Tuesday, April 16, 2024
Latest:
សន្តិសុខ​សង្គម

ស្ត្រីម្នាក់ត្រូវបានជនសង្ស័យធ្វើសកម្មភាពឆក់កាបូបបណ្ដាលឲ្យដួលម៉ូតូរងរបួសបែកមុខបែកមាត់រលាត់ដៃរលាត់ជើង នៅខណ្ឌទួលគោក

ភ្នំពេញ :ស្ត្រីម្នាក់រងរបួសបែកមុខបែកមាត់រលាត់ដៃរលាត់ជើង បន្ទាប់ពីមានជនសង្ស័យម្នាក់ធ្វើសកម្មភាពឆក់កាបូបរបស់គាត់បណ្ដាលឲ្យដួល បង្កឱ្យមានការភ្ញាក់ផ្អើលកាលពី វេលាម៉ោង 5 និង 30 នាទីព្រឹកព្រលឹមនៅថ្ថ្ងៃសៅរ៍ ទី25 ខែកក្កដា ឆ្នាំ2020 ចំណុចមុខវិទ្យាស្ថានជាតិសុខភាព សាធារណៈស្ថិតនៅតាមបណ្ដោយផ្លូវ 289 ក្នុងសង្កាត់ បឹងកក់ទី 2 ខណ្ឌទួលគោក រាជធានីភ្នំពេញ។

ប្រភពពីកន្លែងកើតហេតុបានឲ្យដឹងថាដំបូងឡើយគេឃើញស្ត្រីរងគ្រោះខាងលើជិះម៉ូតូម៉ាកឃ្លិច ពណ៌ក្រហម ពាក់ផ្លាក លេខបាត់ដំបង1M.4608ជិះតែម្នាក់ឯងតាមបណ្តោយផ្លូវ 289 ទិសដៅពីជើងមកត្បូង ខណៈមកដល់ចំណុចកើតហេតុខាងលើក៏ស្រាប់តែលេចមុខជនសង្ស័យម្នាក់ជិះម៉ូតូមួយគ្រឿងម៉ាកឌ្រីមសង់មិនចាំស្លាកលេខបានមកពីខាងក្រោយហើយក៏ធ្វើសកម្មភាពទាញកាបូបស្ពាយរបស់គាត់មិនបានសម្រេចបណ្ដាលឲ្យគាត់ដួលបានរងរបួសរលាត់ដៃរលាត់ជើង និងហើមមុខហើមមាត់ ភ្លាមៗជនសង្ស័យក៏បានបើករត់បាត់ ស្រមោល។។ក្រោយមកក៏មានប្រជាពលរដ្ឋបានជួយលើកគាត់យកមកដាក់គៀនខ្លាច មានម៉ូតូឬឡានមកបុកគាត់បន្ថែម។ តាមសម្ដីស្ត្រីរងគ្រោះខាងលើបានប្រាប់ថាក្នុងកាបូបរបស់គាត់មិនមានលុយនោះទេ ដោយសារគាត់ស្ពាយនៅខាងក្រៅទំនងបានជាជនសង្ស័យធ្វើសកម្មភាពឆក់កាបូបគាត់បែបនេះទៅវិញ។
គាត់ក៏បានទាក់ទងទៅប្ដីរបស់គាត់ឲ្យមកនាំគាត់ទៅមន្ទីរពេទ្យដោយសារតែឃើញសភាពគាត់មានឈាមស្លេកស្លាំងអ្នកសារព័ត៌មានក៏ដូចជាពលរដ្ឋក៏បាននាំគាត់ដាក់កង់បីទៅមន្ទីពេទ្យមុនដើម្បីជួយសង្គ្រោះជីវិតរបស់គាត់ផងដែរ។

ក្រោមកប្តីរបស់គាត់មកដល់កន្លែងកើតហេតុក៏បានយកម៉ូតូនិងកាបូបរបស់គាត់ទៅជាមួយដោយសារតែមិនមានបាត់បង់អ្វីនោះទេគាត់ក៏មិនមានការប្ដឹងផ្ដល់នោះដែរ៕

ចែករំលែកអត្ថបទ