Thursday, April 18, 2024
Latest:
ព័ត៌មាន​ជាតិ

ជនសង្ស័យចំនួន១១នាក់ ត្រូវបាន អាវុធហត្ថរាជធានីភ្នំពេញ ឃាត់ខ្លួនជាបន្តបន្ទាប់ ពាក់ព័ន្ធករណីគ្រឿងញៀន

រាជធានីភ្នំពេញ ៖ នៅថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២០ សមត្ថកិច្ចជំនាញនៃមូលដ្ឋានអាវុធហត្ថខណ្ឌចំនួនពីរ គឺខណ្ឌកំបូល និង ខណ្ឌឬស្សីកែវ បានធ្វើការបង្រ្កាបករណីជួញដូរ និងប្រើប្រាស់នូវសារធាតុញៀនដោយខុសច្បាប់ ចំនួនពីរទីតាំងផ្សេងគ្នា ដោយឃាត់ខ្លួនបានជនសង្ស័យសរុបចំនួន១១នាក់ ជាបន្តបន្ទាប់។

ការបង្ក្រាបគ្រឿងញៀនទាំងពីរករណីរួមមាន ៖ 

ករណីទី១ ៖ នៅវេលាម៉ោង១៦៖៣០នាទី ថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២០ កម្លាំងជំនាញអាវុធហត្ថខណ្ឌកំបូលបានធ្វើការឃាត់ខ្លួនជនសង្ស័យចំនួន០៤នាក់ ពាក់ព័ន្ធករណីជួញដូរ និងប្រើប្រាស់នូវសារធាតុញៀនដោយខុសច្បាប់ នៅចំណុច មុខបន្ទប់ជួល ស្ថិតក្នុង ភូមិកន្ទោកជើង សង្កាត់កន្ទោក ខណ្ឌកំបូល រាជធានីភ្នំពេញ។ 

ជនសង្ស័យទាំង០៤នាក់មានឈ្មោះ ៖

១,ឈ្នោះ មឿន មាស ភេទ ប្រុស អាយុ ៤០ឆ្នាំ មុខរបរ មិនពិតប្រាកដ (ចែកចាយនិងប្រើប្រាស់គ្រឿងញៀន និង ជាមុខសញ្ញាធ្លាប់ប្លន់ទូរមាសនៅខេត្តព្រៃវែងផងដែរ) បច្ចុប្បន្នស្នាក់នៅភូមិ កន្ទោកជើង សង្កាត់កន្ទោក ខណ្ឌកំបូល រាជធានីភ្នំពេញ។

២,ឈ្មោះ ឈុំ រស្មី ភេទ ប្រុស អាយុ ២៤ ឆ្នាំ មុខរបរ មិនពិតប្រាកដ (ចែកចាយនិងប្រើប្រាស់គ្រឿងញៀន) បច្ចុប្បន្នស្នាក់នៅភូមិ កន្ទោកជើង សង្កាត់ កន្ទោក ខណ្ឌ កំបូល រាជធានីភ្នំពេញ។ 

៣, ឈ្មោះ ជឹត ពិសិដ្ឋ ភេទ ប្រុស អាយុ  ៣២ ឆ្នាំ មុខរបរមិនពិតប្រាកដ (មានសារធាតុញៀន) បច្ចុប្បន្នស្នាក់នៅភូមិ កន្ទោកជើង សង្កាត់កន្ទោក ខណ្ឌកំបូល រាជធានីភ្នំពេញ។ 

៤,ឈ្មោះ ម៉ន ដារ៉ា ភេទ ប្រុស អាយុ ២៣ ឆ្នាំ មុខរបរមិនពិតប្រាកដ (មានសាធាតុញៀន) បច្ចុប្បន្នស្នាក់នៅ ភូមិកន្ទោកជើង សង្កាត់កន្ទោក ខណ្ឌកំបូល រាជធានីភ្នំពេញ។  

