ការឃោសនាពត៍មាន​ អគ្គបញ្ជាការ​ ឋាន:វរះសេនីយ៍ត្រីយ៍​ អត្តលេខ០១៦៨២៩ប្រេីប្រាស់អាវុធខ្លីម៉ាកK៥៩លេខ៧២៦១។ នៅមុនពេលកេីតហេតុជនបង្ករបានមកផឹកសុីជាមួយមិត្តភក្ត័នៅបន្ទប់ខាងលើចំនួន៤​នាក់​

Read More