Friday, April 26, 2024
Latest:

Day: July 9, 2020

សន្តិសុខ​សង្គម

សុំកុំដាច់ចិត្តអូសរំលងជួយស៊ែផង​អាណិតគាត់ណាស់

តាកែវ៖​ អាសូរណាស់លោកពូម្នាក់ធ្លាក់ខ្លួន​ពិការរស់ទាំងពិបាកវេទនា​ ក្រោយពីប្រពន្ធស្លាប់ចោល ស្រែកដង្ហោយរកជំនួយមនុស្ស​ធម៌ពី​សប្បុរសជន លោកពូមានឈ្មោះ ធន់ រៀម អាយុ៥០ឆ្នាំ សព្វថ្ងៃគាត់រស់នៅក្នុងខ្ទមកំសត់តែម្នាក់ឯង នៅក្នុងភូមិព្រៃដកពរ ឃុំសំបួរ ស្រុកទ្រាំង ខេត្តតាកែវ។ ប្រភពពីប្រជាពលរដ្ឋនៅក្នុងភូមិបានរៀបរាប់​ប្រាប់ឲ្យដឹងថា កាលពីមុនលោកពូគាត់​មាន​គ្រួសាររស់នៅក្នុងដីសហគមន៍ដែលបងប្អូនប្រជាពលរដ្ឋបានសាងសង់ផ្ទះឲ្យគាត់រស់​នៅ​ជាបណ្ដោះអាសន្ន ហើយបន្ទាប់មក​ប្រពន្ធរបស់គាត់បានស្លាប់ចោលបន្សល់នូវកូនស្រីតូចម្នាក់។ លុះក្រោយមក ប្រជាពលរដ្ឋបានយកដីលំ​នៅដ្ឋានដែលគាត់រស់នៅនោះមកធ្វើជារោងសហគមន៍ ដើម្បីអោយបងប្អូនប្រជាពលរដ្ឋប្រារព្ធពិធីបុណ្យផ្សេងនៅក្នុងភូមិនេះ។ ក្រោយមកបងស្រីម្នាក់

Read More
ព័ត៌មាន​ជាតិ

ខណ្ឌដង្កោ រៀបចំវេទិកាសាធារណៈ ជាមួយប្រជាពលរដ្ឋចំនួន០៥សង្កាត់!

ភ្នំពេញ៖ នាព្រឹកថ្ងៃព្រហស្បតិ៍ទី៩ខែកក្កដា ឆ្នាំ២០២០ នៅក្នុងបរិវេណវត្តព្រះធាតុ សង្កាត់រលួស ខណ្ឌដង្កោ បានរៀបចំវេទិកាសាធារណៈ រួមជាមួយវេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់របស់ក្រុមប្រឹក្សាខណ្ឌដង្កោ អាណត្តិទី៣ សម្រាប់ប្រជាពលរដ្ឋមកពីសង្កាត់ចំនួន ០៥ រួមមាន ៖ សង្កាត់ព្រែកកំពឹស សង្កាត់រលួស សង្កាត់ស្ពានថ្ម សង្កាត់ទៀន និងសង្កាត់គងនយ ក្រោមអធិបតីភាព

Read More
សន្តិសុខ​សង្គម

កម្លាំងការិយាល័យនគរបាលព្រហ្មទណ្ឌកំរិតស្រាលរាជធានីភ្នំពេញឃាត់ខ្លួនជនសង្ស័យចំនួន០២នាក់ករណីលួចឆក់

ភ្នំពេញ៖​ កាលពីថ្ងៃ០៦ ខែកក្កដា ឆ្នាំ២០២០ វេលាម៉ោង២០និង០០នាទី កម្លាំងជំនាញ​របស់ការិយាល័យបានឃាត់ខ្លួនជនសង្ស័យចំនួន ០២ នាក់ នៅចំណុចក្រោយវត្តស្ទឹងមានជ័យ សង្កាត់ស្ទឹងមានជ័យ១ ខណ្ឌមានជ័យ រាជធានីភ្នំពេញ និងចាប់យកម៉ូតូជាមធ្យោបាយជិះធ្វើសកម្មភាព ពាក់ព័ន្ធប្រព្រឹត្តបទល្មើស អំពើលួចមានស្ថានទម្ងន់ទោសដោយសារការប្រព្រឹត្តអំពើហិង្សា (ឆក់ទូរសព្ទ័ដៃម៉ាកOPPO ពណ៌ខៀវ មិនបានសម្រេច) ប្រព្រឹត្តនៅចំណុចក្បែរសាលាបឋមសិក្សាជាស៊ីមសន្ធរម៉ុក ផ្លូវកម្ពុជាក្រោម

Read More