Friday, April 26, 2024
Latest:
សន្តិសុខ​សង្គម

ហ្គេមបាញ់ត្រីនៅក្បែច្រមុះជ្រូកក្បាល​ថ្នល់​ផ្លូវ(271)ខណ្ឌចំការមន​បើកលេងយ៉ាង​រលូនមិនរំខានសមត្ថកិច្ចមូលរដ្ឋាន

​ភ្នំពេញ​ ៖​ ប្រភពរាយការណ៍ថាទីតាំងហ្គេមបាញ់ត្រីខុសច្បាប់មួយកន្លែង​នៅតាមបណ្ដោយផ្លូវ​២៧១(ផ្ទះអ៊ុតសក់)ក្បែ​ច្រមុះ​ ជ្រូក​ក្បាលថ្នល់ ក្នុងសង្កាត់ផ្សារដើមថ្កូវ ខណ្ឌចំការមន កំពុង​តែបើកដំណើរការនិងប្រមូលផ្ដុំក្រុមក្មេង​ស្ទាវ​ សង្ស័យមានការប្រើប្រាស់និងចែក​ចាយគ្រឿងញៀនទៀតផង​ ដោយពុំមាន​អាជ្ញាធរមានសមត្ថកិច្ចមូលដ្ឋានចុះបង្ក្រាបឡើយ​ ។

តើឯណាទៅពាក្យថា​ លក្ខណៈ​សម្បត្តិ​ ភូមិ​ ឃុំ​ មានសុវត្ថិភាព​ !!!

ប្រជាពលរដ្ឋដែលរស់នៅក្បែរកន្លែងបើក​លេងល្បែងសុីសងហ្គេមបាញ់ត្រីទាំងនេះ​សូមសំណូមពរដល់លោកឧត្ដមសេនីយ៍ឯក​ ស​ ថេត​ អគ្គស្នងការរង​ នគរបាលជាតិ​ និងជាស្នងការនគរបាលរាជធានីភ្នំពេញ​ ព្រមទាំងលោក​ ឃួង​ ស្រេង​ អភិបាលរាជធានីភ្នំពេញ​ មេត្តាជួយពិនិត្យមន្ត្រីក្រោមឱវ៉ាទ​ និងឲ្យចុះបង្ក្រាបទីតាំងនេះផងព្រោះយប់ឡើងក្មេងៗទាំងនោះចេញចូលៗមួយយប់ទល់ភ្លឺហើយមានពេលខ្លះឈ្លោះប្រកែកគ្នាទៀតផងដែលរំខានដល់ការរស់នៅរបស់ពួកគាត់​ និងមានពេលខ្លះពួកគេលេងចាញ់​ល្បែងអស់អាចចេញធ្វើសកម្មភាពឆក់ប្លន់និងបទល្បើសផ្សេងទៀតផងដែរ​ ៕

ចែករំលែកអត្ថបទ