ករណីទី២ ៖ កាលពីវេលាម៉ោង២២និង១០នាទីយប់ ថ្ងៃទី២៨ ខែកក្ដដា ឆ្នាំ២០២០ កម្លាំងល្បាតមូលដ្ឋានអាវុធហត្ថខណ្ឌប្ញស្សីកែវ បានពួនស្ទាក់ ដោយធ្វើការឃាត់ខ្លួនជនសង្ស័យចំនួន០៧នាក់ ពាក់ព័ន្ធករណីជួញដូរ និងប្រើប្រាស់នូវសារធាតុញៀនដោយខុសច្បាប់ នៅចំណុចផ្លូវជាតិលេខ៥ ក្រុម១០ ភូមិផ្សារតូច សង្កាត់ទួលសង្កែ១ ខណ្ឌប្ញស្សីកែវ រាជធានីភ្នំពេញ ។ 

ជនសង្ស័យទាំង០៧នាក់មានឈ្មោះ ៖

១,ឈ្មោះ យិន  ទិត្យ ភេទប្រុស អាយុ ៣២ឆ្នាំ មុខរបរកម្មករសំណង់ មានទីលំនៅបច្ចុប្បន្ន សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។

២,ឈ្មោះ សែម ចិន្តា ភេទប្រុស អាយុ ៣០ឆ្នាំ មុខរបរកម្មករសំណង់ មានទីលំនៅបច្ចុប្បន្នភូមិព្រៃក្រញ៉ូង ឃុំសម្បិត្តមានជ័យ ស្រុករមាសហែក ខេត្តស្វាយរៀង។

៣,ឈ្មោះ គា ភិន ភេទប្រុស អាយុ ២៤ឆ្នាំ មុខរបរកម្មករសំណង់ មានទីលំនៅបច្ចុប្បន្នបន្ទប់ជួល ភូមិក្រោលគោ សង្កាត់គីឡូម៉ែតលេខ៦ ខណ្ឌប្ញស្សីកែវ រាជធានីភ្នំពេញ។

៤,ឈ្មោះ ខ្លីម  សុខហេង ភេទប្រុស អាយុ ២៤ឆ្នាំ មុខរបរកម្មករសំណង់ ទីលំនៅបច្ចុប្បន្ន ខណ្ឌ៧មករា រាជធានីភ្នំពេញ។

៥,ឈ្មោះ ដា ភេទប្រុស អាយុ ២៤ឆ្នាំ មុខរបរកម្មករសំណង់ ទីលំនៅបច្ចុប្បន្ន ភូមិ៣ សង្កាត់ជ្រោយចង្វារ ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ។

៦,ឈ្មោះ ធា វិចិត្រ ភេទប្រុស អាយុ ២០ឆ្នាំ មុខរបរកម្មករសំណង់ ទីលំនៅបច្ចុប្បន្ន ភូមិ៣ សង្កាត់ជ្រោយចង្វារ ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ។

៧,ឈ្មោះ ពៅ ចូច ភេទប្រុស អាយុ ១៨ឆ្នាំ មុខរបរកម្មករសំណង់ ទីលំនៅបច្ចុប្បន្ន ភូមិ៣ សង្កាត់ជ្រោយចង្វារ ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ។

ចាប់យកវត្ថុតាងសរុបរួមមាន ៖ 

-ក្រាមពណ៌សថ្លា ចំនួន ២២កញ្ចប់ (ធំ១កញ្ចប់)

-ថង់សម្រាប់ច្រកគ្រឿងញៀនមួយចំនួន

-សម្ភារៈសម្រាប់សេពគ្រឿងញៀនមួយចំនួន

បច្ចុប្បន្ន ជនសង្ស័យទាំង១១នាក់ខាងលើ ត្រូវបានសមត្ថកិច្ចជំនាញនៃការិយាល័យបង្រ្កាបបទល្មើសគ្រឿងញៀន អាវុធហត្ថរាជធានីភ្នំពេញ កំពុងធ្វើការសួរចម្លើយ និងកសាងសុំណុំរឿងបញ្ជូនទៅតុលាការ ដើម្បីចាត់ការតាមនីតិវិធីច្បាប់៕

ចែករំលែកអត្ថបទ