Friday, April 19, 2024
Latest:
សន្តិសុខ​សង្គម

បុរសម្នាក់ប៉ុងប៉ងសម្លាប់ខ្លួន ៣ដងមិនបានសម្រេចតែលេីកចុងក្រោយមកលោតទឹកស្ពានជ្រោយចង្វារស្លាប់

(ភ្នំពេញ)៖​ មានការភ្ញាក់ផ្អើលមួយបានកើតឡើង បន្ទាប់ពីបងប្អូនប្រជាពលរដ្ឋដែលជាអ្នកនេសាទត្រី បានប្រទះឃើញសាកសពបុរសម្នាក់អណ្ដែតទឹកនៅកណ្ដាលទន្លេ។ 

ហេតុការណ៍នេះបានបង្កឲ្យមានការភ្ញាក់ផ្អើលកាលពីវេលាម៉ោង ១១និង២០នាទីព្រឹក ថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០២០ ដែលស្ថិតនៅតាមដងទន្លេសាប ក្នុងសង្កាត់ជ្រោយចង្វារ ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ។

សពបុរសខាងលើមានឈ្មោះ ប្រាក់ វុទ្ធី អាយុ ២៤ឆ្នាំ ស្នាក់នៅផ្ទះជួលម្តុំបឹងសាឡាង ខណ្ឌទួលគោក រាជធានីភ្នំពេញ។

ប្រភពព័ត៌មានពីបងស្រីបង្កើតរបស់ជនរងគ្រោះបានប្រាប់ឲ្យដឹងថា ដោយសារតែជនរងគ្រោះមានវិបត្តិក្នុងការរកស៉ី និងស្នេហាផង​ ទើបជនរងគ្រោះគិតរកសម្លាប់ខ្លួនចំនួន​ ៣ដងមកហេីយ​ តែពុំបានសម្រេច​ ដោយត្រូវបានបងប្អូននឹងមិត្តភ័ក្ត្រឃេីញទាន់ជួយឃាត់តែម្តង។ ដោយលេីកទី៤​ ជនរងគ្រោះបានយកទូរស័ព្ទដៃរបស់ខ្លួនមកផ្ញេីរបងស្រីបង្កេីត​ ដោយបានប្រាប់ថា​ រូបគេសុំចេញទៅក្រៅបន្តិច​ តែបាត់មិនឃេីញត្រឡប់មកផ្ទះវិញទេ។ 

លុះមកដល់ព្រឹកថ្ងៃទី២៩​ ខែកក្កដា​ ឆ្នាំ​២០២០នេះ​ ក៏បានទទួលដំណឹងថា​ មានការប្រទះឃេីញសាកសពបុរសម្នាក់អណ្តែតទឹកនៅដងទន្លេសាប​ ភ្លាមៗនោះ​ រូបគាត់​ ហេីយនឹងមិត្តភ័ក្ត្រក៏បាននាំគ្នាធ្វេីដំណេីរមកកាន់ទីតាំងកេីតហេតុតែម្តង​ ដោយពេលចុះមកដល់ទីតាំងខាងលេី​ ក៏បានពិនិត្យមេីលសាកសពបុរសម្នាក់នោះ​ ពិតជាប្អូនប្រុសរបស់គាត់ពិតប្រាកដមែន។ 

ភ្លាមៗនោះ​ដែរ​ សាច់ញាតិសពរបស់ជនរងគ្រោះ​ បាននាំគ្នាហៅរថយន្តពេទ្យមកដឹកសពយកទៅដាក់តម្កល់ទុកធ្វេីបុណ្យតាមប្រពៃណីនៅឯវត្តចាស់​៕

ចែករំលែកអត្ថបទ